Monday, February 27, 2012

ថៃ​បើក​ធ្វើ​សមយុទ្ធ​យោធា​តាម​ព្រំដែន​នៅ​ថ្ងៃ​អាទិត្យ​នេះ

ទាហាន​ថៃ​បាន​បើក​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ទ្រង់ទ្រាយ​ធំ​មួយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​នៅ​ក្នុង​ខេត្ត​សុរិន្ទ​ជាប់​ព្រំដែន​កម្ពុជា​ត្រង់​តំបន់​ប្រាសាទ​តាមាន់ ​ថ្មដូន​និង​ប្រាសាទ​តាក្របី​នៃ​ខេត្ត​ឧត្តរ​មានជ័យ។​ សមយុទ្ធ​ឈ្មោះ​ថា​«ពស់វែក» ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​ផល​ប៉ះពាល់​ចូល​ទឹក​ដី​កម្ពុជា​ដូច​កាលពី​ឆ្នាំ​២០០៨​ទេ។ ​យ៉ាងណា​ក៏ដោយ​សមយុទ្ធ​​នៅ​តាម​ព្រំដែន​ដែល​មាន​ទំនាស់​គឺជា​សញ្ញា​មិន​ល្អ​មួយ។ ​ប៉ុន្តែ ​មេទ័ព​កម្ពុជា​បាន​ព្យាយាម​សម្រាល​ស្ថានការណ៍​ដោយ​អះអាង​ថា​សមយុទ្ធ​ធ្វើ​នៅ​ក្នុង​ទឹកដី​របស់​គេ​គឺជា​រឿង​ធម្មតា​មួយ​ប៉ុណ្ណោះ។ យោធា​ថៃ​បាន​បើក​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​មួយ ​នៅ​ថ្ងៃ​អាទិត្យ​នេះ ​នៅ​តំបន់​ជាប់​ព្រំដែន​ប្រទេស​កម្ពុជា។ ​សមយុទ្ធ​ឈ្មោះ​ថា​«ពស់វែក»​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ក្នុង​ព្រៃ​ភ្នំ​ដងរ៉ាក់​ខេត្ត​សុរិន្ទ​របស់​ថៃ ​ឈម​គ្នា​ជាមួយ​តំបន់​ប្រាសាទ​តា​មាន់ ថ្ម​ដូន និង​ប្រាសាទ​តា​ក្របី​ ក្នុង​ស្រុក​បន្ទាយ​អំពិល ​ខេត្ត​ឧត្តរមានជ័យ ​របស់​កម្ពុជា។​ ប្រភព​យោធា​ពី​តំបន់​ជាយដែន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា​ សមយុទ្ធ​«ពស់វែក»​នេះ​បាន​បើក​ធ្វើ​កាលពី​ព្រឹក​មិញ ​នៅ​ចម្ងាយ​៨​គីឡូម៉ែត្រ​ពី​ព្រំដែន។ ​លំហាត់​យោធា​ទ្រង់ទ្រាយ​ធំ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទឹកដី​កម្ពុជា​ទេ ​ហើយ​ក៏​គ្មាន​គ្រាប់​ផ្លោង​ណា​មួយ​ធ្លាក់​មក​ក្នុង​ទឹកដី​កម្ពុជា​ដូច​កាលពី​ឆ្នាំ​២០០៨​ដែរ។ ​កាល​ពី​ឆ្នាំ២០០៨​ នៅ​ក្នុង​ឱកាស​បើក​សមយុទ្ធ​​​ដូច​គ្នា​នេះ​ដែរ​ គ្រាប់​ផ្លោង​ជាច្រើន​គ្រាប់​បាន​ធ្លាក់​ចូល​មក​ក្នុង​ទឹកដី​កម្ពុជា។ បន្ទាប់​ពី​ភាគី​កម្ពុជា​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ ​ភាគី​ថៃ​បាន​សុំ​ទោស​ ដោយ​អះអាង​ថា​ជា​ការ​បាញ់​មិន​ចំ​គោលដៅ។ ប្រភព​ពី​មន្ត្រី​យោធា​ដដែល​ឲ្យ​ដឹង​ទៀត​ថា​ ស្ថានការណ៍​នៅ​តាម​ព្រំដែន​កម្ពុជា​-ថៃ​មាន​សភាព​ស្ងប់ស្ងាត់​ជា​ធម្មតា​ទេ​នៅ​ពេល​នេះ។​ មុន​ធ្វើ​សមយុទ្ធ​នេះ​ប៉ុន្មាន​ថ្ងៃ​ យោធា​ថៃ​បាន​ជូន​ដំណឹង​ដល់​កម្ពុជា​ដែរ​ ដោយ​អះអាង​ថា​ សមយុទ្ធ​នេះ​មាន​ប្រើប្រាស់​សម្ភារៈ​យោធា​ចម្រុះ ​ដូចជា​កាំភ្លើង​ធំ ​កាំភ្លើង​ដៃ​ រថពាសដែក ​និង​រថក្រោះ។ ជាការ​កត់សម្គាល់ ​ភាគី​ថៃ​តែងតែ​បើក​ធ្វើ​សមយុទ្ធ​នៅ​កៀក​នឹង​ព្រំដែន​ដែល​មាន​ទំនាស់​ ដោយ​មិន​ខ្វល់ខ្វាយ​ពី​ផល​អាក្រក់​ដែល​កើត​ពី​សមយុទ្ធ​​​នេះ​ឡើយ។ ​សមយុទ្ធ​បែប​នេះ​ត្រូវ​បាន​អ្នក​ខ្លះ​ចាត់​ទុក​ជា​ការ​គំរាម​ដល់​ភាគី​កម្ពុជា ​ប៉ុន្តែ ​មន្ត្រី​យោធា​កម្ពុជា​តែង​ព្យាយាម​សម្រាល​ស្ថានការណ៍​ដោយ​អះអាង​ថា​ជា​រឿង​ធម្មតា​ទេ​ដែល​ថៃ​ធ្វើ​សមយុទ្ធ​ក្នុង​ទឹកដី​របស់​គេ។ កាលពី​២​សប្តាហ៍​មុន​ រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​ លោក​ ទៀ បាញ់ ​បាន​សរសេរ​លិខិត​ទៅ​សមភាគី​ថៃ​ ដើម្បី​រម្លឹក​ឲ្យ​ថៃ​កំណត់​ពេល​នៃ​កិច្ច​ប្រជុំ​ក្រុម​ការងារ​ចម្រុះ​ព្រំដែន​ ដែល​ភាគី​ទាំងពីរ​បាន​សម្រេច​ កាល​ពី​ថ្ងៃ​ទី​២១​ខែ​ធ្នូ ឆ្នាំ២០១១​ កន្លង​ទៅ។ ប៉ុន្តែ ​រហូត​មក​ដល់​ពេល​នេះ ​ក្រសួង​ការពារ​ជាតិ​ថៃ​នៅ​មិន​ទាន់​ឆ្លើយ​តប​នៅ​ឡើយ​ទេ តែ​ភាគី​ថៃ​បែរ​ជា​បើក​ធ្វើ​សមយុទ្ធ​​តាម​ព្រំដែន​ទៅ​វិញ​ ខណៈ​ដែល​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​មិន​ទាន់​បាន​ដោះស្រាយ​អ្វី​សោះ៕

Friday, November 26, 2010

បុរសអាហ្សង់ទីន​ម្នាក់​បង្ខាំង​​កូនស្រី​ទុករំលោភ​​រយៈ​​ពេល​​30ឆ្នាំ​មាន​កូន​10នាក់

ថ្ងៃ ព្រហស្បតិ៍ ទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០១០
 
ចៅក្រម​តុលាការមួយ​របស់​ប្រទេស​អាហ្សង់​ទីន និយាយ​នៅថ្ងៃទី​២៥ វិច្ឆិកា ថា បុរស​ជន​ជាតិ​អាហ្សង់ទីន​ម្នាក់​អាយុ​​៦២​ឆ្នាំ ត្រូវបាន​ចាប់​ខ្លួន​​ពីបទ​ចោទប្រកាន់​រំលោភ​កូនស្រីរបស់ខ្លួន​​អស់រយៈ​ពេល​ ៣០ឆ្នាំ រហូតដល់​មានកូន​១០​នាក់ ​​ដែលករណី​នេះមាន​ភាពធ្ងន់ធ្ងរជាង​ករណី​ដូច​គ្នា​នេះ​នៅក្នុង​ប្រទេស​ អូទ្រីស កាលពីឆ្នាំ​២០០៨ កន្លងមក​ទៅទៀត ។​ ចៅក្រម​រូបនេះ លោក Virgilio Palud បានប្រាប់​​វិទ្យុ​ក្នុង​​ស្រុកមួយ​ថា ជន​ជាប​់​នោះ​បាន​បដិសេធ​​ការ​ចោទប្រកាន់​​រូប​លោក​ ប៉ុន្តែ​​តាម​រយៈ​​ការ​ធ្វើ​តេស្ត​ DNA បង្ហាញ​ថា ជន​អគតិ​នេះ​ពិតជា​​ឪពុក​របស់កូនទាំង​១០នាក់​នោះ​មែន ។​
ជននេះត្រូវ​ បានចោទ​​ប្រកាន់​ពីបទ​​ចាប់​បង្ខាំង​​កូនស្រី​បង្កើត​របស់​ខ្លួន​ទុក​រំលោភ​ ដែល​ជា​បទឧក្រិដ្ឋ​​មួយមាន​ទោសជាប់​ពន្ធនាគារ​​រយៈ​ពេល​​២០ឆ្នាំ ។ ជនអគតិ​នេះដែលអត្តសញ្ញា​ណ​មិន​ត្រូវ​​បានគេ​បង្ហាញ​នោះ​ត្រូវបាន​ចាប់ខ្លួន​ ពី​បទ​​​ល្បួង​​កូនស្រី​របស់ខ្លួន​ដែល​ឥឡូវ​នេះ​មាន​អាយុ​​៤៣​ឆ្នាំ យកទៅ​រួមភេទ ។
កូនស្រី​​ដែលជា​ជនរងគ្រោះ​​រូបនេះ ​អះ​អាង​​ថា នាង​ត្រូវ​​បាន​ឪពុក​នាង​ចាប់​រំលោភ​​តាំង​ពី​​នាង​មានអាយុ​១៣ឆ្នាំ​មក​ ម៉្លេះ នៅក្នុងផ្ទះ​ក្នុង​ភូមិ​មួយ​នៃ​ទី​ក្រុង Nicanor Molinas មាន​ចំងាយ​៦០០​គីឡូ​​ម៉ែត្រ ភាគ​ខាង​ជើង​ទី​ក្រុង​ប៊ុយ​ណូ​ហ្សែរ ។ នាង​​​អះ​អាង​​បញ្ជាក់​​ទៀត​ថា រូប​នាង​ត្រូវបាន​ចាប់​រំលោភ​រហូត​ដល់​មាន​កូន​១០​នាក់ ហើយ​បច្ចុ​ប្បន្ន​កូន​ទាំង​នោះ​មាន​អាយុ​៧​ឆ្នាំ​ដល់​២៧​ឆ្នាំ ។
លោក​ចៅ ​ក្រម Palud និយាយ​ថា ករណី​បុរស​អាហ្សង់​ទីន​ចាប់​រំលោភ​កូនស្រី​របស់​​ខ្លួន​​អស់​រយៈ​ពេល​៣០​ ឆ្នាំ​នេះ វា​ធ្ងន់​ធ្ងរ​ជាង​ករណី​ដូច​គ្នា​នេះ​ដែល​កើត​ឡើង​នៅ​ក្នុង​ប្រទេស​អូទ្រីស ទៅ​ទៀត ដែល​ជន​អគតិ​ជា​ឪពុក​ឈ្មោះ Josef Fritzl ត្រូវ​បាន​​កាត់ទោស​​ដាក់​ពន្ធ​នា​គារ​​អស់​មួយ​ជីវិត​​ពី​បទ​បង្ខាំង​កូន​ ស្រី​របស​់​ខ្លួន​ទុក​រំលោភ​អស់​រយៈ​ពេល​២៤​ឆ្នាំ រហូត​មាន​កូន​៧​នាក់ ។
លោក Palud ​​និយាយ​ឱ្យ​​ដឹង​ទៀត​ថា កូន​ស្រី​ម្នាក់​ទៀត​របស់​ជន​សង្ស័យ​នោះ​ក៏​​​អះ​អាង​ថា រូប​នាង​ត្រូវបាន​ឪពុក​​​ចាប់​រំលោភ​ដែរ ហើយ​​ពេល​មាន​កូន​នាង​បាន​រំលូត​កូន​នោះចោល ។
ករណី​នេះ​ជា​ករណី​ឪពុក​ ចាប់​រំលោភ​កូន​បង្កើត​​លើក​ទី​៣ ហើយ​​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​អាហ្សង់​ទីន ក្នុង​រយៈ​​ពេល​​ប៉ុន្មាន​​ឆ្នាំ​ចុង​ក្រោយ​នេះ ។ កាល​​ពី​ឆ្នាំ​មុន​ករណី​បែប​​នេះ​បាន​ធ្វើ​​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ ខ្លាំង​​នៅ​ប្រទេស​​អាហ្សង់​ទីន នៅ​ពេល​បុរស​ម្នាក់​អាយុ​៦៧​ឆ្នាំ ត្រូវ​បាន​ចោទ​ប្រកាន់​​ពី​បទ​រំលោភ​កូន​ស្រី​ម្នាក់​ក្នុង​ចំណោម​កូ​នស្រី​ ៣​នាក់​របស់​ខ្លួន រហូត​​ដល់​​មាន​កូន​៧​នាក់​ ចំណែក​​កាល​ពី​ខែ​មុន​បុរស​ម្នាក់​ទៀត​អាយុ​៦០​ឆ្នាំ រស់​នៅ​ក្នុង​តំបន់​ Cordoba ភាគ​កណ្តាល​ប្រទេស​អាហ្សង់​ទីន ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ចោទ​ប្រកាន់​រំលោភ​កូន​ស្រី​របស់​ខ្លួន​អស់​រយៈ ​​ពេល​២០​ឆ្នាំ រហូត​មាន​​កូន​៦​
នាក់ ។ ប៉ុន្តែ​ទោះ​​បី​​ជា​បែប​ណា​ករណី​ចុង​ក្រោយ​មាន​ភាព​ធ្ងន់​ធ្ងរ​បំផុត ។ដកស្រង់ពី​ កោះសន្តិភាព

