រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយនាវេលារសៀលម៉ោង៣និង៣០នាទីថ្ងៃទី១៥ តុលា ដោយសារគេបានឃើញរថយន្តម៉ាកឡិចស៊ីស៤៧០ ពណ៌ស្ករចំនួន២គ្រឿងដឹកមនុស្សត្រូវគ្រាប់ស្លាប់ម្នាក់ទៅទំលាក់ ចោលនៅ ចំណុចផ្លូវលេខ១១៤ កែងផ្លូវ២១៥ កាច់ជ្រុងទីស្តីការក្រសួងការពារជាតិ ជាកន្លែងស្ងាត់ស្ថិតក្នុងភូមិសាស្ត្រសង្កាត់មិត្តភាព ខណ្ឌ៧ មករា។ បើតាមការកំណត់ជាជំហានដំបូង ត្រូវបានចាត់ទុកថាជាឃាតកម្មបាញ់សំលាបក្នុងរថយន្តរួចទំលាក់សព ចោល។ ទោះបីជាបែបណា សាកសពបុរសដែលត្រូវគេបាញ់សំលាប់ត្រូវបានស្គាល់អត្តសញ្ញាណឈ្មោះ ស៊ឹម រដ្ឋា អាយុ២៩ឆ្នាំ ជាថៅកែហាងលក់នំប៉័ង យីហោអង្គរជាតិ ស្ថិតនៅផ្សារចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងមានអាសយដ្ឋានស្នាក់នៅបុរីពិភពថ្មី តាមបណ្តោយផ្លូវវេងស្រេង។ បានជាមានការស្គាល់ភ្លាមនេះដោយទូរស័ព្ទសពក្នុងហោប៉ៅបានរោទ៍ហើយ ទាហានម្នាក់ដែលទៅដល់កន្លែងនោះមុនគេបានលើកនិងប្រាប់ទៅខ្សែ ម្ខាងទៀតទើបក្រុមគ្រួសារ (ភរិយាសព ) បានប្រាប់ពីឈ្មោះរបស់ជនរងគ្រោះនេះ។
ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឱ្យ ដឹងថា នៅវេលាម៉ោងខាងលើគេឃើញរថយន្តម៉ាកឡិចស៊ីសពណ៌ស្ករ ២គ្រឿងបានបើកទៅឈប់អែបគ្នារួចទំលាក់សពចោលនៅទីនោះ ហើយរថយន្តឡិចស៊ីសទាំង២គ្រឿងនោះបានបើកប្រដេញគ្នាយ៉ាងលឿនកាត់មុខ ទីស្តីការក្រសួងការពារជាតិទៅទិសខាងកើត។ ក្រោយពីមានរថយន្តទំលាក់សពមនុស្សចោលកណ្តាលផ្លូវបែបនេះ សមត្ថកិច្ចទាំងនគរបាល ទាំងកងរាជអាវុធហត្ថគ្រប់ជំនាញក៏បានទៅដល់ដែរ ទើបភ្លាមៗនោះក៏មានការប្រកាសតាមវិទ្យុទាក់ទងឱ្យសមត្ថកិច្ច គ្រប់គោលដៅទាំងអស់តាមស្ទាក់រថយន្តឡិចស៊ីស ពណ៌ស្ករ សង្ស័យទាំង២នេះ។ ជាជំហានដំបូងសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌ៧មករា បានឃាត់រថយន្តឡិចស៊ីសពណ៌ស្ករ១គ្រឿងអត់មានពាក់ស្លាកលេខ នាំទៅកាន់ទីបញ្ជាការ តាមបញ្ជាពីថ្នាក់លើថាឱ្យតែរថយន្តឡិចស៊ីសពណ៌ស្ករអត់ស្លាកលេខ ត្រូវតែឃាត់ទាំងអស់ ដើម្បីធ្វើការសាកសួរ ស្រាវជ្រាវរករថយន្តសង្ស័យដែលទំលាក់សពនេះ។
