Friday, October 15, 2010

នាយក​រដ្ឋមន្រ្តី​ជប៉ុន​ចង់​ឲ្យ​ចិន​ដោះ​លែង​ អ្នក​ទទួល​រង្វាន់​ណូបែល​សន្តិភាព

សុក្រ, 15 តុលា 2010 11:18

នាយក​រដ្ឋមន្រ្តី​ជប៉ុន លោក ណាអូតូកាន បាន​ថ្លែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា វា​ជា​ការ​គួរ​ឲ្យ​ចង់ បាន​សម្រាប់​ប្រទេស​ចិន ដើម្បី​ដោះ​លែង​អ្នក​ទទួល​រង្វាន់​ណូបែល​សន្តិភាព លីវ ស៊ាវមូ​ ដែល​ប្រឆាំង។ ប៉ុន្តែ​មិន​បាន​អំពាវនាវ​សម្រាប់​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ប្រឆាំង​រូប​ នេះ​នោះ​ទេ ខណៈ​ដែល ក្រុង​តូក្យូ និង​ក្រុង​ប៉េកាំង​ព្យាយាម ដើម្បី​ជួស​ជុល​ទំនាក់​ទំនង​របស់​ពួក​គេ។

ទំនាក់​ទំនង​រវាង​ប្រទេស​សេដ្ឋកិច្ច ដ៏​ធំ​បំផុត​នៅ​អាស៊ី​នេះ មាន​សភាព​កាន់​តែ​អាក្រក់​ទៅ បន្ទាប់​ពី​ប្រទេស​ជប៉ុន​បាន​ចាប់​ឃុំ​ខ្លួន​មេ​បញ្ជា​ការ​ទូក​នេសាទ​របស់​ ចិន​ម្នាក់ ដែល​ទូក​របស់​គាត់​បាន បុក​ជាមួយ​នាវា​យាម​ល្បាត​របស់​ប្រទេស​ជប៉ុន នៅ​ជិត​កោះ​មាន​ជម្លោះ​នោះ ប៉ុន្តែ​សញ្ញា​នៃ​ការ​ធ្វើ​ឲ្យ មាន​ភាព​ល្អ​ប្រសើរ បន្ទាប់​ពី​ការ​ចរចា​មិន​ផ្លូវ​ការ​នៅ​ពេល​ថ្មី​ៗ​នេះ រវាង​លោក​ណាអូតូកាន និង​លោក នាយក​រដ្ឋមន្រ្តី​ចិន វិន​ជា​បាវ​នោះ។

លោក​កាន បាន​ថ្លែង​ប្រាប់​គណៈកម្មាធិការ​សភា​ថា«វា​ជា​ការ​គួរ​ឲ្យ ​ចង់​បាន សម្រាប់​ការ​ដោះ លែង លោក​លីវ ស៊ាវហ៊ូ»។ លោក​កាន​បាន​បន្ត​ថា«ទំនាក់​ទំនង​ជប៉ុន និង​ចិន ឥឡូវ​នេះ​កំពុង​វិល​ត្រ ឡប់ ទៅ​រក​ចំណុច​ដើម​ហើយ គឺ​ទំនាក់​ទំនង​ដែល​មាន​ភាព​ល្អ​ប្រសើរ ដែល​មាន​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក។

ចិន​ដែល​មាន​ការ​ខឹង​សម្បារ​យ៉ាង​ ខ្លាំង​ចំពោះ​ការ​ផ្ដល់​រង្វាន់​ណូបែល​​សន្តិភាព នៅ​អាទិត្យ​នេះ ទៅ​ឲ្យ​អ្នក​ប្រឆាំង​លី ដែល​បាន​ជាប់​គុក​នោះ បាន​រិះ​គន់​ខ្លាំង​ៗ​ចំពោះ​រដ្ឋាភិបាល​បរទេស ស្ដីអំពី​ការ ផ្ដល់​រង្វាន់​នេះ៕