កុមារា​នៅក្រោម​គំនរសព​សោដនាដ​កម្ម​ដែលគេ​ចាត់ទុកថា​ស្លាប់​ ស្រាប់​តែ​​រស់​ឡើងវិញ សំណាង​១​ក្នុង​​​ម៉ឺន​សែន​គ្រោះ​ថ្នាក់

កុមារា​ដែល​​រួច​ពី​សេចក្តីស្លាប់​នៃគំនរ​សព​សោក​នាដ​កម្ម​លើ​​ស្ពាន​​ពេជ្រ​​ ដោយ ៖ កោះឯករាជ្យ
ថ្ងៃ ព្រហស្បតិ៍ ទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០១០
(រូបថត​​ ប៊ុនរី)
កុមារា​ដែល​​រួច​ពី​សេចក្តីស្លាប់​នៃគំនរ​សព​សោក​នាដ​កម្ម​លើ​​ស្ពាន​​ពេជ្រ​​
 
រាជធានីភ្នំពេញ ៖ កុមារា​ម្នាក់ដែល​មិន​ទាន់​ដឹង​ក្តី​នៅឡើយ​បាន​រងគ្រោះ​ស្ថិតនៅ​ក្រោម​គំនរ​ មនុស្សក្នុង​អន្លង់​សោក​នាដ​កម្ម​លើ​ស្ពាន​ពេជ្រ​នៃទីក្រុង​កោះពេជ្រ ដែលសមត្ថកិច្ច​បាន​ទាញ​​ចេញពី​គំនរ​​សព​បញ្ជូន​ទៅកាន់​កន្លែង​​រក្សា​​សព​នៅ ​ឯ​មន្ទីរ​ពេទ្យកាល់ម៉ែត​ ហើយ​គិត​ថា ​ក្មេង​នេះ​​ស្លាប់បាត់​ទៅហើយ ស្រាប់តែ​​រស់ឡើងវិញ ​ធ្វើ​ឱ្យមាន​ការភ្ញាក់ផ្អើល​​យ៉ាងខ្លាំង​​ ខណៈ​ម្តាយ​បង្កើត​​ ម្តាយមីង បងស្រីរបស់គេ​បានស្លាប់​គួរ​ឱ្យរន្ធត់ ។ គួររំលឹក​ឡើងវិញ​ថា នៅក្នុងព្រឹត្តិ​ការណ៍​​កោ​លាហល​មនុស្ស​ប្រជៀត​រត់ជាន់គ្នា​​បណ្តាល​ឱ្យ​ ស្លាប់​ជិត​​៤០០នាក់ និង​រង​របួស​ជាង​៧០០​នាក់​​នៅលើ​ស្ពាន​ពេជ្រនៃទីក្រុងកោះពេជ្រ​​ កាលពី​រាត្រី​ថ្ងៃទី​២២ វិច្ឆិកា ២០១០ ​ជា​ថ្ងៃ​ចុងក្រោយ​នៃការ​​ប្រារព្ធ​​​ព្រះ​រាជពិធី​បុណ្យអុំ​ទូក​ បណ្តែត​ប្រទីប​ សំពះព្រះខែ និងអក​អំបុក​នោះ គេ​ឃើញ​​សមត្ថកិច្ច​ប៉េអឹម​បានទាញ​​កុមារា​តូច​នោះ​ចេញ​ពីគំនរ​សព ដោយ​មានសភាព​ទន់ដៃ​ទន់ជើង និង​ទន់​.ក​ល្ងៀក​ ហើយត្រូវ​បានគេ​ចាត់ទុក​ថា ស្លាប់​បាត់ទៅហើយ ក៏​យក​​សព​កុមារ​​តូចនោះ​ទៅដាក់​នៅ​សាល​រក្សា​សព​ក្នុង​មន្ទីរពេទ្យ​កាល់​ ម៉ែត្រ​​គឺ​ដាក់​លាយឡំ​ជាមួយ​សព​​មនុស្ស​ប្រុស-ស្រី​​ក្មេ​ង-ចាស់​ជា​ច្រើន​ នាក់​ទៀត​រង់ចាំ​បង​ប្អូន​សាច់​ញាតិ​ឪពុក-ម្តាយ​​មក​ទទួល​យកទៅធ្វើបុណ្យ​​តែ ​ប៉ុណ្ណោះ ។
ខណៈ​មនុស្ស​​ម្នា​​មកវែក​ពិនិត្យ​​រកមើល​​សព​សាច់​ ញាតិ ឡូកឡំ​ជាមួយ​​អារម្មណ៍​រន្ធត់​នោះ ស្រាប់តែ​​​​អ្នក​គ្រូពេទ្យ​ម្នាក់​នៃ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ​ប្រទះ​ឃើញ​ សព​កុមារា​នេះ​គួរ​ឱ្យអាណិត ហើយ​សង្ស័យ​​ថា ដូចជា​មាន​សភាព​ខុស​គេ​បន្តិច​ក៏​​យក​ដៃ​​ស្ទាបថ្ងាស ស្ទាបទ្រូង ដឹង​ថា សាច់នៅ​ក្តៅ​ឧណ្ហៗ...​ហើយក៏​ចាប់​ក្តិច​សច់​ក្លៀក​តាមបែប​បច្ចេក​​ទេសពេទ្យ​ សាកមើល ស្រាប់តែ​​ក្មេង​នោះ​ស្រែក​អូយ៎...​! អ្នក​​គ្រូពេទ្យ​​​ក៏មានការ​ភ្ញាក់ផ្អើល​​ និង​​រហ័ស​​យកទៅសង្គ្រោះ​​បន្ទាន់ ទើបគេ​នៅ​រស់​រានមានជីវិត​ដល់សព្វ​ថ្ងៃ​នេះ​ ។
កុមារា​ដែល​គេ​គិត​ថា ស្លាប់​ហើយ​រស់ឡើង​វិញ​នេះ មានឈ្មោះ​​ស័ក កន​រៀម​​រក្សា​រស្មី អាយុ​​៧​ឆ្នាំ​​ ស្នាក់នៅ​​ភូមិ​កោះ​ប្រាក់ ឃុំ​ភូមិធំ ស្រុក​​កៀនស្វាយ ខេត្តកណ្តាល រៀន​នៅ​​សាលា​បឋម​សិក្សា​​​ភូមិធំ ។ ម្តាយ​​បង្កើត​​របស់​​គេ​ឈ្មោះ​​អ៊ូ ស្រីមុំ អាយុ​​៣៦​ឆ្នាំ ​ម្តាយមីង​ឈ្មោះ​អ៊ូ ចន្ថា អាយុ​​២៤​ឆ្នាំ ​បងស្រី​បង្កើត​​របស់​គេ​ឈ្មោះ​ស័ក​កន​កន្និដ្ឋា អាយុ​១១​ឆ្នាំ ​អ្នកទាំង​នេះបាន​​ស្លាប់​នៅ​ក្នុងគំនរ​សព​នៃ​សោកនាដ​កម្ម​លើស្ពាន​ពេជ្រ​​ អស់ទៅហើយ ។
កុមារ​ស័ក​ កន​រៀម​រក្សារស្មី អាយុ​៧ឆ្នាំ ដែល​​រួច​ពី​សេចក្តីស្លាប់​នៃគំនរ​សព​សោក​នាដ​កម្ម​លើ​​ស្ពាន​​ពេជ្រ​​បាន​ ឱ្យ​ដឹង​​ថា កាលពី​ល្ងាចថ្ងៃទី​​២២ វិច្ឆិកា ២០១០ នោះ រូបគេ​ និង​ម្តាយ​បង្កើត​ ម្តាយ​មីង ​និងបងស្រី បានជិះ​​រ៉ឺម៉ក​ម៉ូតូ​កង់​៤ (តុក តុក) ទៅលេង​​សួន​មាត់​ទន្លេ​មុខ​វាំង​...​យប់​បន្តិច​ទៅលេង​សួន​ណាហ្គា និង​សសៀរ​ទៅកាន់​តំបន់​កោះពេជ្រ​...​លុះត្រឡប់​មកវិញ ស្ពាន​ពេជ្រ​កាន់​តែ​ចង្អៀត​​ទៅៗ ធ្វើ​ឱ្យ​ម្តាយ​មីង និង​បង​​ស្រី​បែក​ចេញ​ទៅ​ឆ្ងាយ​បាត់​នៅសល់តែ​​រូបគេត្រូវ​ម្តាយ​​.ព​ជាប់ ប៉ុន្តែ​​ភាព​ចង្អៀត​បាន​រុញច្រាន​ឱ្យរូបគេ​ឃ្លាត​ចេញ​ពីម្តាយ​ទៅទៀត ហើយ​​មនុស្ស​​ម្នាជា​ច្រើន​​ចេះ​​តែ​ជាន់​សង្កត់​មកលើ​រូប​គេ​ខ្លាំង​ទៅៗ និង​ជាន់​​គរលើ​គ្នា​...​​បន្ទាប់មក​រូបគេ​ក៏សន្លប់​លែង​ដឹង​ខ្លួន​តាំងពី​ ពេលនោះ​ទៅ​...​លុះ​ពេល​ដឹង​ខ្លួន​ស្រាប់តែ​​ស្ថិត​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ទន្ទឹមគ្នា​​នឹង​គេ​ប្រាប់​ថា ម្តាយ​បង្កើត​​ ម្តាយមីង បងស្រី បានស្លាប់​នៅ​ក្នុង​គំនរ​​​មនុស្ស​​នោះ​អស់ទៅ​ហើយ ៕​ដកស្រង់ពី​ កោះសន្តិភាព

