អង្គារ, 05 តុលា 2010 18:55
ភ្នំពេញ ៖ ដោយថ្លែងក្នុងនាមជាប្រធានសម្របសម្រួលកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុបលើកទី៨ (ASEM ) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ទៅកាន់មេដឹកនាំ ASEM នៅក្នុងពិធីបើកកិច្ចប្រជុំកាលពីថ្ងៃទី៤ តុលា នៅទីក្រុងប៊្រុចសែល ប្រទេសបែលហ្ស៊ិកថា កិច្ចប្រជុំឆ្នាំនេះគឺជាព្រឹត្តិការណ៍ មានន័យជាប្រវត្តិសាស្ត្រដ៏សំខាន់ក្នុងការកែទំរង់និម្មាបនកម្ម សេដ្ឋកិច្ចសាកលលោក ជាពិសេសអំពីវិធីនិងដំណោះស្រាយ របស់យើងចំពោះផលវិបាក ដែលបណ្តាលមកពីវិបត្តិហិរញ្ញវត្ថុសកលលោក ដែលមានផលប៉ះពាល់ដោយ ផ្ទាល់ទៅលើសុខុមាលភាព និងការរស់នៅប្រកបដោយភាពថ្លៃថ្នូររបស់ ប្រជាពលរដ្ឋនៃយើង ។
យោងតាមបេសកជនពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជាឱ្យ ដឹងថា សុន្ទរកថារបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនេះ គឺស្រដៀងគ្នាទៅនឹងការថ្លែងសុន្ទរកថារបស់ឯកឧត្តម ហែរម៉ាន់ វ៉ាន់រុំពុយ ប្រធានសហភាពអឺរ៉ុប និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី៨ ឯកឧត្តម វេន ជាប៉ាវ នាយករដ្ឋមន្ត្រីចិន និងឯកឧត្តម អ៊ីវេស លេធីមីស នាយករដ្ឋមន្ត្រី ប៊ែលហ្ស៊ិក ផងដែរ ។ របាយការណ៍របស់បេកសជនពិសេសទូរទស្សន៍ជាតិកម្ពុជាបានគូសបញ្ជាក់ថា ក្នុងសម័យប្រជុំកំពូលនេះ មេដឹកនាំនៃវេទិកាអាស៊ី-អឺរ៉ុបបានផ្តោតការយកចិត្តទុកដាក់ និងពិភាក្សាផ្លាស់ប្តូរមតិយ៉ាងស៊ីជម្រៅលើប្រធានបទ គន្លឹះសំខាន់ចំនួន៣ គឺ១-ការឈានឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព ទី២-ការផ្តោតលើបញ្ហាសកល និងទី៣-ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និង ការផ្សព្វផ្សាយឱ្យទូលាយនឹងអនាគតរបស់ASEM ។
ក្នុងកិច្ចពិភាក្សារបស់ខ្លួនមេដឹកនាំ ASEM សុទ្ធតែបានទទួលស្គាល់នូវការរីកចំរើននៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប និងបានបញ្ជាក់ទ្បើងវិញនូវការសន្ទនា និង កិច្ចសហប្រតិបត្តិការរវាងអាស៊ីនិងអឺរ៉ុបស្តីពីមូលដ្ឋានសមភាពដៃគូ ការគោរពគ្នា និងដើម្បីផលប្រយោជន៍ទៅវិញទៅមក ។ មេដឹកនាំ ASEMបានកត់សម្គាល់ដោយកោតសរសើរនូវលទ្ធផលនៃកិច្ចប្រជុំថ្នាក់ រដ្ឋមន្ត្រីអប់រំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីថាមពល កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីគមនាគមន៍ កិច្ចប្រជុំថ្នាក់ រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីវប្បធម៌ ដែលបានដំណើរការការងាររបស់ខ្លួនចាប់តាំងពីកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី៧មកម្លេះ ។
