Monday, October 11, 2010

អនាគត​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង បង្ហាញ​មុខ​នៅ​ក្នុង​ពិធី​​ព្យុហយាត្រា​ដ៏​ធំ​បំផុត​របស់​ប្រទេស

11-10-2010-dមេ​ដឹក​នាំ​នៅ​ពេល​ខាង​មុខ​របស់​កូរ៉េ​ខាង​ជើង មក​ពី​គ្រួសារ​ដែល​កំពុង​ គ្រប់គ្រង​ប្រទេស​តែ មួយ​គត់​នោះ បាន​បង្ហាញ​មុខ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​អាទិត្យ ដោយ​ទះ​ដៃ​និង​ញញឹម ខណៈ​ដែល រថក្រោះ និង​រថយន្ត​ផ្ទុក​កាំជ្រួច​ដ៏​វែង បាន​បើក​កាត់​នៅ​ក្នុង​អ្វី​ដែល​គេ​និយាយ​ថា ជា​ក្បួន​ព្យុហយាត្រា ដ៏​ធំ​បំផុត​របស់​រដ្ឋ​កុម្មុយនិស្ត​មួយ​នេះ។

២​អាទិត្យ​បន្ទាប់​ពី​លោក​ត្រូវ​បាន​បំពាក់ ឋានន្ដរសក្ដិ ជា​ឧត្ដមសេនីយ៍ ផ្កាយ​៤ និង​ស្ថិត​នៅ​លើ ផ្លូវ ដើម្បី​បន្ត​វេន, លោក​គីម ជុងអ៊ិន បាន​អង្គុយ​ជាប់​នឹង​ឪពុក​របស់​ខ្លួន គឺ​លោក​គីម ជុងអ៊ីល មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​បច្ចុប្បន្ន និង​បាន​លើក​ដៃ​បក់​ចេញ​ពី​វេទិកា ទៅ​កាន់​ហ្វូង​មហា​ជន​ដែល​បាន​ស្រែក​អបអរ​នៅ​ខាង​ក្រោយ។

ពិធី​នេះ​ឧទ្ទិស​ដល់​ខួប​លើក​ទី​៦៥ របស់​គណបក្ស​ពលករ កូរ៉េ ដែល​កំពុង​គ្រប់គ្រង​អំណាច ប៉ុន្តែ​ក៏​ដើម្បី​បង្ហាញ​មុខ​មាត់​របស់​លោក​គីម ដើម្បី​ធ្វើ​ជា​មេ​ដឹក​នាំ​នៅ​ពេល​អនាគត​ផង​ដែរ៕

No comments:

Post a Comment