Friday, November 19, 2010

លទ្ធ​ផល​ជំនួប​រវាង​សម្តេច​តេជោ​ហ៊ុន សែន ​និង​លោកអាប់ភីស៊ីត វ៉េ​ចាជីវ

ជំនួប​រវាង​សម្តេច​តេជោ​ហ៊ុន សែន​នាយករដ្ឋ​មន្ត្រី និង​លោកអាប់ភីស៊ីត នាយករដ្ឋ​មន្ត្រីថៃ ដោយ ៖ កោះឯករាជ្យ
ថ្ងៃ ព្រហស្បតិ៍ ទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១០
ជំនួប​រវាង​សម្តេច​តេជោ​ហ៊ុន សែន​ នាយករដ្ឋ​មន្ត្រី និង​លោកអាប់ភីស៊ីត នាយករដ្ឋ​មន្ត្រីថៃ
(រូបថត សហការី)
ជំនួប​រវាង​សម្តេច​តេជោ​ហ៊ុន សែន​នាយករដ្ឋ​មន្ត្រី និង​លោកអាប់ភីស៊ីត នាយករដ្ឋ​មន្ត្រីថៃ
 
រាជធានីភ្នំពេញ ៖ ជំនួប​រវាង​សម្តេច​អគ្គ​មហាសេនាបតីតេជោ​ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ​និង​លោកអាប់ភីស៊ីត វ៉េ​ចាជីវ៉ា នាយករដ្ឋ​មន្ត្រី​ថៃ នា​ល្ងាចថ្ងៃទី​១៧ វិច្ឆិកា ​គឺជា​ជំនួប​លើកទី​៤ បន្ទាប់ពី​ការជួប​គ្នា​បន្ត​បន្ទាប់​ចាប់តាំង​ពីជំនួប​​ក្រុង​ញូវយ៉ក​ សហ​រដ្ឋ​អាមេរិក​ ជំនួប​នៅក្រុង​ប៊្រុច​សែល ប្រទេស​​បែលហ្ស៊ិក ជំនួប​នៅក្រុង​ហាណូយ ប្រទេស​វៀតណាម ។​ ទោះបីជំនួប​​បន្តបន្ទាប់​មិនមែនជា​​ជំនួប​ផ្លូវការ​សំរាប់ការ​ចរចា​​ពី​ បញ្ហាព្រំដែន​ក្តី​ ក៏​​ជំនួប​នេះ​បាន​ធ្វើ​ឱ្យស្ថាន​ភាព​តានតឹង​នានាលើ​វិស័យ​ការទូត​​បានទទួល​ លក្ខណៈ​ល្អប្រសើរឡើង​ជា​លំដាប់ ទាំង​​ស្ថានភាព​​ផ្នែកសេដ្ឋ​កិច្ច​រហូតដល់​​ស្ថាន​ការណ៍​ខា​ងយោធា ដែល​តាម​តំបន់ព្រំដែន​​ធ្លាប់​តែ​មានការ​ប្រឈម​មុខ​ដាក់គ្នា​ និងធ្លាប់​ប៉ះទង្គិច​គ្នា​​នោះក៏​បានស្ងប់ស្ងាត់​​ និងធូរស្រាល​ឡើង​វិញ។
ក្នុងជំនួប​លើកទី​៤នេះ ​តាម​លោកកុយ គួង អ្នកនាំពាក្យ​​ក្រសួងការបរទេស​​មានប្រសាសន៍​ឱ្យ​ដឹង​ថា លទ្ធ​ផល​ជំនួប​រវាង​សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី និង​លោកអាប់ភីស៊ីត នាយករដ្ឋ​មន្ត្រីថៃ កាលពីថ្ងៃទី​១៧ វិច្ឆិកា ​២០១០​ គឺ​​​ភាគី​ទាំង​២​បានឯកភាពគ្នា​ ៖
១-​បន្តប្រើប្រាស់​​យន្ត​ការដែលមានស្រាប់​ដូច​ជា​គណៈ​ កម្មការ​ព្រំដែន​ចំរុះ និង​គណៈ​កម្មាធិការ​ព្រំដែន​ទូទៅ​ដែលដឹក​នាំ​​ដោយរដ្ឋមន្ត្រី​ការបរទេស និងរដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ ហើយ​ឱ្យ​មាន​កិច្ចប្រជុំ​ផ្សេងៗ​​ជា​ទៀង​ទាត់ ។
២-​កាត់​បន្ថយ​​ភាពតានតឹង​​នៅតាមព្រំ​ដែន​ ជាពិសេស​ចៀស​វា​ង​ការ​ប្រឈម​​​មុខ​ដាក់គ្នា​​ផ្នែក​​យោធា ដោយពិនិត្យ​​មើល​លទ្ធ​ភាព​នៃ​ការ​​ដក​កង​ទ័ព​ពីតំបន់​ព្រំដែន ។
៣-​ពិភាក្សា​​ស្ថាន​ភាព​ពលករ​ខ្មែរ​​ដែលកំពុង​​ស្នាក់នៅ​ធ្វើការ​ក្នុង​ប្រទេសថៃ​ នា​ពេលបច្ចុប្បន្ន​ ។
៤-​និយាយ​ពី​សកម្ម​​ភាព​​រៀបចំ​ការ​ប្រារព្ធ​ខួបលើក​ ទី​៦០​នៃ​ទំនាក់​ទំនង​​ការទូត​រវាង​​ប្រទេស​ទាំង​២ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី​១៩ ធ្នូ​ ខាង​មុខនេះ ហើយ​ស្ថាន​ទូត​ថៃ​គ្រោង​​រៀបចំ​​ពិធីជប់លៀង​ និង​សំដែង​​សិល្បៈ​ផ្សេងៗ ។
៥-​ព្រឹត្តិការណ៍វប្បធម៌​សាសនា និង​ពាណិជ្ជ​កម្ម​កន្លងទៅថ្មីៗ​នេះ ភាគី​ថៃ​​បាន​​ដង្ហែ​កឋិនទាន​​ចូលមក​ប្រទេស​កម្ពុជា ហើយគ្រោង​​ធ្វើ​បុណ្យ​​ផ្កា​មក​បន្តទៀត ។
ក្រៅពី​នេះ ក៏​មាន​ការ​រៀបចំ​​តាំង​​ពិព័រណ៍​ពាណិជ្ជ​កម្ម​ថៃ​នៅ​កម្ពុជាផងដែរ ។
លោក​កុយ គួង មាន​ប្រសាសន៍​ឱ្យ​ដឹង​ទៀត​ថា ជា​ចុង​ក្រោយ​ភាគី​ទាំង​២សង្ឃឹម​ថា គណៈ​កម្មការ​​​ចំរុះ​​សភាថៃ នឹង​អនុម័ត​ឯកសារ​ទាំង​៣ របស់​គណៈកម្មការ​ព្រំដែន​ចំរុះ JBC ​ក្នុង​នោះ​មានកិច្ច​ព្រមព្រៀង​​បណ្តោះអាសន្ន​​ដែលជា​លទ្ធ​ផល​នៃកិច្ច​ ប្រជុំថ្នាក់​រដ្ឋ​មន្ត្រី​​ការ​បរទេស​​នៃ​ប្រទេសទាំង​២ ដែលធ្វើ​ឡើង​​ក្នុងឆ្នាំ​២០០៨-២០០៩ កន្លង​មកនេះ​៕

Tuesday, November 16, 2010

គំរោង​ការ​នាំ​ចេញផលិត​ផលស្រាបៀរ​ខ្មែរទៅក្រៅប្រទេស

លោក​ជំទាវឧកញ៉ា ភាព​ ហៀក ក្នុងការ​ជួប​សំដែង​ការគួរសមជា​មួយលោក​ចម ប្រសិទ្ធ ទេស​រដ្ឋមន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម ដោយ ៖ កោះឯករាជ្យ
ថ្ងៃ ច័ន្ទ ទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១០
(រូបថត សហការី)
លោក​ជំទាវឧកញ៉ា ភាព​ ហៀក ក្នុងការ​ជួប​សំដែង​ការគួរសមជា​មួយលោក​ចម ប្រសិទ្ធ ទេស​រដ្ឋមន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម
 
