Monday, October 4, 2010

ប៊ីនឡា​ដេនផ្ញើសារ​ដល់ទៅ​2រយៈ​ពេល​24ម៉ោង​ឱ្យជួយ​ជនរងគ្រោះ​ដោយទឹកជំនន់

ក្រុម​តាមដាន​បណ្តាញ​អ៊ីនធើរ​ណេត​អ៊ិស្លាម​ របស់​អាេមរិករាយ​ការណ៍​កាលពីថ្ងៃទី​២ តុលា ថា ប្រ​មុខ​អាល់​កៃ​ដា អូសាម៉ា​ ប៊ីន​ឡាដេន បាន​អំពាវ​នាវ​ជា​ថ្មី​ឱ្យ​ជួយ​ពួកជន​រង​គ្រោះ​ដោយទឹក​ជំនន់​​នៅ​ប៉ាគីស្ថាន ​ក្នុង​សារ​​មួយ ដែលនោះ​ជា​សារ​ទី២ របស់​គេ​មាន​ខ្លឹមសារ​ប្រហាក់ប្រហែល​គ្នា ក្នុង​រយៈ​ពេល​តែ​២៤​ម៉ោង ។ ​ក្រោម​ចំណង​ជើង​ថា «​ចូរ​ជួយ​ដល់​បង​ប្អូន​នៅប៉ាគីស្ថាន» ប្រមុខ​អាល់​កៃដា​បាន​​ពង្រីក​ខ្លឹម​សារ​នៃ​សារ​របស់ខ្លួន​ចេញ​ផ្សាយ​កាល​ ពីថ្ងៃទី​១ តុលា កន្លងមកនេះ ដោយ​សង្កត់​ធ្ងន់​លើ​អ្វី​ដែល​រូប​គេ​ចាត់​ទុក​ថា ​ជា​ការ​ទទូច​ដល់​បណ្តា​ប្រទេស​អារ៉ាប់ និង​អ៊ិស្លាម​ឱ្យជួយ​ដល់​ពលរដ្ឋ​​ប៉ាគីស្ថាន ។ ប៊ីន​ឡាដេន បានលើក​​ជា​ពិសេស​ពី​ឈ្មោះ​របស់​ប្រទេស​​ទួរគី និងបណ្តា​ប្រទេស​នៅ​ឈូង​សមុទ្រ​ពែរ្ស និង​ម៉ាឡេស៊ី ។ ដោយ​លើក​ឡើង​​ពី​ការងារ​ជួយសង្គ្រោះ​ប៊ីន​ឡាដេន និយាយ​ថា ចម្លើយ​តប​ក្នុងការ​ជួយ​សង្គ្រោះ​​មិន​ទាន់​គ្រប់​គ្រាន់​ឡើយ ។ ប៊ីន​ឡាដេន រំលឹក​ជា​ពិសេស​ថា ពុំ​ទាន់​មាន​េម​ដឹកនាំ​អារ៉ាប់ ឬ​អ៊ិស្លាម​ណា​ម្នាក់​ធ្វើ​ដំណើរ​ទៅ​ប៉ាគីស្ថាន ដើម្បី​ពិនិត្យ​ពីទំហំ​​នៃគ្រោះ​មហន្តរាយដ៏​ធំ​បំផុត ប្រចាំ​សតវត្ស​ឡើយ ផ្ទុយ​ពី​​ប្រមុខ​ អ.ស.ប លោក​បាន គីមូន ៕