រថយន្តឡិចស៊ីស១គ្រឿងទៀតត្រូវបានកំលាំងកង រាជអាវុធហត្ថបានរកឃើញរថយន្តម៉ាកដូចគ្នានេះ ពណ៌ស្ករពាក់ស្លាកលេខបណ្តោះអាសន្ន ដែលចតចោលនៅលើចិញ្ចើមផ្លូវលេខ១៤៦ ខាងលិចអគារសង់ថ្មីបុរីកីឡា ស្ថិតក្នុងសង្កាត់វាលវង់។ ប្រភពព័ត៌មានបានឱ្យដឹងថា រថយន្តឡិចស៊ីសដែលចតចោលនៅក្បែរអគារបុរីកីឡានោះ សត្ថកិច្ចបានដាក់ការសង្ស័យច្រើនទៅលើមធ្យោបាយរបស់ឃាតកដែលដឹក សពទៅទំលាក់ចោលនោះ។ តាមការពិនិត្យពីខាងក្រៅរថយន្ត ឃើញមានសំបកគ្រាប់នៅក្នុងនោះ ហើយក្នុងរថយន្តក៏មានភាពមិនប្រក្រតីផងដែរ។ ភ្លាមៗកំលាំងសមត្ថកិច្ចបាននិយាយថា វាគ្រាន់តែជាការសង្ស័យតែប៉ុណ្ណោះព្រោះមិនទាន់ធ្វើការគាស់ឆែក ឆេរភ្លាមៗទេដោយរង់ចាំមន្ត្រីតុលាការចូលរួម។ ក្រោយពីសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌបានរកឃើញរថយន្តនោះ ប៉ូលិសខណ្ឌ៧មករាបានស្ទូចយកទៅកាន់អធិការដ្ឋានដើម្បីបង្កើត គណៈកម្មការត្រួតពិនិត្យដោយមានស្ថាប័នអយ្យការអមតុលាការចូលរួម ផងដែរ។
នៅចំណុចដែលរថយន្តឡិចស៊ីសសង្ស័យចតចោលមាន សាក្សីម្នាក់បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា មុននេះបន្តិច គេបានឃើញមនុស្សម្នាក់បើករថយន្តនេះទៅចតទុករួចប្រញាប់ប្រញាល់ ឡើងជិះរថយន្តម៉ាកកាមរី១គ្រឿងទៀតចេញទៅបាត់។ ខណៈពេលភ្លៀងកំពុងធ្លាក់ខ្លាំង មានបុរសម្នាក់មានតែខោអត់អាវបានចុះពីលើម៉ូតូយំរៀបរាប់ប្រាប់ សត្ថកិច្ចថាខ្លួនត្រូវជាប្អូនរបស់ជនរងគ្រោះ ពេលនោះគឺមានបំណងសុំចូលមើលរថយន្តរបស់បង ប៉ុន្តែមិនទាន់ទៅដល់រថយន្តផងនៅប្រហែល៣០ម៉ែត្រត្រូវនគរ បាលនិងកងរាជអាវុធហត្ថប្រទាញប្រទង់គ្នាដើម្បីយកប្អូនជនរងគ្រោះ ទៅសាកសួរ។ ពេលនោះបានធ្វើឱ្យបុរសជាប្អូនអ្នកស្លាប់ក្រាញននៀលមិនព្រមទៅណា។ អ្នកដំណើរកំពុងចោមរោមមើលរាប់សិបនាក់ ចំអកឱ្យសមត្ថកិច្ចពីការដណ្តើមគ្នាចាប់គ្រួសារជនរងគ្រោះ យកសួរព័ត៌មានចំណែកឯជនល្មើសបែរជាគេចខ្លួនបាត់។ ទីបំផុតបុរសដែលអះអាងថា ជាប្អូនជនរងគ្រោះត្រូវបាននគរបាលខណ្ឌ៧មករា នាំយកទៅសួរ។ ក្រោយពីមានការភ្ញាក់ផ្អើលពីការដណ្តើមយកជនរងគ្រោះទៅសួរ ក៏មានការភ្ញាក់ផ្អើលបន្តទៀតដោយរថយន្តស្ទូច២គ្រឿង ១គ្រឿងជារថយន្តរបស់កងរាជអាវុធហត្ថ និង១គ្រឿងទៀតជារបស់នគរបាល ទៅដណ្តើមគ្នាស្ទូចរថយន្តឡិចស៊ីសនេះទៅកាន់អង្គភាពរៀងៗខ្លួន។ ប៉ុន្តែចុងក្រោយត្រូវនគរបាលស្ទូចរថយន្តឡិចស៊ីសទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌ៧មករា ដោយបានបង្កើតគណៈកម្មការឆែកឆេររួមគ្នា។