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី១២ វិច្ឆិកា ​កន្លងមកក្នុងការ​ជួប​សំដែង​ការគួរសម​រវាង​ក្រុម​ហ៊ុន​ខ្មែរ​ប្រ៊ី​វើររី (Khmer Brewery Ltd) តំណាង​ដោយលោក​ជំទាវឧកញ៉ា ភាព​ ហៀក ​លោកឧកញ៉ា​លាង ឃុន ជាប្រធានក្រុម​ប្រឹក្សា​ភិ​បាល​ជា​មួយលោក​ចម ប្រសិទ្ធ ទេស​រដ្ឋមន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម ស្តី​អំពីការ​នាំចេញ​ផលិត​ផលស្រាបៀរ​ខ្មែរទៅ​ក្រៅ​ប្រទេស។ លោក​ទេស​រដ្ឋ​មន្ត្រី​​ ចម ប្រសិទ្ធ បាន​កោត​សរសើរ​លោកជំទាវ​ឧកញ៉ា ភាព​ ហៀក ប្រធាន​​ក្រុម​ប្រឹក្សា​ភិបាលនៃក្រុម​ហ៊ុនខ្មែរ​ប្រីវើររីដែល​ ពីមុនមានលក់តែគ្រឿង​សំណង់ និង​នាំ​ចូល​ផលិត​ផល​គ្រឿង​ឧបភោគ​បរិភោគ​គ្រប់​មុខ​តែ​រហូត​​ដល់​ បច្ចុប្បន្ន​ឈាន​ដល់ការ​ផលិត​ស្រាបៀរ​ខ្មែរ​​ថែម​ទៀត​​​ នេះ​ជា​ការរីកចំរើន​គួរឱ្យ​កត់​សំគាល់។ លោកទេសរដ្ឋ​មន្ត្រី​​បានធ្វើ​ការផ្តាំផ្ញើ​​ដល់​ក្រុម​ហ៊ុនខ្មែរ​ប្រីវើររី​ ឱ្យ​ខិត​ខំផលិត​ស្រា​បៀរដែលមាន​គុណ​ភាព​ល្អ​ស័ក្តិសម​នឹងឈ្មោះ​លើស​ពីនេះទៀត ​ស្លាក​សញ្ញារបស់ស្រាបៀរ​នេះ ត្រូវមាន​លក្ខណៈ​ជាខ្មែរ​ និងសោភ័ណ​ភាពល្អ។
រោង​ចក្រ​ផលិត​ស្រាបៀរ​ខ្មែរ​ដ៏​ធំមួយ​ដែល​បានវិនិយោគ​​អស់​ទឹក​ប្រាក់​ ចំនួន​៦០​លាន​​​ដុល្លារ អាមេរិក និងដែលបានប្រារព្ធ​ពិធីបើក​ការ​ដ្ឋាន​សាង​សង់​កាល​ពីថ្ងៃទី១៧ មីនា ឆ្នាំ​២០១០ នៅ​ការដ្ឋាន​រោងចក្រ​ស្រាបៀរ​ខ្មែរ ស្ថិតក្នុងភូមិ​ជើង​ឯក​សង្កាត់​ជើង​ឯក​ ខណ្ឌដង្កោ​។ ក្នុង​គោលបំណង​ប្រកួត​ប្រជែង​ជាមួយស្រា​បៀរ​​អន្តរ​ជាតិ​ និងប្រកាស​ប្រាប់ពីរោងចក្រ​ស្រាបៀរ​ខ្មែរដែល​មានសមត្ថ​ភាព​ផលិត​ស្រា​បៀរ​ ក្នុង​មួយឆ្នាំ បានចាប់ពី១​លានហិចតូលីត្រ ​រហូត​ដល់​ទៅ​២​លានហិចតូលីត្រ ដោយ​ប្រើ​បច្ចេក​វិទ្យា​ទំនើប​បំផុត​មកពី​ប្រទេសអាល្លឺម៉ង់​​ក្នុងការ​ផលិត។ លោកឧកញ៉ា​ប្រធាន​ក្រុម​ហ៊ុន​និយាយ​ថា ចំពោះ​ការសាង​សង់​រោង​ចក្រ ​​យើង​បាន​ផ្តល់​សិទ្ធិ​សាង​សង់​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ហ្ស៊ីម៉ាន់ គ្រុប​ជា​ដៃគូដ៏​រឹងមាំ​ និងមានបទពិសោធន៍ឯក​ទេស​ខាង​ផលិត​ស្រា​បៀរ​ជាង១៥០ឆ្នាំ នៅ​លើ​ពិភពលោក​ ហើយក៏​ជាក្រុមហ៊ុន​​នាំមុខគេ​ផ្នែក​អនុវត្ត​​គំរោង​សាងសង់​លើពិភពលោកដែរ។
រោង​ចក្រ​ស្រាបៀរ​ខ្មែរថ្មី​ជាមួយ​នឹង​កិត្តិនាម​ថ្មី​នេះ រួមផ្សំ​ជា​មួយ​នឹង​បទ​ពិសោធន៍​១៥០​ឆ្នាំ​មក​ពីអាល្លឺម៉ង់ ​ស្រាបៀរ​ខ្មែរនឹង​ធ្វើ​ការនាំចេញ​ទៅ​ក្រៅ​ប្រទេស​ក្នុង​គោល​បំណង​ ប្រកួតប្រជែង​លើ​ទី​ផ្សារ​អន្តរ​ជាតិ។ ម្យ៉ាង​វិញ​ទៀត​ក្រុមហ៊ុន​ខ្មែរ​ប្រ៊ី​វើររី និងដើរ​តួយ៉ាងសំខាន់​ក្នុងការ​ជួយកាត់​បន្ថយ​ភាព​ក្រីក្រ ព្រម​ទាំង​លើកស្ទួយអភិវឌ្ឍន៍​​វិស័យឧស្សាហកម្ម​ផ្នែក​ស្រាបៀរ នៅ​កម្ពុជា​ដោយ​ផលិតនូវ​ស្រា​បៀរ​​គុណ​ភាព​ចំណាត់ថ្នាក់​ពិភពលោក។
ឈរលើអត្ថប្រយោជន៍ ​ស្រាបៀរ​ខ្មែរ ផលិត​​ដោយខ្មែរ ក្នុងន័យ​បំពេញ​តំរូវការ​អតិ​ថិជន​ជាតិ​ និងអន្តរជាតិ​ឱ្យមានភាពជាប់​ចិត្ត​ជា​មួយ​នឹង​គុណភាពផ្តាច់​គេរបស់ស្រាបៀរ​ ខ្មែរ។ ដូច្នេះ​ក្រុម​ហ៊ុនខ្មែរប្រ៊ីវើររី (Khmer Brewery Ltd) ដ៏​ថ្មីនេះ នឹង​រួមចំណែក​យ៉ាង​ផុស​ផុល​ក្នុង​ការ​ធ្វើឱ្យ​រីក​ចំរើន​ប្រកបដោយ​ជោគជ័យនៅ​ ក្នុង​ប្រទេស​កម្ពុជា៕ដកស្រង់ពី​ កោះសន្តិភាព

Saturday, November 13, 2010

កិច្ចប្រជុំ​គណៈ​រដ្ឋម​ន្ត្រី អនុម័តសេចក្តី​ព្រាង​ច្បាប់​​អនុវត្ត​ក្រម​រដ្ឋ​ប្បវេណី

ដោយ ៖ កោះឯករាជ្យ
ថ្ងៃ សុក្រ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១០
នៅទីស្តី​ការ​គណៈរដ្ឋមន្ត្រី មានបើកសម័យប្រជុំពេញ​អង្គ​គណៈរដ្ឋមន្ត្រី​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត​របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
(​រូបថត សហការី​)
នៅទីស្តី​ការ​គណៈរដ្ឋមន្ត្រី មានបើកសម័យប្រជុំពេញ​អង្គ​គណៈរដ្ឋមន្ត្រី​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត​របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

រាជធានីភ្នំពេញ ៖ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ​២០១០ វេលាម៉ោង​៨​និង៣០នាទីព្រឹក នៅទីស្តី​ការ​គណៈរដ្ឋមន្ត្រី មានបើកសម័យប្រជុំពេញ​អង្គ​គណៈរដ្ឋមន្ត្រី​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត​របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី​៤ ដើម្បីឆ្លង ១-សេចក្តីព្រាងច្បាប់ ស្តីពីការអនុវត្តក្រមរដ្ឋប្បវេណី។ ២-សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តីពីការបណ្តុះបណ្តាលថ្នាក់បណ្ឌិត។ ៣-សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើតតំបន់​គ្រប់គ្រង និងអភិរក្សដែនបំរុងសត្វក្រៀល និង​សត្វស្លាបផ្សេងទៀត ស្ថិតនៅទីតាំងអន្លង់ព្រីង ស្រុកកំពង់ត្រាច ខេត្តកំពត។ ៤-បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំ​សច្ចាប័នពីស្ថាប័ននីតិប្បញ្ញតិ្តលើ​ក​កិច្ចព្រមព្រៀង​ចំនួន៣ ក្រោមតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ឥណ្ឌា» ។
ក្រោយពីបានស្តាប់របាយការណ៍ និងមតិ​ពិភាក្សា​ផ្លាស់​ប្តូរយោបល់រួចមក ​កិច្ចប្រជុំពេញ​អង្គ​គណៈរដ្ឋមន្ត្រីបានសម្រេច៖
១-សេចក្តីព្រាងច្បាប់​ស្តីពីការអនុវត្ត​ក្រមរដ្ឋ​ប្បវេណីក្រមរដ្ឋប្បវេណីកម្ពុជា ដែល​ប្រមូល​ផ្តុំនូវ​បណ្តាច្បាប់ជាមូលដ្ឋាននៃនីតិឯកជនទាំង​ឡាយ ត្រូវបានប្រកាសឱ្យប្រើតាមព្រះរាជក្រម​លេខ​នស/រកម/១២០៧/០៣០ ចុះថ្ងៃទី៨ ខែធ្នូ ឆ្នាំ​២០០៧។ ទោះបីជា​ក្រមរដ្ឋប្បវេណីត្រូវបាន​ប្រកាស​ឱ្យប្រើរួចហើយក៏ដោយ នៅក្នុងបញ្ញត្តិ​នៃ​មាត្រា១៣០៥ ចែងថា ក្រមនេះត្រូវអនុវត្ត​ចាប់ពីថ្ងៃដែលកំណត់ផ្សេងដោយច្បាប់ ក៏ដូចជាទំនាក់ទំនងរដ្ឋប្បវេណីនេះមាន​ភាពស្មុគស្មាញ​ ទាំងនៅក្នុងការបកស្រាយ និងទាំងនៅក្នុងការ​អនុ​វត្ត​ជាមួយបណ្តាច្បាប់មួយចំនួនដូចជា ក្រឹត្យ ច្បាប់លេខ​៣៨ក្រ.ច ស្តីពីកិច្ចសន្យា និង​ការ​ទទួលខុសត្រូវក្រៅកិច្ចសន្យា​ ច្បាប់ស្តីពី​អាពាហ​៍​ពិពាហ៍​និងគ្រួសារ ច្បាប់ភូមិបាល និង​ច្បាប់ស្តី​ពី​ប្រតិបត្តិការដែលមានកិច្ចធានាជាដើម​។ អាស្រ័យ​ហេតុនេះទើបក្រសួងយុត្តិធម៌ ដោយ​មាន​ជំនួយពីទីភ្នាក់ងារសហប្រតិបត្តិការ​អន្តរ​ជាតិ​ជប៉ុន បានរៀបចំសេចក្តីព្រាងច្បាប់នេះ​ឡើង ដើម្បីធ្វើការសម្របសម្រួលជាមួយបទ​ប្បញ្ញត្តិ​ច្បាប់ និងបទដ្ឋានគតិយុត្តធរមាននានា ឱ្យ​មានភាពស៊ីសង្វាក់នៅក្នុងការអនុវត្ត និងដើម្បី​ឱ្យ​ក្រមរដ្ឋប្បវេណីអាចអនុវត្តបានដោយរលូន។ សេចក្តីព្រាងច្បាប់​ស្តីពីការអនុវត្តក្រម​រដ្ឋប្ប​វេណី ដែលមានវិសាលភាពអនុវត្ត ចំពោះបញ្ហា​ដែលទាក់ទងនឹងការអនុវត្តក្រមរដ្ឋប្បវេណី រួម​មាន​៨ជំពូក និង​៨៤មាត្រា។
២-សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបណ្តុះ​បណ្តាល​ថ្នាក់បណ្ឌិតដោយអនុលោមតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់​បំផុតរបស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រ​កម្ពុជា ដែលបានថ្លែងក្នុងពិធីសន្និបាតជាតិអប់រំ និងពិធីចែកសញ្ញាប័ត្រដល់និស្សិតនៃសាកល​វិទ្យាល័យអន្តរជាតិនៅឆ្នាំ២០០៩ សេចក្តីព្រាង​អនុក្រឹត្យស្តីពីការបណ្តុះបណ្តាលថ្នាក់បណ្ឌិតនេះត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការជាតិ​រៀបចំគោលការណ៍ណែនាំ និងនីតិវិធីក្នុងការដឹក​នាំ និងការពារសារណានិក្ខេបបទ​ក្នុងគោល​បំណង ដើម្បីបង្កើននិងធានាគុណភាព និងធ្វើ​ឯក​ភាពនីយកម្មក្នុងការបណ្តុះបណ្តាលថ្នាក់បណ្ឌិត ហើយក៏ដើម្បីជួយគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និង​ឯកជនឱ្យមានភាពងាយស្រួលក្នុងការរៀបចំការ​បណ្តុះបណ្តាលថ្នាក់បណ្ឌិត ហើយក៏ដើម្បីជួយ​ជម្រុញ និងលើកទឹកចិត្តចំពោះការស្រាវជ្រាវ​ផង​ដែរ។សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបណ្តុះ​បណ្តាល​ថ្នាក់បណ្ឌិតរួមមាន៧​ជំពូក និង៣១ មាត្រា។
៣-សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើត​តំបន់​គ្រប់គ្រង និងអភិរក្សដែនបំរុងសត្វក្រៀល និងសត្វស្លាបផ្សេងទៀតស្ថិតនៅទីតាំងអន្លង់ព្រីង ស្រុកកំពង់ត្រាច ខេត្តកំពតសេចក្តីព្រាងអនុក្រឹត្យនេះត្រូវបានរៀបចំ​ឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុងគោលបំណងអភិរក្សសត្វក្រៀល និង​សត្វស្លាបផ្សេងទៀតស្ថិតនៅទីតាំងអន្លង់ព្រីង ស្រុកកំពង់ត្រាច ខេត្តកំពត ហើយប្រែក្លាយ​តំបន់​អភិរក្ស ដែលមានផ្ទៃក្រឡាទំហំ​២១៧​ហិកតា ឱ្យទៅជាគោលដៅ​អេកូ​ទេស​ចរណ៍​នា​ពេល​អនាគត ក៏ដូចជាជួយរួមចំណែកដល់​ការ​នេសាទត្រីជាលក្ខណៈគ្រួសារគ្រប់រដូវកាល​សំរាប់ប្រជាពលរដ្ឋនៅជុំវិញតំបន់នោះផងដែរ។ សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើត​តំបន់​គ្រប់គ្រង និងអភិរក្សដែនបំរុងសត្វក្រៀល និង​សត្វស្លាបផ្សេងទៀតស្ថិតនៅទីតាំងអន្លង់ព្រីង ស្រុកកំពង់ត្រាច ខេត្តកំពត រួមមាន​៤​ជំពូក និង ៨មាត្រា។
៤-បញ្ហាផ្សេងៗ
-អង្គប្រជុំគណៈរដ្ឋមន្ត្រីបានសម្រេច​បញ្ជូន «កិច្ចព្រមព្រៀងចំនួន៣ ក្រោមតំបន់ពាណិជ្ជកម្ម​សេរី​អាស៊ាន-ឥណ្ឌា» ទៅសុំការផ្តល់សច្ចាប័នពី​ស្ថាប័ន​នីតិប្បញ្ញត្តិតាមនីតិវិធី។
-សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះការងារបង្កបង្កើន​ផលស្រូវរដូវវស្សាឆ្នាំ២០១០ ដែលសម្រេចបាន​លទ្ធផលល្អ បើទោះបីជាត្រូវជួបប្រទះនឹងគ្រោះ​ធម្មជាតិជំនន់ទឹកភ្លៀងក៏ដោយ ដោយសម្តេច​មាន​ប្រសាសន៍បញ្ជាក់ថា ច្រូតស្រូវក្នុងទឹក​ប្រសើរ​ជាង​គ្មានស្រូវច្រូត។ សម្តេចតេជោ​នាយក​រដ្ឋ​មន្ត្រី​បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និង​ស្ថាប័នពាក់ព័ន្ធឲ្យបន្តចាត់វិធានការនានា ដើម្បី​ធានាឱ្យការប្រមូលផលស្រូវមានប្រសិទ្ធភាព​ខ្ពស់។
-សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់អនុ​សាសន៍ដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ស្ថាប័ន​ត្រូវយកចិត្តទុកដាក់ក្នុងការរក្សាសន្តិសុខសុវត្ថិ​ភាព និងរៀបចំសណ្តាប់ធ្នាប់​ចរាចរណ៍ឱ្យ​បាន​ល្អ​សំរាប់បំរើឱ្យអង្គប្រជុំអន្តរជាតិនានា ដែល​ប្រព្រឹត្ត​ទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា និង​ដើម្បី​បំរើសេចក្តីសប្បាយរីករាយជូន​ប្រជាពល​រដ្ឋ និងភ្ញៀវទេសចរ​ដែលមកចូលរួមក្នុង​ពិធី​បុណ្យអុំទូក អកអំបុក និងសំពះព្រះខែ នៅពេល​ខាង​មុខនេះ។ ជាពិសេសអាជ្ញាធររាជធានី-ខេត្ត​ត្រូវ​យកចិត្តទុកដាក់ខ្ពស់ ចំពោះសន្តិសុខ សុវត្ថិ​ភាពជូនដល់កីឡាករ កីឡាការិនីប្រណាំងទូក​ចាប់​តាំងពីពេលចាកចេញរហូតដល់ការវិល​ត្រលប់​ទៅ​ដល់មូលដ្ឋានដើមវិញ៕