ASEMគឺជាវេទិកាកិច្ចសហប្រតិបត្តិការរវាងបណ្តា ប្រទេសនៃទ្វីបអាស៊ី និងអឺរ៉ុប ដែលមានគោលបំណងពង្រឹងភាព ជាដៃគូក្នុងការបង្កើនការថែរក្សាសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព ។ ASEM ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៦ ដោយប្រទេសសមាជិកសហភាពអឺរ៉ុបមានចំនួន១៥ ប្រទេសដំបូងគណៈកម្មាធិការអឺរ៉ុប ជាមួយនិងប្រទេសអាស៊ីចំនួន ១០ រួមមានប្រទេសប៊្រុយណៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី វៀតណាម ថៃ ចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ ។
បន្ទាប់ពីមានការពង្រីកសមាជិកភាពចំនួន២លើករួច មកនោះ បច្ចុប្បន្ន ASEM មានសមាជិកចំនួន៤៥ ប្រទេស ក្នុងនោះសហភាពអឺរ៉ុបមានចំនួន២៧ប្រទេស រួមទាំងគណៈកម្មការអឺរ៉ុប អាស៊ានមាន១០ប្រទេសរួមទាំងលេខាធិការដ្ឋានអាស៊ាន ប្រទេសអាស៊ីឥសាន និងប្រទេសអាស៊ីខាងត្បូង៦ប្រទេស ។ សំរាប់កិច្ចប្រជុំកំពូល ASEM លើកទី៨នេះ ASEM មានសមាជិកចំនួន ៤៨ ប្រទេសដោយមានការចូលរួមពីប្រទេសចំនួន៣ទៀតគឺប្រទេសអូស្ត្រាលី រុស្សី និងប្រទេសនូវែលហ្សេឡង់។
បេសកជនពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជារាយការណ៍ថា ពាក់ព័ន្ធនឹងប្រធានបទការឈានឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព មេដឹកនាំ ASEM បានពិភាក្សាលើ(១)ការអភិវឌ្ឍសេដ្ឋកិច្ចដោយគូសបញ្ជាក់ថា កំណើន សេដ្ឋកិច្ចត្រូវតែធ្វើទ្បើងតាមរយៈសេរីភាវូបនីយកម្មទីផ្សារក្នុង ស្រុក និងអន្តរជាតិ ដែលក្នុងនោះការបញ្ចប់កិច្ចចរចាលើផែន ការអភិវឌ្ឍន៍ដូហាឱ្យបានឆាប់ជាកត្តាចម្បងបំផុត ។ មេដឹកនាំបានអំពាវនាវឱ្យមានគោលនយោបាយ និងកម្មវិធីកសិកម្ម ដើម្បីធានានូវសន្តិសុខស្បៀងសម្រាប់ប្រជាជន និងប្តេជ្ញាលើកកម្ពស់ផលិតកម្មកសិកម្មប្រកបដោយចីរភាព និងជម្រុញការអភិវឌ្ឍជនបទ តាមរយៈការលើកទឹកចិត្តឱ្យមានការធ្វើវិនិយោគប្រកបដោយទំនួលខុស ត្រូវ ។ មេដឹកនាំ ASEM ទាំងអស់បានទទួលស្គាល់ថា គំនិតផ្តួចផ្តើមឈៀងម៉ៃស្តីពីកិច្ចព្រមព្រៀងពហុនីយកម្មនៅអាស៊ី