ថ្ងៃ អាទិត្យ ទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ ថ្ងៃនេះទីបញ្ជាការប៉េអឹមលើផ្ទៃប្រទេស និងធ្វើសន្និសីទជុំវិញ ការវែកមុខក្រុមឃាតកដៃដល់សំលាប់ថៅកែហាងនំប៉័ងដែលបង្កឱ្យមាន ការភ្ញាក់ផ្អើលនៅកណ្តាលរាជធានីភ្នំពេញ កាលពី២១ថ្ងៃកន្លងមក។
តាម ព័ត៌មានជំហានដំបូងមិនទាន់ជាផ្លូវការនៅឡើយ ប៉ុន្តែអាចជាព័ត៌មានយកជាការបានខ្លះៗបានឱ្យដឹងថា កាលពីវេលាម៉ោង២រសៀលថ្ងៃទី៧ វិច្ឆិកា សមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេសដឹកនាំដោយលោកឧត្តម សេនីយ៍ត្រី សៀ សម្បត្តិ ប្រធានការិយាល័យស្រាវជ្រាវបទ ល្មើសព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ពូ ដាវី មេបញ្ជាំការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកវរសេនីយ៍ទោ សយ ចាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ៧មករា និងមន្ត្រីជំនាញពាក់ព័ន្ធបាននាំយកជនសង្ស័យម្នាក់ដែលបាញ់ សំលាប់ថៅកែហាងនំប៉័ង ហើយរុញទំលាក់ពីរថយន្តនៅក្បែររបងក្រសួងការពារជាតិទៅធ្វើកាយ វិការអំពីសកម្មភាពមុន និងក្រោយពេលហេតុការណ៍បានកើតឡើង។

ជនសង្ស័យបាញ់សំឡាប់ថៅកែនំប័ុងមានឈ្មោះសន វឿន ភេទប្រុស អាយុប្រមាណ៣០ឆ្នាំ មុខរបរបើកភោជនីយដ្ឋានយីហោ Happy Day (ហាប់ភភីដេ) ស្ថិតនៅក្បែរវត្តទួលទំពូង សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ មន្ត្រីសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេសរាជធានីភ្នំពេញ និងខណ្ឌ៧មករា ដែលបានដុតដៃដុតជើងសហការគ្នាបង្ក្រាបលើករណីបាញ់សំលាប់ថៅកែ នំប៉័ងនេះមានរយៈពេល២១ថ្ងៃ ឃាត់ខ្លួនជនសង្ស័យទាំងអស់ជាង១០នាក់ ប៉ុន្តែជនដៃដល់មានតែ៤នាក់ទេ គឺមានជនដៃដល់ផ្តល់អាវុធ និងម្ចាស់មធ្យោយបាយ។ នៅវេលាម៉ោង២១រសៀល ថ្ងៃទី៧ វិច្ឆិកា សមត្ថកិច្ចកងរាជអាវុធហត្ថបាននាំជនដៃដល់ឈ្មោះសន វឿន ទៅឱ្យធ្វើកាយវិការ (ធ្វើត្រាប់) បង្ហាញពីសកម្មភាព។ ជនសង្ស័យឈ្មោះសន វឿន ត្រូវបានដឹកតាមរថយន្តម៉ាកឡិចស៊ីស ៤៧០ ពណ៌ស្ករ ជារថយន្តរបស់ជនរងគ្រោះដែលប៉ូលិសទើបប្រគល់ឱ្យគ្រួសារសពមុននេះ បាននាំមកប្រើសំរាប់ការសំដែងឡើងវិញ។