រដ្ឋាភិបាល​យោធា​ភូមា​ដោះ​លែង​អ្នក​ស្រី​អ៊ួង សានស៊ូជី ហើយ


សុក្រ, 12 វិច្ឆិកា 2010 17:52
12-11-2010-kយោង​តាម​វេបសាយ​ទស្សនាវដ្ដី​ឈ្មោះ​អ៊ីរ៉ាក់ ប៊ូឌី របស់​ភូមា​បាន​រាយ​ការណ៍​អះអាង​តាម​ប្រ ភព​អ្នក​យក​ព័ត៌មាន​ដែល​កំពុង​ឃ្លាំ​យក​ព័ត៌មាន​នៅ​មុខ​ផ្ទះ​អ្នក​ស្រី អ៊ួង សានស៊ូជី ជា​មេ​ដឹក​នាំ​ទាម ទារ​ប្រជាធិបតេយ្យ​របស់​ភូមា នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្កោន​ថា នាយ​ឧត្តម​សេនីយ៍ ប៉ាន់ ឈួយ មេ​ដឹក​នាំ កំពូល​របស់​ភូមា បាន​ចុះ​ហត្ថ​លេខា​បញ្ជា​ឲ្យ​ដោះ​លែង​អ្នក​ស្រី​រួច​ទៅ​ហើយ​ក្នុង​ថ្ងៃ​នេះ។
ប្រភព​បន្ត​ឲ្យ​ដឹង​ទៀត​ថា គណបក្ស​សន្និបាត​ជាតិ ដើម្បី​ប្រជាធិបតេយ្យ ឬ​ហៅ​ថា NLD ដែល ត្រូវ​បាន​គេ​រំលាយ​ចោល​ទៅ​ហើយ​នោះ បាន​ប្រកាស​អញ្ជើញ​អ្នក​សារព័ត៌មាន​ឲ្យ​ចូល​រួម​ស្ដាប់​ការ ថ្លែង​ព័ត៌មាន​របស់​អ្នកស្រី​អ៊ួង សានស៊ូជី នៅ​វេលា​ម៉ោង​៥​រសៀល ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១០ តាម​ពេល​វេលា​តំបន់។ ខណៈ​ខាង​សមត្ថកិច្ច​របស់​ភូមា​បាន​រៀប​ចំ​ផែន​ការ​រក្សា​សន្តិសុខ ដល់​អ្នក​ស្រី ដោយ​បាន​រៀប​ចំ​ក្រុម​កុម្ម៉ង់ដូ​ពិសេស ដែល​ជា​ក្រុម​ធ្លាប់​រក្សា​សុវត្ថិភាព​ឲ្យ​អ្នក​ស្រី​កន្លង​មក។
ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា មាន​អ្នក​សារព័ត៌មាន​ច្រើន​កក​កុញ​បាន​ឃ្លាំ​រង់​ចាំ​នៅ​មុខ​ផ្ទះ​របស់​អ្នកស្រី​អ៊ួង សានស៊ូជី និង​ការិយាល័យ​របស់ NLD ច្រើន​កក​កុញ​ក្រៅ​ពី​នោះ​ក៏​មាន​លេច​ឮ ព័ត៌មាន​ថា លោក​គីម អារីស កូន​ប្រុស​វ័យ​៣៣​ឆ្នាំ​របស់​អ្នកស្រី អ៊ួង សានស៊ូជី ក៏​​ទទួល​បាន​​​វីហ្សា​ចូល​ភូមា​វិញ​ដែរ​ ដែល​អាច​ធ្វើ​ឲ្យ​កូន​ប្រុស​ម្នាក់​នេះ​បាន​ជួប​មុខ​ម្ដាយ​ជា​លើក​ដំបូង​ក្នុង​អំឡុង​ជាង​១០​ឆ្នាំ​កន្លង​មក​នេះ។
ប្រភព​បន្ត​ទៀត​ថា ការ​ដោះ​លែង​ខ្លួន​អ្នកស្រី​អ៊ួង សានស៊ូជី វា​ហាក់​ដូច​ជា​មាន​ដំណើរ​ការ​លឿន​ជាង​អ្វី​ដែល​គេ​បាន​ប៉ាន់​ស្មាន​ទុក​មួយ​ថ្ងៃ ព្រោះ​កំណត់​ទោស​ឃុំ​ខ្លួន​រយៈពេល​១៨​ខែ​របស់ អ្នក​ស្រី​ក្នុង​បទ​ល្មើស​និង​បទ​បញ្ជា​ឃុំឃាំង​ក្នុង​បរិវេណ​ នឹង​បញ្ចប់​នៅ​ថ្ងៃ​សៅរ៍​ឯ​ណោះ។ អ្នកស្រី​ត្រូវ​បាន​គេ​ចាប់​ខ្លួន​តាំង​ពី​ខែ​ឧសភា ឆ្នាំ​កន្លង​ទៅ ហើយ​ត្រូវ​បាន​តុលាការ​កាត់​ទោស​ដាក់​ពន្ធនាគារ​៣​ឆ្នាំ កាល​ពី​ខែ​សីហា ក្នុង​ឆ្នាំ​តែ​មួយ​​ដោយ​យោង​តាម​ករណី​មាន​បុរស​អាមេរិកាំង​ហែល​ទឹក​ទន្លេ​ឆ្លង​ចូល ទៅ​ផ្ទះ​របស់​អ្នក​ស្រី ហើយ​បាន​ដេក​នៅ​ទី​នោះ​មួយ​យប់​ដោយ​អ្នក​ស្រី​មិន​បាន​អញ្ជើញ។ ក៏​ប៉ុន្តែ​នាយ ឧត្ដមសេនីយ៍ តាន់ ឈួយ បាន​កាត់​បន្ថយ​ទោស​ឲ្យ​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​រយៈពេល​១៨​ខែ។
សហការី​នយោបាយ​ដ៏​ជិត​ស្និទ្ធ​ម្នាក់ បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា លោកស្រី​អ៊ួងសាន ស៊ូជី នឹង​ជួយ​ធ្វើ​ឲ្យ​ការ​ស៊ើប​អង្កេត​ចោទ​ប្រកាន់​ ស្ដីពី​ការ​លួច​​បន្លំ​សន្លឹក​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត ប្រសិន​បើ​នៅ​ពេល​ដែល​លោកស្រី​ត្រូវ​បាន​គេ​ដោះលែង​ពី​ការ​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​នៅ​សប្ដាហ៍​នេះ។ គោល​បំណង​នេះ ត្រូវ​បាន​គេ​ប្រកាស​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ នៅ​មុន​ពេល​ចេញ​លទ្ធផល​ជា​ផ្លូវ​ការ លើក​ដំបូង​ពី​ការ​បោះឆ្នោត នៅ​ថ្ងៃ​អាទិត្យ​ត្រូវ​បាន​ចេញ​ផ្សាយ​នោះ ហើយ​ដែល​បាន​បង្ហាញ​ថា គណ បក្ស​យោធា​និយម​របស់​ប្រទេស​បាន​នាំ​មុខ​ឆ្ពោះ​ទៅ​រក​ជ័យ​ជំនះ ដែល​គេ​បាន​រំពឹង​ទុក​ជាមុន​នៅ​ក្នុង ការ​បោះឆ្នោត​នេះ។
ពួក​អ្នក​សង្កេត​ការណ៍​ឯករាជ្យ និង​ពួក​មេ​ដឹក​នាំ​លោក​ខាង​លិច​រួម​ទាំង​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា​ផង​នោះ បាន​និយាយ​ថា ការ​បោះឆ្នោត​នៅ​លើក​ដំបូង​​ក្នុង​រយៈ​ពេល​២​ទសវត្សរ៍ កន្លង​មក​នេះ ​គឺ​មិន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​និង​យុត្តិធម៌​នោះ​ឡើយ៕

