Sunday, October 17, 2010

បាញ់សំលាប់ថៅកែហាងនំ ទំលាក់ពីលើឡិចស៊ីស ចោលសពក្បែរក្រសួង​​ការពារ​ជាតិ

រាជធានីភ្នំពេញ ៖ មានការ​ភ្ញាក់​ផ្អើល​មួយ​នាវេលា​រសៀល​ម៉ោង​៣​និង​៣០នាទី​ថ្ងៃទី​១៥ តុលា ដោយ​សារ​គេ​បាន​ឃើញ​រថយន្ត​ម៉ាក​ឡិចស៊ីស៤៧០ ពណ៌​ស្ករ​ចំនួន​២គ្រឿង​​ដឹក​មនុស្ស​​ត្រូវ​គ្រាប់​ស្លាប់ម្នាក់​​ទៅ​ទំលាក់​ ចោល​នៅ ចំណុច​ផ្លូវ​លេខ​១១៤ កែង​ផ្លូវ​២១៥ កាច់​ជ្រុង​ទីស្តីការ​ក្រសួង​ការពារជាតិ​ ជាកន្លែង​ស្ងាត់​​ស្ថិត​ក្នុងភូមិ​សាស្ត្រ​​សង្កាត់​​មិត្តភាព​ ខណ្ឌ​៧​ មករា។ បើ​តាមការ​​កំណត់​ជាជំហាន​ដំបូង​ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ឃាតកម្ម​​បាញ់សំលាប​ក្នុងរថយន្ត​​​រួច​ទំលាក់​សព​ ចោ​ល។​ ទោះបីជាបែបណា សាកសព​បុរស​ដែល​ត្រូវ​គេ​បាញ់​សំលាប់​ត្រូវ​បាន​ស្គាល់​អត្ត​សញ្ញាណ​ឈ្មោះ​ ស៊ឹម រដ្ឋា អាយុ​២៩​ឆ្នាំ ជា​ថៅកែ​ហាង​លក់​​នំប៉័ង​ យីហោ​អង្គរ​ជាតិ​ ស្ថិត​នៅ​ផ្សារ​ចោម​ចៅ ខណ្ឌ​ដង្កោ​ រាជធានីភ្នំពេញ និង​មាន​អាសយ​ដ្ឋាន​ស្នាក់​នៅ​បុរីពិភព​ថ្មី តាម​បណ្តោយ​​​​​ផ្លូវ​វេង​ស្រេង។​ បានជា​មាន​ការ​ស្គាល់​ភ្លាមនេះ​ដោយទូរស័ព្ទ​សព​ក្នុង​ហោ​ប៉ៅ​បាន​រោទ៍​ហើយ​ ទាហាន​ម្នាក់​ដែល​ទៅ​ដល់​កន្លែង​នោះ​មុនគេ​បាន​លើក​និង​ប្រាប់​ទៅ​ខ្សែ​ ម្ខាង​ទៀត​ទើប​ក្រុម​គ្រួសារ​ (ភរិយា​សព ) ​បាន​ប្រាប់​ពី​ឈ្មោះ​របស់​ជន​រងគ្រោះ​នេះ។
ប្រភព​ព័ត៌​មាន​ពីសាក្សី​នៅ​កន្លែង​កើត​ហេតុ​​បាន​ឱ្យ ​ដឹងថា នៅ​វេលា​ម៉ោង​ខាង​លើ​គេឃើញ​រថយន្ត​ម៉ាក​ឡិចស៊ីសពណ៌​ស្ករ​​ ​២គ្រឿង​បាន​បើក​​ទៅ​ឈប់​អែប​គ្នា​រួច​ទំលាក់​​សព​ចោល​នៅទី​នោះ​ ហើយ​រថយន្ត​ឡិចស៊ីស​ទាំង​២គ្រឿង​នោះ​បាន​បើក​ប្រដេញ​គ្នា​យ៉ាង​លឿន​កាត់​មុខ ​ទីស្តីការ​ក្រសួង​ការពារជាតិ​ទៅ​ទិស​ខាង​​កើត។ ក្រោយ​ពី​មាន​រថយន្ត​ទំលាក់​​សព​មនុស្ស​ចោលកណ្តាល​ផ្លូវ​​បែបនេះ​ ​សមត្ថ​កិច្ច​ទាំង​នគរបាល​ ទាំង​កង​រាជ​អាវុធហត្ថ​គ្រប់​​ជំនាញ​ក៏​បាន​ទៅ​ដល់​​ដែរ ទើប​ភ្លាមៗ​នោះ​ក៏​មាន​ការ​ប្រកាស​​តាមវិទ្យុ​ទាក់​ទង​ឱ្យ​សមត្ថ​កិច្ច​ គ្រប់​គោល​ដៅ​ទាំងអស់​តាម​ស្ទាក់​​រថយន្ត​ឡិចស៊ីស ពណ៌ស្ករ សង្ស័យទាំង២​នេះ​​។ ជា​ជំហាន​ដំបូង​សមត្ថ​កិច្ច​កងរាជ​អាវុធហត្ថ​ខណ្ឌ​៧​មករា បាន​ឃាត់​រថយន្ត​ឡិចស៊ីស​ពណ៌​ស្ករ​១គ្រឿង​អត់​មាន​ពាក់​ស្លាក​លេខ ​នាំទៅ​កាន់​ទីបញ្ជា​ការ ​តាម​បញ្ជាពី​ថ្នាក់​លើ​ថា​ឱ្យ​តែរថយន្ត​​ឡិចស៊ីស​ពណ៌​ស្ករ​អត់​ស្លាក​លេខ​ ត្រូវ​តែ​ឃាត់​​ទាំងអស់​ ដើម្បី​ធ្វើ​ការ​សាកសួរ ស្រាវជ្រាវ​រក​រថយន្ត​សង្ស័យដែលទំលាក់​សពនេះ​។
រថយន្តឡិចស៊ីស​១គ្រឿងទៀត​ត្រូវ​បាន​​កំលាំង​កង​ រាជអាវុធ​ហត្ថ​បាន​រក​ឃើញ​រថយន្ត​ម៉ាក​ដូច​គ្នា​នេះ ​ពណ៌​ស្ករពាក់​ស្លាក​លេខ​បណ្តោះ​អាសន្ន​​ ដែល​ចត​ចោល​នៅ​លើ​ចិញ្ចើម​ផ្លូវ​លេខ​១៤៦ ខាង​លិច​អគារ​សង់​ថ្មីបុរី​កីឡា ស្ថិត​ក្នុង​សង្កាត់​វាល​វង់។ ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹងថា រថយន្ត​ឡិចស៊ីស​ដែល​ចត​ចោល​នៅ​ក្បែរ​អគារ​បុរី​កីឡា​នោះ​ សត្ថ​កិច្ច​បាន​ដាក់​ការ​សង្ស័យ​ច្រើន​ទៅ​លើ​មធ្យោបាយ​​របស់​ឃាតកដែល​​ដឹក​ សព​ទៅ​ទំលាក់​ចោល​នោះ។​ តាម​ការ​ពិនិត្យ​ពី​ខាង​ក្រៅ​រថយន្ត ​ឃើញ​មាន​សំបក​គ្រាប់​នៅ​ក្នុង​នោះ ហើយ​ក្នុង​រថយន្ត​ក៏​មាន​ភាព​មិន​ប្រក្រតី​ផងដែរ។ ភ្លាមៗ​កំលាំង​សមត្ថ​កិច្ច​បាននិយាយ​ថា វាគ្រាន់​តែជាការ​សង្ស័យ​តែ​​ប៉ុណ្ណោះ​ព្រោះ​មិន​ទាន់​ធ្វើ​ការ​គាស់​ឆែក​ ឆេរភ្លាម​ៗ​​ទេ​ដោយ​​រង់​ចាំ​មន្ត្រី​តុលាការ​​​ចូលរួម​។ ក្រោយ​ពី​សមត្ថ​កិច្ច​កងរាជ​អាវុធ​ហត្ថ​​ខណ្ឌ​បាន​រកឃើញ​រថយន្ត​នោះ​ ប៉ូលិស​ខណ្ឌ​៧​មករា​បាន​ស្ទូច​យក​​ទៅ​កាន់​អធិការ​​ដ្ឋាន​ដើម្បី​បង្កើត​ គណៈកម្មការ​ត្រួត​ពិនិត្យ​ដោយ​មាន​ស្ថាប័ន​អយ្យការ​អមតុលាការ​​ចូលរួម​ ផងដែរ។
នៅ​ចំណុច​ដែល​រថយន្ត​ឡិច​ស៊ីសសង្ស័យ​​ចត​ចោល​មាន​​ សាក្សី​ម្នាក់​បាន​បញ្ជាក់​ប្រាប់​សមត្ថ​កិច្ច​ថា មុននេះ​បន្តិច ​គេ​បាន​ឃើញ​មនុស្ស​ម្នាក់​បើក​រថយន្ត​នេះទៅ​ចត​ទុក​រួច​ប្រញាប់​ប្រញាល់​ ឡើង​ជិះ​រថយន្ត​ម៉ាក​កាមរី​១គ្រឿង​​ទៀត​ចេញទៅ​បាត់​។ ​ខណៈពេល​ភ្លៀង​កំពុង​ធ្លាក់​ខ្លាំង ​មាន​បុរស​ម្នាក់​មាន​តែខោអត់អាវ​​បាន​ចុះពី​លើ​ម៉ូ​តូ​យំ​រៀប​រាប់​ប្រាប់​ សត្ថ​កិច្ច​ថា​ខ្លួន​ត្រូវជា​ប្អូន​របស់​ជន​រង​គ្រោះ​ ពេល​នោះ​គឺ​មាន​បំណង​សុំ​ចូល​មើល​​រថ​យន្ត​​របស់​បង​ ប៉ុន្តែ​មិន​ទាន់​ទៅ​ដល់​​រថយន្ត​ផង​នៅ​ប្រហែល​​៣​០​ម៉ែត្រ​ត្រូវ​​នគរ​ បាលនិង​​កងរាជ​អាវុធ​ហត្ថ​ប្រទាញ​ប្រទង់​គ្នា​ដើម្បី​យក​ប្អូន​ជន​រង​គ្រោះ​ ទៅ​សាក​សួរ​។ ពេល​នោះ​បាន​ធ្វើ​ឱ្យ​បុរស​ជាប្អូន​អ្នក​​ស្លាប់​ក្រាញ​ននៀល​មិន​ព្រម​ទៅណា។ ​​អ្នក​ដំណើរ​កំពុង​ចោម​រោម​មើល​រាប់​សិប​នាក់ ចំអក​ឱ្យ​សមត្ថ​កិច្ច​ពីការ​ដណ្តើម​គ្នា​ចាប់​គ្រួសារ​ជន​រងគ្រោះ​ យកសួរព័ត៌មាន​ចំណែកឯជន​ល្មើស​បែរជា​គេច​ខ្លួន​បាត់។​ ទីបំផុត​បុរសដែល​អះអាង​ថា​ ជាប្អូន​ជន​រង​គ្រោះ​ត្រូវ​បាន​នគរ​បាល​ខណ្ឌ​៧​មករា នាំយក​ទៅ​សួរ។ ​ក្រោយ​ពី​មានការ​ភ្ញាក់​ផ្អើលពីការ​​ដណ្តើម​យក​ជនរង​គ្រោះ​ទៅសួរ ក៏​មាន​ការ​ភ្ញាក់​ផ្អើល​បន្ត​ទៀត​ដោយ​រថយន្ត​ស្ទូច​២​គ្រឿង​ ១គ្រឿង​ជា​រថយន្ត​របស់​កងរាជអាវុធ​ហត្ថ​ និង​១គ្រឿងទៀត​​ជា​របស់​នគរបាល​ ទៅ​ដណ្តើម​គ្នា​ស្ទូច​រថ​យន្ត​​ឡិច​ស៊ីសនេះទៅ​កាន់​អង្គភាព​​រៀង​ៗ​ខ្លួន​។ ​ប៉ុន្តែ​ចុង​ក្រោយ​ត្រូវ​នគរបាល​ស្ទូច​រថយន្ត​ឡិច​ស៊ីស​ទៅ​រក្សា​ទុក​នៅ​ អធិ​ការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា ដោយ​បាន​បង្កើត​គណៈកម្មការ​ឆែក​ឆេរ​រួមគ្នា។
នៅ​កន្លែង​ទំលាក់​សាក​សព​កាច់​ជ្រុង​ទីស្តីការ​ក្រសួង ​​ការពារ​ជាតិ បន្ទាប់​ពីមាន​ការ​ភ្ញាក់​ផ្អើល​​​​ចោមរោម​មើល​សព​ដែល​ត្រូវ​ជន​មិន​ស្គាល់​ មុខ​ដឹក​យក​ទៅ​ទំលាក់​ចោល​នោះ ​ក៏​មាន​ស្ត្រី​ម្នាក់​បាន​អះអាង​ប្រាប់​សមត្ថ​កិច្ច​ថា អ្នក​ស្លាប់​នេះ​គាត់​ស្គាល់គឺ​​ឈ្មោះ​​ស៊ឺម​ រដ្ឋា អាយុ​២៩​ឆ្នាំ។ ស្ត្រី​ដដែល​នេះ​បាន​អះអាងថា អ្នក​ដែល​ស្លាប់​នេះ​គឺ​ទើប​តែទិញ​រថយន្ត​​របស់​គាត់​មុន​ថ្ងៃ​បុណ្យ​ ភ្ជុំបិណ្ឌ​កន្លះ​ខែ​​ក្នុង​តម្លៃ​ជាង​៣ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ដូច្នេះ​អ្នកស្រី​ចាត់ទុកថា បុរសដែលស្លាប់​ដោយ​គ្រាប់កាំ​ភ្លើង​គឺជា​អ្នក​ទិញ​រថយន្ត​របស់​គាត់ ដែល​មាន​ទីលំនៅបុរីពិភពថ្មី​ ​នៅ​សង្កាត់​ចោមចៅ។​ រថយន្តឡិចស៊ីសមួយគ្រឿងដែលស្ថិត​ក្នុង​ការ​សង្ស័យ​នេះ​ ពាក់​ស្លាកលេខ​បណ្តោះអាសន្ន ២៨៩៤ ត្រូវ​បាន​ឆែកឆេរ​ សាក​សព​ត្រូវ​បាន​សមត្ថ​កិច្ច​ដឹក​យកទៅ​តំកល់​នៅ​វត្ត​ទឹក​ថ្លា ដើម្បី​ធ្វើ​កោសល្យ​វិច័យ​នៅ​វេលា​ម៉ោង​ជាង​៤ រសៀល។ ​ក្រោយ​ពេលពិនិត្យរួច​​ សព​ត្រូវ​បាន​​ក្រុមគ្រួសារ​នាំ យកទៅ​​តំកល់ធ្វើបុណ្យ​នៅ​លំនៅ​​របស់ខ្លួន​ក្នុង​បុរី​ពិភពថ្មី សង្កាត់​ចោមចៅ​។ តាម​ប្រភពព័ត៌​មាន​ពី​មន្ត្រី​សមត្ថ​កិច្ច​ដែល​ជិតស្និទ្ធ​នឹង​ករណីនេះ​ថា សព​មាន​ស្នាម​​របួស​ដោយការបាញ់​២​កន្លែង​ ដែលទី​១ មាន​របួស​នៅ​បោះ​ដៃ​ផុតខាងឆ្វេងពីក្រោយ​១​កន្លែង​ និង​កណ្តាល​ខ្នង​​១កន្លែង។
  • ព័ត៌មានចុងក្រោយ
នៅវេលាម៉ោង​៦ល្ងាច​ថ្ងៃដដែល តាមប្រភព​ព័ត៌មាន​ពីការឆែក​ឆេរ​​រថយន្ត​​សង្ស័យ​បាន​រក​ឃើញ​សំប​កគ្រាប់​ ចំនួន​បី​ជា​ប្រភេទគ្រាប់​​​អាវុធ​ខ្លី​ K59 បានជ្រុះនៅ​របាំង​ខាងក្រោយ​អ្នកបើក​បរ​ ដែលមាន​ន័យ​ថា ជន​រងគ្រោះ​ជាម្ចាស់​រថ​យន្ត​​​គឺ​ជា​អ្នក​​កាន់​ចង្កូត​មុន​ពេល​ បាញ់ប្រហារ។ តាម​ប្រភពពីមន្ត្រី​​ដែលស្និទ្ធ​នឹង​ការ​ស្រាវជ្រាវ​ជុំ​វិញ ការណី​នេះ​បង្ហើប​ថា តាម​ភរិយា​សព​និយាយ​​ថា ប្តីរបស់គាត់​ហាក់​មាន​បញ្ហា​តាំង​ពី​ចេញពី​ផ្ទះមក​ម៉្លេះ ហើយ​គាត់​តែង​ព្យាយាម​ទូរស័ព្ទទាក់ទង​រហូត​ ក៏​បាត់ការទាក់ទង​នៅ​ប្រមាណ​ជាង​ម៉ោង​៣​រសៀល​ ហើយ​ចុង​ក្រោយត្រូវបាន​​អ្នកលើ​ក​ទូរស័ព្ទ​​ប្តី​គាត់ប្រាប់ថា ប្តី​គាត់​ត្រូវគេបាញ់ស្លាប់ ទំលាក់​សព​ចោល ទើប​ក្រុមគ្រួសារ​ភ្ញាក់ផ្អើល ។ មន្ត្រី​ដដែល​និយាយថា ជន​រងគ្រោះ​ក៏ជា​នាយ​ទាហាន​ស័ក្តិ​៤កន្លះ​ផងដែរ ។
លោក​ស្នងការ​ទូច ណារ៉ុថ ដែលបាន​អញ្ជើញ​ទៅ​ចូលរួមឆែក​ឆេរ​រថយន្ត​បានបង្ហើប​ប្រាប់​​ដោយ​ខ្លី​ថា ឃាតកម្ម​នេះ​គឺជារឿង​គំនុំ​។ ​តាម​ប្រភ​ព​ពី​សមត្ថ​កិច្ច​នានា​បានបង្ហាញ​ថា រឿង​ក្តីឃាត​កម្មនេះ សមត្ថកិច្ច​បានទទួល​ពន្លឺ​ច្រើន​ហើយ​ថាជា​ករណីបែបណា​នោះ តែមិនបាន​​បង្ហាញ​នូវ​ចំណុច​សង្ស័យ​នានា​ឱ្យ​ដឹង​នៅឡើយ​ទេ​៕

ព័ត៌មានចុងក្រោយ