ដោយបាននាំទៅកាន់កន្លែងលាងរថយន្តបុរីកីឡា កាច់ជ្រុកខាងកើត និងខាងជើងមុខផ្ទះលោកហុក ឡងឌី នៅសង្កាត់វាលវង់ ខណ្ឌ៧មករា។ ពេលទៅដល់កន្លែងលាងរថយន្តបុរីកីឡានោះ សន វឿន បានប្រាប់សមត្ថកិច្ចកងរាជអាវុធហត្ថថា ខ្លួន និងបក្សពួកម្នាក់ទៀតបានជិះរថយន្តកាមរីឆ្លាម ពណ៌ស អត់មានពាក់ស្លាកលេខ ទៅជួបឈ្មោះស៊ឹម រដ្ឋា (ជនរងគ្រោះ) ដែលកំពុងលាងរថយន្តឡិចស៊ីសនៅទីនោះ។ ពេលទៅដល់ឈ្មោះស៊ឹម រដ្ឋា បានលាងរថយន្តហើយ ឯខ្លួន (សន វឿន) បានឡើងបើករថយន្តឡិចស៊ីសនោះ ដោយឈ្មោះស៊ឹម រដ្ឋា ម្ចាស់រថយន្តអង្គុយអែបខាងស្តាំ ឯបក្សពួកគេម្នាក់ទៀតបានបើករថយន្តកាមរីឆ្លាម ពណ៌ស្លែ តាមពីក្រោយ។ ជនសង្ស័យនេះថា ខ្លួនមិនបាននិយាយអ្វីទាំងអស់ ពេលតំរូវឱ្យធ្វើកាយវិការឡើងវិញ ដោយគ្រាន់តែបានបញ្ជាក់ថា ជិះតាមផ្លូវមានការឈ្លោះប្រកែកគ្នារហូត ដែលជំលោះនោះមិនអាចធ្វើឱ្យឈ្មោះស៊ឹម រដ្ឋា ទ្រាំនៅក្នុងរថយន្តបន្តដំណើរបាន ពេលទៅដល់កាច់ជ្រុងដេអិន ឈ្មោះស៊ឹម រដ្ឋា សំរេចបើកទ្វាររថយន្តបំណងលោតចុះ ដើម្បីគេចឱ្យផុតពីការគំរាម។ ចំណុចនេះមិនទាន់ត្រូវបានទំលាយទេ តើចាំបាច់អ្វីម្ចាស់រថយន្តបើកទ្វាររត់គេច។ តាមការសារភាពខ្លះៗថា ខណៈឈ្មោះស៊ឹម រដ្ឋា បើកទ្វាររថយន្តបំរុងលោតចុះនោះ ជនសង្ស័យ (សន វឿន) បានដកកាំភ្លើងពីចង្កេះ ម៉ាកកា៥ បាញ់លើស៊ឹម រដ្ឋា ចំនួន៣គ្រាប់ ពេលនោះឃើញរដ្ឋា ធ្លាក់ចេញពីរថយន្ត ហើយជនសង្ស័យក៏បើករថយន្តគេចទៅទិសខាងកើត ហើយបក្សពួកម្នាក់ទៀតដែលជិះរថយន្តឆ្លាម បើកតាមពីក្រោយជាប់។
ជនដៃដល់បាននិយាយឱ្យដឹងខ្លះៗទៀតថា ការបាញ់សំលាប់ឈ្មោះស៊ឹម រដ្ឋា ថៅកែហាងនំបុ័ង៣កន្លែងនៅផ្សារចោមចៅ ជាអំពើប្លន់យករថយន្ត ដោយសាររូបគេចាញ់ល្បែងនៅកាស៊ីណូអស់១ម៉ឺនដុល្លារ ដែលប្រាក់នោះគឺខ្ចីគេទាំងអស់។ ប៉ុន្តែបំណងប្លន់យករថយន្តឈ្មោះស៊ឹម រដ្ឋា ថៅកែហាងលក់នំបុ័ង ត្រូវបានសមត្ថកិច្ចដេញប្រកិតប្រកៀកពីក្រោយ ទើបសំរេចចិត្តប្លុងរថយន្តជនរងគ្រោះចោល ហើយបានឡើងជិះរថយន្តកាមរីឆ្លាមគេចខ្លួនតែម្តងទៅ។ ពេលជិះរថយន្តឆ្លាមទៅដល់មុខច្រកចូលដេអិន បានឱ្យបក្សពួកគេម្នាក់រួមបន្តដំណើរទៅមុខទៀត ហើយយប់នេះក៏បែកគ្នាអស់ទោ ខ្លួនគេសន វឿន បានទៅជួលផ្ទះសំណាក់១ក្នុងរាជធានីភ្នំពេញ ស្នាក់បណ្តោះអាសន្ន លុះ បាន២ទៅ៣ថ្ងៃក្រោយមកខ្លួនបានយកអាវុធម៉ាកកា៥៩ ដែលជាអាវុធបាញ់ប្រហារជនរងគ្រោះទៅបោះចោលនៅទន្លេមុខវាំង មុខព្រះអង្គដងកើ ពេលយប់ស្ងាត់។ ក្នុងការនាំខ្លួនឱ្យចង្អុលកន្លែងបោះអាវុធចោល គេទៅបង្ហាញកន្លែងបោះអាវុធចូលទន្លេនោះផងដែរ។ ការនាំជនសង្ស័យទៅបង្ហាញកន្លែងបោះអាវុធនេះ លោកឧត្តមសេនីយ៍ត្រី សៀ សម្បត្តិ ប្រធានការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថលើ ផ្ទៃប្រទេសមិនទាន់បានធ្វើការអត្ថាធិប្បាយលើករណីឃាត់ខ្លួនជន សង្ស័យបាញ់សម្លាប់ថៅកែហាងនំបុ័ងយីហោ រដ្ឋអង្គរជាតិ នៅឡើយទេ ដោយលោកឧត្តមសេនីយ៍ត្រីគ្រាន់តែអះអាងថា សមត្ថកិច្ចរបស់លោកដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកនាយឧត្តម សេនីយ៍ ផ្កាយមាស៤ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ពិតជាបានបង្ក្រាបក្រុមឧក្រិដ្ឋបាញ់សម្លាប់ថៅកែហាងនំបុ័ងឈ្មោះ ស៊ឹម រដ្ឋា នោះមែន ហើយសមត្ថកិច្ចលោកនៅបន្តតាមចាប់ខ្លួនបក្សពួកដែលរួមគំនិតបន្ត ទៀត។
លោកឧត្តមសេនីយ៍ត្រីបន្តថា ពេលសមត្ថកិច្ចរបស់លោកធ្វើការការងារនេះចប់សព្វគ្រប់ និងមានធ្វើសន្និសីទកាសែតជាផ្លូវការអំពីសកម្មភាពពិស្តារលើករណី នេះ។ លោកឧត្តមសេនីយ៍ត្រី សៀ សម្បត្តិ បានអះអាងថា រឿងបាញ់សម្លាប់លោកស៊ឹម រដ្ឋា ទម្លាក់សពចោលនៅជាប់របងក្រសួងការពារជាតិកាលពីថ្ងៃទី១៥ តុលា នោះ ជាអំពើប្លន់ប្រដាប់អាវុធ។ ពេលនេះយើងចាប់បានជនសង្ស័យ ហើយជនសង្ស័យក៏បានសារភាពអស់ហើយដែរ។
បើទោះបីមានការអះអាងពី សមត្ថកិច្ចថា ករណីនេះជាអំពើសម្លាប់ប្លន់យករថយន្តមិនបានសំរេចក៏ដោយប្រភព ក្រៅផ្លូវការបាននិយាយថាសម្លាប់ជារឿងគំនុំបណ្តាលមកពីរឿងទំនាស់ ដីធ្លី។ ជនសង្ស័យឈ្មោះសន វឿន បានសារភាពថា កាលពី២ឆ្នាំមុនខ្លួនធ្លាប់បានបាញ់សម្លាប់មនុស្សម្នាក់ នៅអង្គស្នួលជាអ្នកភូមិជិតខាងគ្នា ក៏ជារឿងគំនុំផ្ទាល់ខ្លួនដែរ។ នៅរសៀលថ្ងៃទី៧ វិច្ឆិកា នេះសមត្ថកិច្ចកងរាជអាវុធហត្ថបានជួលអ្នកនេសាទជនជាតិចាមឱ្យ មុជទឹកទន្លេ ដើម្បីរកកាំភ្លើងដែលឈ្មោះសន វឿន យកទៅបោះចោល ប៉ុន្តែរកមិនឃើញទេ៕ ដកស្រង់ពីកាសែត កោះសន្តិភាព