បំផ្លាញ​ស្នាម​មេ​ដៃ​និង​ហត្ថលេខា​​និយាយ​ពី​បញ្ហា​ពុក​រលួយ


សុក្រ, 12 វិច្ឆិកា 2010 18:22
12-11-2010-lភ្នំពេញ ៖ ឯកសារ​សន្ធិសញ្ញា​ស្នាម​មេ​ដៃ និង​ហត្ថ​លេខា​ប្រមាណ​ជាង​១​លាន ដែល​ត្រូវ​បាន ប្រមូល​ពី​ប្រជាពលរដ្ឋ​នា​ពេល​កន្លង​មក នឹង​ត្រូវ​រំលាយ​ចោល បន្ទាប់​ពី​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ ត្រូវ​បាន​អនុម័ត។
កញ្ញា ឡុង បូរិន អ្នក​សម្រប​សម្រួល​សម្ព័ន្ធ​ដើម្បី​សុច្ចរិត​ភាព និង​គណនីយ​ភាព​សង្គម បាន ប្រាប់​កម្ពុជា​ថ្មី​កាល​ពី​រសៀល​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១០ ឲ្យ​ដឹង​ថា ស្នាម​មេ​ដៃ និង​ហត្ថលេខា​ដែល អង្គការ​បាន​ប្រមូល​ពី​ប្រជាពលរដ្ឋ ដើម្បី​គាំទ្រ ឲ្យ​មាន​ការ​អនុម័ត​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​​នា​ពេល កន្លង​មក​នោះ នឹង​ត្រូវ​បំផ្លាញ​ចោល នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១០ វេលា​ម៉ោង​៨​និង​៣០​នាទី ព្រឹក នៅ​អគ្គលេខាធិការដ្ឋាន នៃ​សម្ព័ន្ធ ដើម្បី​សុច្ចរិត​ភាព និង​គណនេយ្យ​ភាព​សង្គម ដែល​ស្ថិត​នៅ ផ្ទះលេខ ១៣១B ផ្លូវ​លេខ​២៥៩ សង្កាត់​ទឹក​ល្អក់​១ ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ៕

រូបថតស្នាដៃកូនខ្មែរទទួលបានចំណាត់ថ្នាក់​លេខ២​ក្នុង​មហោស្រពពិព័រណ៍រូបថតអាស៊ាន

ដោយ ៖ កោះឯករាជ្យ
ថ្ងៃ សុក្រ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១០
រូបថតរបស់លោក ចាន់ សូរ
(រូបថត សារ៉ាយ)
រូបថតរបស់លោក ចាន់ សូរ

រាជធានីភ្នំពេញ ៖ ពិព័រណ៍​រូប​ថត​​ប្រទេស​​អាស៊ាន ដែល​បាន​រៀបចំ​ឡើង​កាលពី​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ២០១០ នៅប្រទេស​វៀត​ណាម​ មាន​១០​ប្រទេស​ចូលរួម​ ក្នុង​នោះ​​​​រូប​ថតជា​ស្នាដៃ​​របស់​លោក​ចាន់ សូរ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​ ខណៈដែល​រូប​ថត​របស់​អ្នក​ថតរូប​ប្រទេស​ភូមា​ ទទួល​​បាន​ចំណាត់​ថ្នាក់​លេខ​១។ លោក​ចាន់ សូរ មាន​អាយុ​៦០ឆ្នាំ​ ជា​ប្រធាន​ការិយាល័យ​រៀបរៀង​ និង​វិចិត្រ​កម្ម​នាយក​​ដ្ឋា​ន​​​ទស្សនាវដ្តី​កម្ពុជា​ ក្រសួង​ព័ត៌​មាន​ ។
លោក​គឺ​ជា​អតីត​អ្នក​ថតរូប​ ដែល​មាន​ជំនាញ​ម្នាក់​និង​ធ្លាប់​ត្រូវ​បាន​ទទួល​​ស្គាល់​និង​គាំទ្រ​ ហើយ​ស្នាដៃ​រូប​ថត​របស់​លោក​ក៏​ធ្លាប់​យកទៅ​ប្រកួត​ប្រជែង​ក្នុងពិព័រណ៍​រូប​ថត​អន្តរជាតិ​ចំនួន​៣​លើក​រួច​មក​ហើយដែរ​ នៅ​ប្រទេស​វៀតណាម​ និង​ឡាវ តែ​​ជា​អកុសល​​​ទាំង​៣​លើក​​នោះ ស្នាដៃ​របស់​លោក​មិនទទួល​បាន​ចំណាត់​ថ្នាក់អ្វី​​​ឡើយ ។ លោក​ចាន់ សូរ មាន​ប្រសាសន៍​ថា ការ​ជ្រើស​រើស​យករូប​ថត​ដែលជា​ស្នាដៃ​របស់​លោក​ទៅ​តាំងពិព័រណ៍​លើក​នេះ​ គឺជា​ការ​អបអរសាទរ​ខួប​១៧ឆ្នាំ​របស់​សមាគម​អាស៊ាន​ ដែល​រៀបចំ​ធ្វើ​​នៅទីក្រុង​ហាណូយ ប្រទេស​វៀតណាម ។
ប៉ុន្តែ​អ្វីដែល​ជាការ​ភ្ញាក់​ផ្អើល​នោះ គឺ​លោក​មិន​បាន​ត្រៀម​ខ្លួនជាមុន​ដើម្បី​សំរិតសំរាំង ​ក្នុងការ​​ថតរូបនោះទេ តែ​លោក​បានយក​ហ្វីល​រូប​ថត​​​​ចាស់​ៗ​ដែលជា​ស្នាដៃ​របស់​លោក​ទៅផ្តិត​ ហើយ​យកទៅ​ចូលរួម​ប្រកួត​ប្រជែង​​តែម្តង។ ព្រោះ​ការ​ទទួល​​ព័ត៌​មាន​និង​ការ​សំរេចចិត្ត​របស់​ក្រសួង​ព័ត៌​មាន ​ឱ្យ​លោក​យក​រូប​ថត​ទៅ​ចូលរួម​ក្នុង​ការ​តាំង​ពិព័រណ៍​នោះ​មាន​រយៈពេល​តែ២​ថ្ងៃប៉ុណ្ណោះ​។ យ៉ាងនេះក្តី​​ស្នាដៃ​រូប​ថត​របស់​លោក​​ដែល​ភាគច្រើន​ជារូប​ភាព​នៃ​ប្រាង្គ​ប្រាសាទ​​បុរាណ​របស់​ខ្មែរ ​​ពិសេស​រូបភាព​អង្គរ​វត្ត​ គឺទទួល​បាន​ការគាំទ្រ​យ៉ាង​ខ្លាំងតែម្តង រហូត​មានការ​វាយ​តម្លៃ​ក្នុង​ចំណាត់​ថ្នាក់​លេខ២​ ដែល​ធ្វើ​​​ឱ្យ​លោក​មាន​ក្តី​រំភើប ​និង​​រីករាយយ៉ាង​​ខ្លាំង ។
លោក​ចាន់ សូរ បានបន្ត​​ថា ថ្វី​ដ្បិត​តែ​អ្វី​ដែល​ទទួល​បាន​​ជាស្នាដៃ​របស់​លោក​មែន តែក៏​​ជា​មោទនភាព​សំរាប់​ប្រជាជាតិ​ខ្មែរ​​ទាំង​មូលផង​ដែរ​ ។ លោក​មាន​ជំនឿ​ថា ស្នាដៃ​របស់​​លោក​និង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ នាពេល​ខាង​មុខ​មិន​ខាន ព្រោះ​លោក​ធ្លាប់​មាន​ជំនាញ​ថតរូប​នេះ​រយៈ​ពេល​ជិត​៣០ឆ្នាំ​ហើយ​ និង​មាន​​បទ​ពិសោធន៍​ច្រើន ក្នុង​ការ​ថតរូប​ដើម្បី​​​​​​ចូលរួម​ក្នុង​ការ​តាំង​ពិព័រណ៍ ​និង​ការ​ប្រកួត​​ប្រជែង​​ទាំង​លក្ខណៈ​ជាតិ​ និង​អន្តរជាតិ​ ៕ ដកស្រង់ពី​ កោះសន្តីភាព

អតីតមេ​ដឹកនាំ​តៃវ៉ាន់​លោកចេន ស៊ូបៀន និង​ភរិយា​ ត្រូវ​តុលាការ​កំពូល កាត់ទោស​ដាក់គុក​​១៩ឆ្នាំ​​​គ្មានការប្តឹង​​ឧទ្ធរណ៍

ដោយ ៖ កោះឯករាជ្យ
ថ្ងៃ សុក្រ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១០
អតីតមេ​ដឹកនាំ​តៃវ៉ាន់​ លោកចេន ស៊ូបៀន
រូបភាព​ពី​វ៉េបសាយ​បរទេស
អតីតមេ​ដឹកនាំ​តៃវ៉ាន់​ លោកចេន ស៊ូបៀន