និងយន្តការស្ថេរភាវូបនីយកម្ម ហិរញ្ញវត្ថុអឺរ៉ុប គឺជាគំនិតផ្តួចផ្តើមតំបន់ដ៏គួរឱ្យមានទំនុកចិត្ត (២) ភាពរលូនក្នុងសង្គមត្រូវអនុវត្តតាមការផ្តល់ការអប់រំមូលដ្ឋាន និង ការបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានមូលដ្ឋានលើការចូលរួមរបស់ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈក្នុងការបង្កើតវិបុលភាព ដែលក្នុងនោះការផ្តល់ការងារធ្វើគឺជាបញ្ហាស្នូល (៣)ការការពារបរិស្ថានមេដឹកនាំ ASEM បានគូសបញ្ជាក់អំពីភាពចាំបាច់ នៃការរកដំណោះស្រាយចំពោះបញ្ហាប្រែប្រួលអាកាសធាតុសកលលោក ដែលអនុសញ្ញាក្របខ័ណ្ឌ អង្គការសហប្រជាជាតិលើការប្រែប្រួលអាកាសធាតុ UNFCCC គឺជាស្នូលនៃកិច្ចខិតខំប្រឹងប្រែងនេះ ។
មេដឹកនាំ ASEM បានសម្តែងនូវការស្វាគមន៍ចំពោះការប្តេជ្ញានៃបណ្តាប្រទេសអឺរ៉ុប ដែលផ្តល់ថវិកាចំនួន ២៤០០ លានអឺរ៉ូ ប្រទេសអូស្ត្រាលីចំនួន ៥៩៩ លានដុល្លារ និងប្រទេសជប៉ុនចំនួន ១៥ លានដុល្លារអាមេរិកសម្រាប់ឆ្នាំ២០១០-២០១៥ ។ ពាក់ព័ន្ធនឹងបញ្ហាការពារបរិស្ថាន មេដឹកនាំបានអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យបន្តតាមដានការប្តេជ្ញា របស់បណ្តាប្រទេសអភិវឌ្ឍន៍ក្នុងការកៀរគរថវិកាចំនួន ១០០ ពាន់លានដុល្លារអាមេរិកឱ្យបាននៅឆ្នាំ ២០២០ ខាងមុខ សំរាប់កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍដោយចិរភាពអាស៊ី-អឺរ៉ុបទៅ អនាគត ។
មេដឹកនាំASEMបានគូសបញ្ជាក់ពីការជំរុញភាពជាដៃ គូជាយុទ្ធសាស្ត្រអាស៊ី-អឺរ៉ុប សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្មើភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក តាមរយៈការលើកកម្ពស់ការរៀនសូត្រ និងការផ្លាស់ប្តូរ ការអនុវត្ត និងបទពិសោធន៍ល្អៗ ពីគ្នាក៏ដូចជាតាមរយៈការពង្រឹងបណ្តាញទំនាក់ទំនងរវាងរដ្ឋាភិបាល រដ្ឋបាល ស្ថាប័ន វិទ្យាសាស្ត្រ និងសិក្សាស្រាវជ្រាវក្រុមជំនាញនិងបណ្តាក្រុមហ៊ុនឯកជននៃសមាជិក ASEM ។ មេដឹកនាំក៏បានគូសបញ្ជាក់ ជាថ្មីថា គោលដៅអភិវឌ្ឍន៍នានារួមទាំងគោលដៅអភិវឌ្ឍន៍សហស្សវត្សបានទ្រទ្រង់ ដល់ កិច្ចសហប្រតិបត្តិការអន្តរជាតិ សម្រាប់ការអភិវឌ្ឍប្រកបដោយចិរភាព និងបានកត់សម្គាល់ថា ទោះបីជាមានកិច្ចខំប្រឹងប្រែងពីសមាជិក ASEM ក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍សហស្សវត្សក៏ដោយ ក៏កិច្ចប្រឹងប្រែងរបស់តំបន់និងពិភពលោក មិនបានធ្វើទៅតាមកម្មវិធីគ្រោងទុកទេ មួយផ្នែកដោយសារតែវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភពលោកនោះ ។