នៅកន្លែងទំលាក់សាកសពកាច់ជ្រុងទីស្តីការក្រសួង ការពារជាតិ បន្ទាប់ពីមានការភ្ញាក់ផ្អើលចោមរោមមើលសពដែលត្រូវជនមិនស្គាល់ មុខដឹកយកទៅទំលាក់ចោលនោះ ក៏មានស្ត្រីម្នាក់បានអះអាងប្រាប់សមត្ថកិច្ចថា អ្នកស្លាប់នេះគាត់ស្គាល់គឺឈ្មោះស៊ឺម រដ្ឋា អាយុ២៩ឆ្នាំ។ ស្ត្រីដដែលនេះបានអះអាងថា អ្នកដែលស្លាប់នេះគឺទើបតែទិញរថយន្តរបស់គាត់មុនថ្ងៃបុណ្យ ភ្ជុំបិណ្ឌកន្លះខែក្នុងតម្លៃជាង៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ដូច្នេះអ្នកស្រីចាត់ទុកថា បុរសដែលស្លាប់ដោយគ្រាប់កាំភ្លើងគឺជាអ្នកទិញរថយន្តរបស់គាត់ ដែលមានទីលំនៅបុរីពិភពថ្មី នៅសង្កាត់ចោមចៅ។ រថយន្តឡិចស៊ីសមួយគ្រឿងដែលស្ថិតក្នុងការសង្ស័យនេះ ពាក់ស្លាកលេខបណ្តោះអាសន្ន ២៨៩៤ ត្រូវបានឆែកឆេរ សាកសពត្រូវបានសមត្ថកិច្ចដឹកយកទៅតំកល់នៅវត្តទឹកថ្លា ដើម្បីធ្វើកោសល្យវិច័យនៅវេលាម៉ោងជាង៤ រសៀល។ ក្រោយពេលពិនិត្យរួច សពត្រូវបានក្រុមគ្រួសារនាំ យកទៅតំកល់ធ្វើបុណ្យនៅលំនៅរបស់ខ្លួនក្នុងបុរីពិភពថ្មី សង្កាត់ចោមចៅ។ តាមប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចដែលជិតស្និទ្ធនឹងករណីនេះថា សពមានស្នាមរបួសដោយការបាញ់២កន្លែង ដែលទី១ មានរបួសនៅបោះដៃផុតខាងឆ្វេងពីក្រោយ១កន្លែង និងកណ្តាលខ្នង១កន្លែង។
- ព័ត៌មានចុងក្រោយ
នៅវេលាម៉ោង៦ល្ងាចថ្ងៃដដែល តាមប្រភពព័ត៌មានពីការឆែកឆេររថយន្តសង្ស័យបានរកឃើញសំបកគ្រាប់ ចំនួនបីជាប្រភេទគ្រាប់អាវុធខ្លី K59 បានជ្រុះនៅរបាំងខាងក្រោយអ្នកបើកបរ ដែលមានន័យថា ជនរងគ្រោះជាម្ចាស់រថយន្តគឺជាអ្នកកាន់ចង្កូតមុនពេល បាញ់ប្រហារ។ តាមប្រភពពីមន្ត្រីដែលស្និទ្ធនឹងការស្រាវជ្រាវជុំវិញ ការណីនេះបង្ហើបថា តាមភរិយាសពនិយាយថា ប្តីរបស់គាត់ហាក់មានបញ្ហាតាំងពីចេញពីផ្ទះមកម៉្លេះ ហើយគាត់តែងព្យាយាមទូរស័ព្ទទាក់ទងរហូត ក៏បាត់ការទាក់ទងនៅប្រមាណជាងម៉ោង៣រសៀល ហើយចុងក្រោយត្រូវបានអ្នកលើកទូរស័ព្ទប្តីគាត់ប្រាប់ថា ប្តីគាត់ត្រូវគេបាញ់ស្លាប់ ទំលាក់សពចោល ទើបក្រុមគ្រួសារភ្ញាក់ផ្អើល ។ មន្ត្រីដដែលនិយាយថា ជនរងគ្រោះក៏ជានាយទាហានស័ក្តិ៤កន្លះផងដែរ ។
លោកស្នងការទូច ណារ៉ុថ ដែលបានអញ្ជើញទៅចូលរួមឆែកឆេររថយន្តបានបង្ហើបប្រាប់ដោយខ្លីថា ឃាតកម្មនេះគឺជារឿងគំនុំ។ តាមប្រភពពីសមត្ថកិច្ចនានាបានបង្ហាញថា រឿងក្តីឃាតកម្មនេះ សមត្ថកិច្ចបានទទួលពន្លឺច្រើនហើយថាជាករណីបែបណានោះ តែមិនបានបង្ហាញនូវចំណុចសង្ស័យនានាឱ្យដឹងនៅឡើយទេ៕

ព័ត៌មានចុងក្រោយ

No comments:
Post a Comment