ឥទ្ធិពល​សម្ពាធ​ទាប​នៅ​តែ​បន្ត​គ្រប​ដណ្ដប់​លើ​​ ប្រទេស​​កម្ពុជា

14-10-2010-o-ភ្នំពេញ ​៖ ​ជ្រលង​សម្ពាធ​ទាប​ និង​ប្រព័ន្ធ​សម្ពាធ​ទាប​នៅ​តែ​បន្ត​គ្រប​ដណ្ដប់​លើ​ផ្ទៃ​ប្រទេស​កម្ពុជា​ ដដែល​ រហូត​ ដល់​ថ្ងៃ​ទី​១៨​។​នេះ​បើ​តាម​ការ​តាម​ដាន​ស្រាវ​ជ្រាវ​របស់​ក្រសួង​ធនធាន​ ទឹក​ និង​ឧតុនិយម​ហើយ​បាន​ជូន​ដំណឹង​បន្ថែម​។

ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុនិយម​បាន​ជូន​ដំណឹង​បន្ថែម​នៅ​ថ្ងៃ​ទី​១៤​ ខែ​តុលា​នេះ​ថា​ បន្ទាប់​ពី​ធ្វើ​ការ​តាម​ដាន​ ស្រាវ​ជ្រាវ​ពី​ធាតុ​អាកាស​ និង​បាត​ភូត​​ធម្មជាតិ​រួច​មក​ឃើញ​ថា​ មក​ដល់​ថ្ងៃ​ទី​១៤​ ខែ​តុលា​នេះ​ជ្រលង​សម្ពាធ​ទាប​ និង​ប្រព័ន្ធ​សម្ពាធ​ទាប​ដែល​ក្រសួង​ធនធាន​ទឹក​បាន​ជូន​ដំណឹង​កាល​ពី​ថ្ងៃ​ ទី​១១​ ខែ​តុលា​កន្លង​ទៅ​នេះ​នៅ​តែ​បន្ត​គ្រប​ដណ្ដប់​ និង​មាន​ឥទ្ធិពល​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា​ដដែល​។

សេចក្ដី​ជូនដំណឹង​បន្ថែម​របស់​ក្រសួង ​ធនធាន​ទឹក ​និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា​ ឥទ្ធិពល​នៃ​ជ្រលង ​សម្ពាធ​ទាប​ និង​ប្រព័ន្ធ​សម្ពាធ​ទាប​នេះ​នឹង​បន្ត​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ចាប់​ពី​ ថ្ងៃ​ទី​១៤​ដល់​ថ្ងៃ​ទី​១៨​ ខែ​តុលា​ឆ្នាំ​២០១០​ នៅ​តំបន់​វាល​ទំនាប​ តំបន់​មាត់​សមុទ្រ​ពិសេស​នៅ​តាម​ខេត្ត​មួយ​ចំនួន​ដូច​ជា​ រាជធានី​ភ្នំពេញ ​កណ្ដាល​ កំពង់​ស្ពឺ ​តាកែវ​ កំពង់​ឆ្នាំង​ ពោធិសាត់​ បាត់ដំបង​ សៀម​រាប​ កំពង់​ធំ​ ព្រះ​សីហនុ​ កំពត​ កោះ​កុង​ កែប​ ព្រៃវែង ​និង​ខេត្ត​ស្វាយ​រៀង​។

សេចក្ដី​ជូន​ដំណឹង​បន្ថែម​របស់​ ក្រសួង​ធនធាន​ទឹក​ និង​​ឧតុនិយម​បាន​គូស​​បញ្ជាក់​ថា​ ស្ថាន​ភាព​ទឹក​ភ្លៀង​ដែល​នឹង​បន្ត​ធ្លាក់​ចុះ​នេះ​អាច​នឹង​បង្ក​ឲ្យ​មាន​ ជំនន់​ទឹក​ភ្លៀង​នៅ​តាម​បណ្តា​រាជធានី​ និង​ខេត្ត​ ទាំង​១៤​ដូច​ដែល​បាន​ជម្រាប​ជូន​​ខាង​លើ​។

ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​បាន​អំពាវ​នាវ​ដោយ​យោង​តាម​សភាព​ការណ៍​អាកាស​ធាតុ​ខាង​លើ​ ឲ្យ​អាជ្ញាធរ​ដែនដី​ និង​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​បណ្ដា​រាជ​ធានី​ ខេត្ត​ខាង​លើ​ ព្រម​ទាំង​ប្រជា​នេសាទ​ សមុទ្រ​សូម​បន្ត​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ និង​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​បំផុត​ ដើម្បី​ចៀស​វាង​នូវ​រាល់​គ្រោះ​ថ្នាក់​ផ្សេង​ៗ​ដែល​អាច​កើត​មាន​ជាយថា​ហេតុ​ ​៕