ពាក់ព័ន្ធនឹងការផ្តោតលើបញ្ហាសកល មេដឹកនាំបានពិភាក្សាលើប្រធានបទពាក់ព័ន្ធនានាដូចជា ១-ការប្រយុទ្ធប្រឆាំងអំពើភេរវកម្មនិងឧក្រិដ្ឋកម្ម ដែលមានការរៀបចំដោយសម្តែងនូវការថ្កោលទោសចំពោះអំពើភេរវកម្ម គ្រប់ទម្រង់ និងរូបភាព និង គូសបញ្ជាក់ពីភាពចាំបាច់ក្នុងការប្រកាន់ភ្ជាប់អនុសញ្ញា និងពិធីសាររបស់អង្គការសហប្រជាជាតិ ក៏ដូចជាការគោរពច្បាប់អន្តរជាតិរួមមាន ធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់សិទ្ធិមនុស្ស ច្បាប់ជនភៀសខ្លួននិងច្បាប់មនុស្សធម៌អន្តរ ជាតិក្នុងការប្រយុទ្ធប្រឆាំងភេរវកម្មអន្តរជាតិ ២-បញ្ហាចោរសមុទ្រ មេដឹកនាំបានសង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិមានតួនាទីនាំមុខក្នុងការប្រយុទ្ធប្រឆាំងនឹង ចោរសមុទ្រ ដោយធានាគ្រប់ពេលវេលាការគោរពច្បាប់អន្តរជាតិ និងអធិបតេយ្យភាព របស់រដ្ឋ ៣-កំណែទម្រង់ប្រព័ន្ធអង្គការសហប្រជាជាតិមេដឹកនាំបានយល់ព្រមថា កំណែទម្រង់ប្រព័ន្ធអង្គការសហប្រជាជាតិ ជាអាទិភាពមួយ ដើម្បីឱ្យអង្គការនេះដោះស្រាយដោយមានប្រសិទ្ធិភាព លើបញ្ហាប្រឈមជាសកលនាពេលបច្ចុប្បន្ននេះ តាមរយៈការផ្តល់សន្ទុះថ្មីថែមទៀត លើកំណែទម្រង់មហាសន្និបាតអង្គការសហប្រជាជាតិ ក្រុមប្រឹក្សាសន្តិសុខ ក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គម និងលេខាធិការដ្ឋានក៏ដូចជាទីភ្នាក់ងារផ្សេងទៀតរបស់អង្គការ សហប្រជាជាតិ ៤-ការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ មេដឹកនាំបានប្រគល់តួនាទីសំខាន់ដល់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ សន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ និងទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ ក្នុងការទប់ទល់នឹងការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ។ មេដឹកនាំក៏បានសម្តែងនូវការប្តេជ្ញាគាំទ្រដល់កិច្ចប្រឹងប្រែងដែល បានធ្វើទ្បើង នាកិច្ចប្រជុំកំពូលសន្តិសុខនុយក្លេអ៊ែរនៅឆ្នាំ២០១០ ដើម្បីទប់ទល់ប្រកបដោយប្រសិទ្ធភាព ការគំរាមកំហែងភេរវកម្មនុយក្លេអ៊ែរតាមរយៈការធានាឱ្យបាន សុវត្ថិភាព នៃសារធាតុនុយក្លេអ៊ែរក្នុងរយៈពេល៤ ឆ្នាំខាងមុខនេះ ។