មន្ត្រីតុលាការនិយាយ​ថា តុលាការ​កំពូល​តៃ​វ៉ាន់ កាលពី​ល្ងាចថ្ងៃទី​​១១ វិច្ឆិកា បាន​សំរេច​កាត់​ទោស​​អតីត​មេដឹកនាំ​លោកចេន ស៊ូបៀន ​និង​ភរិ​យារបស់លោកដាក់ពន្ធនាគារ​រយៈ​ពេល​១៩​ឆ្នាំ ពី​បទ​ស៊ី​សំណូក ។ ការ​សំរេច​នោះ​របស់​តុលាការ​កំពូល​តៃ​វ៉ាន់ បានបញ្ចប់​ករណី​ដ៏ស្មុគស្មាញ​​ប្រឆាំង​គ្រួសារ​របស់លោកចេន ស៊ូបៀន មាន​ន័យ​ថា ទោសប្រឆាំង​​គ្រួសារ​របស់​លោក​ចេន ស៊ូបៀន ​អាចកើនឡើង​​ថែមទៀតនៅពេលតុលា​ការ​សើរើ​ឡើងវិញ នូវការ​ចោទប្រកាន់​ផ្សេងៗ ប្រឆាំង​​គ្រួសារ​​​លោក ។
កាលពី​ខែមិថុនា កន្លងមក តុលាការ​ជាន់ខ្ពស់​តៃ​វ៉ាន់ បានកាត់ទោស ​លោកចេន ស៊ូបៀន និង​ភរិយា​​ ដាក់ពន្ធនាគារ​រយៈ​ពេល​២០​ឆ្នាំ ​។ ទោះ​បី​​ជា​​បែបណា ការ​កាត់ទោស​លោកចេន ស៊ូ​បៀន ​លើក​ចុងក្រោយ​នេះធ្វើ​ឱ្យលោក​ចេន ស៊ូ​បៀន មិន​អាច​ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍​​បាន​ទៀត​ឡើយ គឺលោក​ និង​ភរិយា ​ត្រូវ​តែ​ជាប់​ពន្ធនា​គារ​​​រយៈ​ពេល​១៩​ឆ្នាំ ដោយ​ស្វ័យប្រវត្តិ ។
ទោះបីជា​បែប​ណា​ លោកចេន ស៊ូ​បៀន ​ដែល​ត្រូវ​បានដាក់​ពន្ធនាគារ​​រយៈ​ពេល​២​ឆ្នាំ​រង់​ចាំ​ការកាត់ទោស​​បាន​ច្រាន​ចោល​ការចោទប្រកាន់​​ទាំងនេះ ។ ការ​សំរេច​របស់​តុលាការ​​កំពូល​កាលពី​ល្ងាច​ថ្ងៃទី​១១ វិច្ឆិកា គ្រប​សណ្តប់​​លើ​ករណី​ស៊ីសំណូករបស់លោក​ចេន ស៊ូបៀន ដែល​ទាក់ទង​​ទៅនឹង​គំរោង​អភិវឌ្ឍន៍​ដីធ្លី​ និង​ការ​តែង​តាំង​​ផ្នែក​នយោបាយ ។​ លោកចេន ស៊ូ​បៀន និង​ភរិយា របស់​លោក​ឈ្មោះ Wu Su-Jen ប្រឈម​​មុខ​នឹង​ការ​ចោទ ប្រកាន់​ពីបទ​លាង​លុយ​កខ្វក់​ និងពីបទ​ប្រើ​ប្រាស់​ថវិកា​រដ្ឋ​មិនត្រឹមត្រូវ ៕ ដកស្រង់ពី​ កោះសន្តិភាព

យន្តហោះ​សង្កេត​ការណ៍​កូរ៉េ​ខាង​ត្បូង​មួយគ្រឿង​ធ្លាក់នៅ​ខាងត្បូង​ប្រទេស

ដោយ ៖ កោះឯករាជ្យ
ថ្ងៃ សុក្រ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១០

អាជ្ញាធរ​យោធា​ថ្លែង​ថា យន្តហោះ​​ស៊ើប​​ការណ៍ធុន RF-4C មួយគ្រឿង​របស់កង​ទ័ព​អាកាស​​កូរ៉េ​ខាងត្បូង​បាន​ធ្លាក់​កាលពីថ្ងៃទី​១២ វិច្ឆិកា នាវេលាម៉ោង​១១​និង​៥០នាទី​នៅជិត​ទីក្រុង JEONJU ខេត្ត JEOLLA ភាគ​ខាង​ត្បូង​ប្រទេស ។
ការ​តាម​​រុករក​យន្តហោះ​​ស៊ើបការណ៍ធុន RF-4C នេះ​កំពុង​ធ្វើក្រោយ​​ពីវា​បាត់​ដានជិត​ទីក្រុង​ JEONJU ចំងាយ​ប្រមាណ​ជា​២៤០​គីឡូ​ម៉ែត្រ ខាងត្បូង​ក្រុង​សេអ៊ូល ពេល​​កំពុងហោះ​ហើរ​​​បំពេញ​បេសកកម្ម​​ស៊ើប​ការណ៍​​ក្នុង​កំពស់​ទាប ។ អាជ្ញាធរ​យោធា​ថ្លែង​ថា ពុំ​មាន​ព័ត៌មាន​​លំអិត​​​នានា​បន្ថែម​ទៀតឡើយ សំរាប់​ពេលនេះ​ទាំងពី​វាសនា​របស់​អ្នក​បើក​ទាំង​២រូប ៕

ភ្លៀង​ធ្លាក់​ខ្លាំង​ជន់​លិច​អគារ​រដ្ឋ​សភា​ស្រី​លង្កា

ដោយ ៖ សា​ម៉​ន
ថ្ងៃ សុក្រ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១០
ភ្លៀងធ្លាក់ជនលិចនៅស្រីលង្កា
រូបថតបរទេស
ភ្លៀងធ្លាក់ជនលិចនៅស្រីលង្កា

លោក​សាម៉ាល រាជ​ប៉ាក​សេ​ អ្នក​នាំ​ពាក្យ​រដ្ឋា​ភិ​បាល​ស្រី​លង្កា​បាន​ប្រើ​ទូក​ចូល​ទៅ​ត្រួត​ពិនិត្យ​ស្ថាន​ភាព​អគារ​រដ្ឋ​សភា​ដែល​សង់នៅ​លើ​កោះ​កណ្តាល​ទន្លេ​ ហើយ​តំរូវ​ឱ្យ​​ពន្យារ​ពេល​ប្រជុំ​សភា​កាល​ពី​​ថ្ងៃ​ទី​១១ វិច្ឆិកា កន្លង​មក​។ មន្រី្តរូប​នោះ​​បញ្ជាក់​ថា​ អគារ​រដ្ឋ​សភា​មាន​ទឹក​លិច​ប្រហែល​៤៣,៥​សង្ទី​ម៉ែត្រដោយ​សារ​ភ្លៀង​ធ្លាក់​ពេញ​មួយ​​យប់​កាល​ពី​ថ្ងៃ​ទី​១០ វិច្ឆិកា​ និង​ជា​បរិមាណ​កំពស់​ទឹក​ខ្ពស់​បំផុត​ក្នុង​អំឡុង​ពេល​១៨​ឆ្នាំ​កន្លង​ទៅ​ដែល​ធ្លាប់​មាន​ភ្លៀង​ធ្លាក់​លិច​៤៩,៧​សង្ទី​ម៉ែត្រ​កាល​ពី​ឆ្នាំ​១៩៩២។
អ្នក​នាំ​ពាក្យ​រដ្ឋា​ភិ​បាល​ប្រកាស​ថា​ មន្ត្រី​ដែល​ទទួល​ផល​ប៉ះ​ពាល់​ពី​ទឹក​ជំនន់​នឹង​បាន​ទទួល​ប្រាក់​ឈ្នួល​ ខណៈ​ពេល​ឈប់សំរាក​ពី​ការ​ងារ​ ៕ដកស្រង់ពីកោះសន្តិភាព

ជុំ​វិញ​ការ​បង្កើត​ និង​ពង្រឹង​សាលា​ក្តី​ខ្មែរ​ក្រហម​ដើម្បី​រក​យុត្តិ​ធម៌​ពី​ប្រវត្តិ​សាស្ត្រ

ដោយ ៖ កោះឯករាជ្យ
ថ្ងៃ សុក្រ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១០
លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​សុខ អាន ថ្លែង​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម​ថ្ងៃ​ទី​២៧ តុលា ២០១០​​​​
(​រូបថត សហការី​)
លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​សុខ អាន ថ្លែង​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម​ថ្ងៃ​ទី​២៧ តុលា ២០១០​​​​