ទាក់ទងនឹងប្រធានបទទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការផ្សព្វផ្សាយឱ្យទូលាយ និងអនាគត ASEM មេដឹកនាំបញ្ជាក់ពីការបង្កើនទំនាក់ទំនងប្រជាជននិងប្រជាជន និងអន្តរកម្មរវាងអ្នកសិក្សាស្រាវជ្រាវ និស្សិត ភ្ញៀវទេសចរណ៍ មន្ត្រីរៀបចំគោលនយោបាយ អ្នកជំនាញផ្នែកវប្បធម៌ តំណាងសង្គមស៊ីវិល និងថ្នាក់ដឹកនាំមូលដ្ឋាននិងតំបន់ ។ លើសពីនោះមេដឹកនាំក៏បានអះអាងសារជាថ្មីចំពោះសារៈសំខាន់នៃកិច្ច សន្ទនាដទៃទៀតក្នុងក្របខ័ណ្ឌភាពជាដៃគូនៃសភាវេទិកាប្រជាជន និងធុរកិច្ច គម្រោងអភិវឌ្ឍបណ្តាញព័ត៌មានរវាងអាស៊ីនិង អឺរ៉ុប កម្មវិធីអាហារូបករណ៍ក៏ដូចជាសកម្មភាព របស់មូលនិធិអាស៊ី-អឺរ៉ុបផងដែរ ។ មេដឹកនាំ ASEM ក៏ធ្វើការកត់សម្គាល់ដោយពេញចិត្តចំពោះការផ្សព្វផ្សាយ ឱ្យទូលំទូលាយថែមទៀតក្នុងនិងក្រៅ ASEM និងបានទទូចស្នើសមាជិក ASEM ទាំងអស់បង្កើនកិច្ចខំប្រឹងប្រែងរបស់ខ្លួន ដោយណែនាំស្ថាប័ននិងអង្គភាពរបស់ខ្លួននិមួយៗលើកកម្ពស់ការយល់ដឹង ជាសាធារណៈអំពី ASEM តាមរយៈផែនការ និងនយោបាយផ្សព្វផ្សាយឱ្យទូលំទូលាយ បណ្ដាទំនាក់ទំនង និងសកម្មភាពវប្បធម៌ផ្សេងៗ ។
ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី៨ ដែលបញ្ចប់នៅថ្ងៃទី៥តុលា មេដឹកនាំនឹងអនុម័តឯកសារចំនួន២ គឺ១-សេចក្តីប្រកាសរបស់ប្រធានកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី៨ និង២-សេចក្តីថ្លែងការណ៍របស់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី៨ ស្តីពីវិបត្តិសេដ្ឋកិច្ចសកលលោក និង បានស្វាគមន៍ប្រទេសឡាវក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី៩ផងដែរ៕
ដើមអំពិល កោះសន្តិភាព កម្ពុជាថ្មី ភ្នំពេញប៉ុស្តិ ...........
Monday, October 11, 2010
ព្យុះនៅក្រុងព្រះសីហនុបាត់ខ្លួនមនុស្ស១៦ នាក់ និងពលរដ្ឋនៅតាមឆ្នេរត្រូវបានជម្លៀស
ច័ន្ទ, 11 តុលា 2010 10:07
ព្រះសីហនុ ៖ ព្យុះកំណាចមួយ ដែលគេមិនស្គាល់ឈ្មោះ បានបោកបក់ទៅលើក្រុងព្រះ សីហនុ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១០ បណ្ដាលឲ្យបាត់ខ្លួនមនុស្ស១៦នាក់ និងមនុស្សនៅតាម ឆ្នេរសមុទ្រត្រូវបានជម្លៀសចេញ។
លោកស្បោង សារ៉ាត់ អភិបាលខេត្តព្រះសីហនុ បានប្រាប់កម្ពុជាថ្មីកាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១០នេះថា កាលពីថ្ងៃទី១០ ខែតុលា ពិតជាមានព្យុះកំណាចយ៉ាងខ្លាំងបោកបក់មកលើក្រុងព្រះសីហនុ មិនគួរឲ្យជឿមែន មុនដំបូងយើងនឹកស្មានថា ជាព្យុះសូណាមិ ដែលធ្លាប់កើតឡើងនៅប្រទេសរបស់គេ ប៉ុន្តែព្យុះនៅពេលនេះដែលមិនត្រូវបានប្រាប់ឲ្យដឹងមុន បានធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាចទាំងមូល។ លោកបន្តថា យើងមិនទាន់បានទទួលព័ត៌មានចំនួនមនុស្សពិតប្រាកដដែលត្រូវបានបាត់ ខ្លួននៅឡើយទេ តែលោកបានដឹងថាទូកទេសចរមួយបានលិចក្បែរកោះត្រេះ ដោយសារព្យុះនេះ តែមនុស្សត្រូវបានជួយសង្រ្គោះទាន់។ លោកបានឲ្យដឹងទៀតថា មានមនុស្សចំនួន១៦នាក់ បានបាត់ខ្លួននៅឡើយ អ្នកទាំងនោះសុទ្ធតែជាជនជាតិវៀតណាម ដែលស្ទូចមឹក នៅកណ្ដាលសមុទ្រ។ ជនជាតិវៀតណាមម្នាក់ ក្នុងចំណោម១៦នាក់ត្រូវបានរកឃើញ ដោយសារតោងកញ្ច្រែងអណ្ដែតមកទើរនៅចំណុចឆ្នេរអូរឈើទាល ឥឡូវត្រូវបានជួយសង្រ្គោះនៅមនី្ទរពេទ្យក្រុង ព្រះសីហនុ។ ជនជាតិវៀតណាមម្នាក់នេះ ឈ្មោះចាង ធុងកាំង ភេទប្រុស អាយុ៣៩ឆ្នាំ មានស្រុក កំណើតនៅខេត្តកៀងយ៉ាង។
មកដល់ពេលនេះអាកាសធាតុនៅមាត់សមុទ្រ នៅតែមានខ្យល់បក់និងរលកធំៗ ភ្លៀងនៅតែ បន្តធា្លក់ ហើយប្រជាពលរដ្ឋរស់នៅតាមឆ្នេរត្រូវបានគេជម្លៀសចេញ។
ប្រជាពលរដ្ឋក្រុងព្រះសីហនុ បានស្ដីបន្ទោសក្រសួងធនធានទឹកនិងឧតុនិយម ដែលមិនបាន ជូនដំណឹងដល់ពលរដ្ឋជាមុន៕
ព្រះសីហនុ ៖ ព្យុះកំណាចមួយ ដែលគេមិនស្គាល់ឈ្មោះ បានបោកបក់ទៅលើក្រុងព្រះ សីហនុ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១០ បណ្ដាលឲ្យបាត់ខ្លួនមនុស្ស១៦នាក់ និងមនុស្សនៅតាម ឆ្នេរសមុទ្រត្រូវបានជម្លៀសចេញ។
លោកស្បោង សារ៉ាត់ អភិបាលខេត្តព្រះសីហនុ បានប្រាប់កម្ពុជាថ្មីកាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១០នេះថា កាលពីថ្ងៃទី១០ ខែតុលា ពិតជាមានព្យុះកំណាចយ៉ាងខ្លាំងបោកបក់មកលើក្រុងព្រះសីហនុ មិនគួរឲ្យជឿមែន មុនដំបូងយើងនឹកស្មានថា ជាព្យុះសូណាមិ ដែលធ្លាប់កើតឡើងនៅប្រទេសរបស់គេ ប៉ុន្តែព្យុះនៅពេលនេះដែលមិនត្រូវបានប្រាប់ឲ្យដឹងមុន បានធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាចទាំងមូល។ លោកបន្តថា យើងមិនទាន់បានទទួលព័ត៌មានចំនួនមនុស្សពិតប្រាកដដែលត្រូវបានបាត់ ខ្លួននៅឡើយទេ តែលោកបានដឹងថាទូកទេសចរមួយបានលិចក្បែរកោះត្រេះ ដោយសារព្យុះនេះ តែមនុស្សត្រូវបានជួយសង្រ្គោះទាន់។ លោកបានឲ្យដឹងទៀតថា មានមនុស្សចំនួន១៦នាក់ បានបាត់ខ្លួននៅឡើយ អ្នកទាំងនោះសុទ្ធតែជាជនជាតិវៀតណាម ដែលស្ទូចមឹក នៅកណ្ដាលសមុទ្រ។ ជនជាតិវៀតណាមម្នាក់ ក្នុងចំណោម១៦នាក់ត្រូវបានរកឃើញ ដោយសារតោងកញ្ច្រែងអណ្ដែតមកទើរនៅចំណុចឆ្នេរអូរឈើទាល ឥឡូវត្រូវបានជួយសង្រ្គោះនៅមនី្ទរពេទ្យក្រុង ព្រះសីហនុ។ ជនជាតិវៀតណាមម្នាក់នេះ ឈ្មោះចាង ធុងកាំង ភេទប្រុស អាយុ៣៩ឆ្នាំ មានស្រុក កំណើតនៅខេត្តកៀងយ៉ាង។
មកដល់ពេលនេះអាកាសធាតុនៅមាត់សមុទ្រ នៅតែមានខ្យល់បក់និងរលកធំៗ ភ្លៀងនៅតែ បន្តធា្លក់ ហើយប្រជាពលរដ្ឋរស់នៅតាមឆ្នេរត្រូវបានគេជម្លៀសចេញ។
ប្រជាពលរដ្ឋក្រុងព្រះសីហនុ បានស្ដីបន្ទោសក្រសួងធនធានទឹកនិងឧតុនិយម ដែលមិនបាន ជូនដំណឹងដល់ពលរដ្ឋជាមុន៕
អនាគតមេដឹកនាំកូរ៉េខាងជើង បង្ហាញមុខនៅក្នុងពិធីព្យុហយាត្រាដ៏ធំបំផុតរបស់ប្រទេស
11-10-2010-dមេដឹកនាំនៅពេលខាងមុខរបស់កូរ៉េខាងជើង មកពីគ្រួសារដែលកំពុង គ្រប់គ្រងប្រទេសតែ មួយគត់នោះ បានបង្ហាញមុខជាសាធារណៈកាលពីថ្ងៃអាទិត្យ ដោយទះដៃនិងញញឹម ខណៈដែល រថក្រោះ និងរថយន្តផ្ទុកកាំជ្រួចដ៏វែង បានបើកកាត់នៅក្នុងអ្វីដែលគេនិយាយថា ជាក្បួនព្យុហយាត្រា ដ៏ធំបំផុតរបស់រដ្ឋកុម្មុយនិស្តមួយនេះ។
២អាទិត្យបន្ទាប់ពីលោកត្រូវបានបំពាក់ ឋានន្ដរសក្ដិ ជាឧត្ដមសេនីយ៍ ផ្កាយ៤ និងស្ថិតនៅលើ ផ្លូវ ដើម្បីបន្តវេន, លោកគីម ជុងអ៊ិន បានអង្គុយជាប់នឹងឪពុករបស់ខ្លួន គឺលោកគីម ជុងអ៊ីល មេដឹកនាំកូរ៉េខាងជើងបច្ចុប្បន្ន និងបានលើកដៃបក់ចេញពីវេទិកា ទៅកាន់ហ្វូងមហាជនដែលបានស្រែកអបអរនៅខាងក្រោយ។
ពិធីនេះឧទ្ទិសដល់ខួបលើកទី៦៥ របស់គណបក្សពលករ កូរ៉េ ដែលកំពុងគ្រប់គ្រងអំណាច ប៉ុន្តែក៏ដើម្បីបង្ហាញមុខមាត់របស់លោកគីម ដើម្បីធ្វើជាមេដឹកនាំនៅពេលអនាគតផងដែរ៕
២អាទិត្យបន្ទាប់ពីលោកត្រូវបានបំពាក់ ឋានន្ដរសក្ដិ ជាឧត្ដមសេនីយ៍ ផ្កាយ៤ និងស្ថិតនៅលើ ផ្លូវ ដើម្បីបន្តវេន, លោកគីម ជុងអ៊ិន បានអង្គុយជាប់នឹងឪពុករបស់ខ្លួន គឺលោកគីម ជុងអ៊ីល មេដឹកនាំកូរ៉េខាងជើងបច្ចុប្បន្ន និងបានលើកដៃបក់ចេញពីវេទិកា ទៅកាន់ហ្វូងមហាជនដែលបានស្រែកអបអរនៅខាងក្រោយ។
ពិធីនេះឧទ្ទិសដល់ខួបលើកទី៦៥ របស់គណបក្សពលករ កូរ៉េ ដែលកំពុងគ្រប់គ្រងអំណាច ប៉ុន្តែក៏ដើម្បីបង្ហាញមុខមាត់របស់លោកគីម ដើម្បីធ្វើជាមេដឹកនាំនៅពេលអនាគតផងដែរ៕
Subscribe to:
Posts (Atom)