នៅ​ឆ្នាំ​១៩៩៧ រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​បាន​ស្នើ​សុំ​ការ​ជួយ​ឧបត្ថម្ភ​គាំ​ទ្រ​ពី​អង្គ​ការ​សហ​ប្រជា​ជាតិ​ដើម្បី​ស្វែង​រក​ការ​ទទួល​ខុស​ត្រូវចំពោះ​​ឧក្រិដ្ឋ​កម្ម​ដ៏​សាហាវ​យង់​ឃ្នង​ដែល​បាន​ប្រព្រឹត្ត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩ ហើយ​ដែល​បទ​ឧក្រិដ្ឋ​កម្ម​នេះ​មិន​មាន​ការ​ទទួល​ខុស​ត្រូវ​ជា​យូរ​ណាស់​មក​ហើយ​។ អង្គ​ការ​សហ​ប្រជា​ជាតិ​បាន​ឆ្លើយ​តប​ជា​វិជ្ជ​មាន​ចំពោះ​សំណើ​នេះ ហើយ​ដំណើរ​ការ​ដើម្បី​បង្កើត​សាលា​ក្តី​ ដែល​ជា​ដំណើរ​ការ​ដ៏​មាន​សារ​សំខាន់​មួយ​បញ្ជាក់​ពី​ការ​បង្កើត​បាន​នូវ​មូល​ដ្ឋាន​ថ្មីៗ​សំរាប់​ប្រព័ន្ធ​យុត្តិ​ធម៌​អន្តរ​ជាតិ​ក៏​បាន​ចាប់​ផ្តើម​ និង​សំរេច​បាន​លទ្ធ​ផល​ល្អ​ដូច​សព្វ​ថ្ងៃ​នេះ ជា​ពិសេស​ក្រោម​ការ​គាំ​ទ្រ​ជាប់​មិន​ដាច់​ពី​សំណាក់​ឯក​ឧត្តម​ក្នុង​រយៈ​ពេល​ជិត​៤​ឆ្នាំ​ដែល​ឯកឧត្តម​ត្រូវ​បាន​តែង​តាំង​​ជា​ថ្នាក់​ដឹក​នាំ​កំពូល​។
អង្គ​ជំនុំ​ជំរះ​វិសាមញ្ញ​ក្នុង​តុលា​ការ​កម្ពុជា​បាន​ចាប់​ផ្តើម​ដំណើរ​ការ​ងារ​នៅ​ដើម​ឆ្នាំ​២០០៦ ដោយ​នៅ​ក្នុង​ឆ្នាំ​ដំបូង​បាន​ផ្តោត​លើ​បញ្ហា​នី​តិវិធី​និង​បញ្ហា​រៀប​ចំ​ដំណើរ​ការ​ការ​ងារ​មុន​ពេល​ចាប់​ផ្តើម​ការ​ងារ​លើ​សំណុំ​រឿង​លើក​ដំបូង​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០០៧​។ ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ចាប់​ពី​ពេល​នោះ​មក​ អង្គ​ជំនុំ​ជំរះ​វិសាមញ្ញ​ក្នុង​តុលា​ការ​កម្ពុជា​បាន​វិវឌ្ឍន៍​ទៅ​មុខ​យ៉ាង​ល្អ​ប្រសើរ​ក្នុង​ការ​បំពេញ​ការ​ងារ​របស់​ខ្លួន​។ ការ​ជំនុំ​ជំរះ​លើ​សំណុំ​រឿង​០០១ ទទួល​បាន​នូវ​ការ​ស្វា​គមន៍​យ៉ាង​ទូលំ​ទូលាយ​ពី​មជ្ឈដ្ឋាន​ជាតិ​ និង​អន្តរ​ជាតិ​។ អង្គ​ជំនុំ​ជំរះ​សាលា​ដំបូង​ដែល​រួម​មាន​សមា​សភាព​ចៅ​ក្រម​ជាតិ​ចំនួន​៣​រូប​ និង​ចៅ​ក្រម​អន្តរ​ជាតិ​ចំនួន​២​រូប​បាន​រក​ឃើញ​ថា​ កាំង​ ហ្គេក​អ៊ាវ​ ហៅ​ឌុច មាន​ពិរុទ្ធ​ភាព​លើ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ ហើយ​បាន​សំរេច​ដាក់​ពន្ធនា​គារ​ចំនួន​៣៥​ឆ្នាំ​។ ភាគី​ទាំង​បី​ពោល​គឺ ក្រុម​មេធាវី​ការ​ពារ​ក្តី សហ​ព្រះ​រាជ​អាជ្ញា និង​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ បាន​ដាក់​សេចក្តី​ជូន​ដំណឹង​អំពី​ការ​ដាក់បណ្តឹង​សាទុក​ជូន​ទៅ​អង្គ​ជំនុំ​ជំរះ​តុលា​ការ​កំពូល​ដែល​នឹង​ត្រូវ​សំរេច​លើករណី​​នេះ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​។
តាម​សំដី​របស់​សមា​ជិក​ព្រឹទ្ធ​សភា ចន ខេរី បាន​លើក​ឡើង​ថា​ «ការ​កាត់​ទោស​ឌុច គឺ​ជា​សមិទ្ធ​ផល​ដ៏​មាន​សារ​សំខាន់​មួយ​សំរាប់​ប្រទេស​កម្ពុជា។ អង្គ​ជំនុំ​ជំរះ​វិសាមញ្ញ​ក្នុង​តុលា​ការ​កម្ពុជា​ បាន​បង្ហាញ​ឱ្យ​យើង​ឃើញ​​ទាំង​អស់​គ្នា​ដោយ​គ្មាន​មន្ទិល​សង្ស័យ​ថា ស្ថាប័ន​នេះ​ពិត​ជា​មាន​លទ្ធ​ភាព​ធ្វើ​ការ​ជំនុំ​ជំរះ​លើ​រឿង​ក្តី​ធំៗ​ដែល​មាន​លក្ខណៈ​ស្មុគ​ស្មាញ​ទៅ​តាម​បទ​ដ្ឋាន​អន្តរ​ជាតិ​។ លើស​ពី​នេះ​អង្គ​ជំនុំ​ជំរះ​វិសាមញ្ញ​ក្នុង​តុលា​ការ​កម្ពុជា​បាន​បង្ហាញ​អំពី​សមត្ថ​ភាព​ធន​ធាន​មនុស្ស​ផ្នែក​ជាតិ​របស់ខ្លូន​ដែល​ត្រូវ​បាន​អភិ​វឌ្ឍ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​។ ដូច្នេះ​យើង​ក៏​ត្រូវ​ចាប់​យក​ឱកាស​នេះ ​ហើយ​ព្យា​យាម​ច្របាច់​ចំណេះ​ដឹង​ និង​ជំនាញ​ទាំង​ឡាយ​ដាក់​បញ្ចូល​ទៅ​ក្នុង​រចនា​សម្ព័ន្ធ​តុលា​ការ​ និង​ប្រព័ន្ធ​គតិ​យុត្ត​ជាតិ​នៅ​កម្ពុជា​ផង​ដែរ​។
បទ​ពិសោធន៍​នៅ​ក្នុង​តុលាការ​ផ្សេងៗ​ទៀត​នៅ​លើ​ពិភព​លោក​ទាក់​ទង​នឹង​បទឧក្រិដ្ឋ​កម្ម​ធំៗ​ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​នេះ​ដែល​សហ​គមន៍​អន្តរ​ជាតិ​ធ្លាប់​បាន​ចូល​រួម​បង្ហាញ​ថា​ ចំណេះ​ដឹង​ និង​ជំនាញ​នឹង​ត្រូវ​បាន​ផ្ទេរ​ទៅ​​ឱ្យ​ប្រព័ន្ធ​យុត្តិ​ធម៌​ក្នុង​ប្រទេស​កម្ពុជា​ និង​ប្រព័ន្ធ​យុត្តិ​ធម៌​អន្តរ​ជាតិ​ផង​ដែរ​។ ដំណើរ​ការ​ជំនុំ​ជំរះ​សំណុំ​រឿង​បែប​នេះ​គឺ​ជា​រឿង​ងាយ​ស្រួល​ណាស់​ប៉ុន្តែ​ប្រសិន​បើ​គេ​ចង់បន្សល់​ទុក​ឱ្យ​មាន​កេរ​ដំណែល​ដ៏​ល្អ​សំរាប់​ប្រព័ន្ធ​យុត្តិ​ធម៌​ទៅ​ថ្ងៃ​ក្រោយ​នោះ​ ការ​ប្រព្រឹតិ្ត​ទៅ​របស់​អង្គ​ជំនុំ​ជំរះ​គឺ​ពិត​ជា​ត្រូវ​ការ​ពេល​វេលា​ និង​ធន​ធាន​ជា​ច្រើន​។ នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​មាន​ពាក្យ​ស្លោក​មួយ​ពោល​ថា​ «ទូក​ទៅ​កំពង់នៅ​»។ យើង​ត្រូវ​តែ​ធានា​ឱ្យ​បាន​ថា​ ប្រជា​ជន​កម្ពុជា​យល់​ដឹង​ច្បាស់​នូវ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​អង្គ​ជំនុំ​​ជំរះ​នេះ ហើយ​ពួក​គាត់​បាន​និង​កំពុង​ទទួល​បាន​យុត្តិ​ធម៌​ និង​ទទួល​បាន​អត្ថ​ប្រយោជន៍​បន្ត​ទៅ​ទៀត​ពី​ភាព​ប្រសើរ​ឡើង​នៃ​ច្បាប់​ និង​ប្រព័ន្ធ​យុត្តិ​ធម៌​របស់​យើង​។ តាំង​ពី​ដើម​មក​នេះ​គឺ​ជា​កម្ម​វត្ថុ​ដ៏​ជាក់​លាក់​មួយ​របស់​អង្គ​ជំនុំ​ជំរះ​ដែល​រួម​ចំណែក​ដោយ​រាជ​រដ្ឋា​ភិ​បាល​ និង​អង្គការ​សហ​ប្រជា​ជាតិ​ ហើយ​នេះ​គឺ​ជា​កត្តា​សំខាន់បំផុត​មួយ​នៃ​កេរ​ដំណែល​ដ៏​ពិត​ប្រាកដ​ និង​យូរ​អង្វែង​របស់​អង្គ​ជំនុំ​ជំរះ​។
ទាំង​នេះ​គឺ​ជា​ផ្នែក​មួយ​សំខាន់​នៃ​កេរ​ដំណែល​ដ៏​ពិត​ប្រាកដ​ និង​យូរ​អង្វែង​ដែល​បន្សល់​ទុក​ដោយ​អង្គ​ជំនុំ​ជំរះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​។ ទន្ទឹម​នឹង​ការ​ផ្ទេរ​ចំណេះ​ដឹង​ និង​សមត្ថ​ភាព​អង្គ​ជំនុំ​ជំរះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បាន​និង​កំពុង​គិត​គូរ​ទៅ​ដល់​គំរោង​រក្សា​ទុក​កេរ​ដំណែល​ផ្សេងៗ​ទៀត​ដូច​ជា​ការ​សាង​សង់​ទី​កន្លែង​សុវត្ថិ​ភាព​មួយ​សំរាប់​រក្សា​ទុក​ប័ណ្ណ​សារ​របស់​តុលា​ការ។ ប្រជា​ជន​កម្ពុជា​ អ្នក​ស្រាវ​ជ្រាវ​ និង​អ្នក​ច្បាប់​ជាតិ​ និង​អន្តរ​ជាតិ​ នឹង​មាន​លទ្ធ​ភាព​ប្រើ​ប្រាស់​ប័ណ្ណ​សា​រ​ទាំង​នេះ​តាម​តំរូវ​ការ​ផ្សេងៗ​របស់​ខ្លួន​នៅ​មណ្ឌល​ថែ​រក្សា​នោះ។ ជា​ការ​ពិត​ណាស់​ កេរ​ដំណែល​ដ៏​ធំបំផុត​ក្នុង​ចំណោម​កេ​រ​ដំណែល​ទាំង​អស់​នោះ​ គឺ​ការ​នាំ​មកនូវ​យុត្តិ​ធម៌​ដែល​មនុស្ស​គ្រប់​រូប​កំពុង​ទន្ទឹង​រង់​ចាំ​យ៉ាង​យូរ​មក​ហើយ​ និង​ការ​បង្កើត​ឱ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​លើ​បទ​ឧក្រិដ្ឋ​កម្ម​ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នា​ពេល​កន្លង​ទៅ​។
ចំពោះ​សំណុំ​រឿង​០០២​ ដីកា​ដំណោះ​ស្រាយ​បាន​ចេញ​កាល​ពី​ខែ​មុន​ ហើយ​ការ​ជំនុំ​ជំរះ​រំពឹង​ថា នឹង​ចាប់​ផ្តើម​ក្នុង​ឆ្នាំ​ក្រោយ​។ សំណុំ​រឿង​០០២ មាន​លក្ខណៈ​ស្មុគ​ស្មាញ​ខ្លាំង​ជាង​សំណុំ​រឿង​០០១​។ មេ​ដឹក​នាំ​ជាន់​ខ្ពស់​ចំនួន​បួន​រូប​នៅ​ក្នុង​របប​នោះ​ដែល​នៅ​មាន​ជីវិត​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ទាំង​ឡាយ​ដែល​គេ​អាច​អះ​អាង​ថា ជាសំណុំ​រឿង​ដែល​មាន​លក្ខណៈ​សំខាន់​ជាង​គេ​នៅ​ក្នុង​ប្រវត្តិ​គតិ​យុត្ត​អន្តរ​ជាតិ​។ តាម​រយៈ​សំណុំ​រឿង​ទាំង​ពី​រនេះ​តុលា​ការ​អាច​បង្កើត​បាន​នូវ​កំណត់​ត្រា​ជា​ប្រវត្តិ​សាស្ត្រ​ និង​គណ​នេយ្យ​ភាព​ផ្នែក​គតិ​យុត្ត​របស់​មេ​ដឹក​នាំ​ជាន់​ខ្ពស់ និង​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ចំពោះ​ទុក្ខ​វេទនា​ និង​សេចក្តី​ឈឺ​ចាប់​របស់​ប្រជា​ជន​កម្ពុជា​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ ៨ខែ និង​២០​ថ្ងៃ​។ យើង​នឹង​រង់​ចាំ​ទទួល​ការ​គាំទ្រ​បន្ត​របស់​​សហ​គមន៍​អន្តរ​ជាតិ​ចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​នេះ​​ដើម្បី​ស្វែង​រក​យុត្តិ​ធម៌​ជូន​ជន​រង​គ្រោះ​ទាំង​អស់​នៃ​របប​ខ្មែរ​ក្រហម​ឱ្យ​បាន​ជា​ស្ថាពរ​។
គ្រប់​មជ្ឈ​ដ្ឋាន​ទាំង​អស់​តែង​តែ​លើក​ឡើង​អំពី​ឯត​ទគ្គ​កម្ម​ពិភព​លោក​ទាំង​ប្រាំ​របស់​អង្គ​ជំនុំ​ជំរះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ជា​អាទិ៍​ល្បឿន​នៃ​ការ​អនុវត្ត​ការ​ងារ​របស់​ខ្លួន​ដោយ​រាប់​បញ្ចូល​ទាំង​ការ​អនុ​ម័ត​បទ​បញ្ជា​ផ្ទៃ​ក្នុង​ និង​ដំណើរ​ការ​ជំនុំ​ជំរះ​លើក​ដំបូង​ កំរិត​ចំណាយ​ទាប​ជាង​តុលា​ការ​ផ្សេងៗ​ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា ​ចាប់​ខ្លួន​ជន​ជាប់​ចោទ​ទាំង​អស់​​ក្នុង​រយៈ​ពេល​ខ្លី​ ការ​ចូល​រួម​ និង​ការ​ចាប់​អារម្មណ៍​ខ្ពស់​ពី​សា​ធា​រណ​ជន​ទូ​ទៅ​ និង​ការ​អនុញ្ញាត​ឱ្យ​ជន​រង​គ្រោះ​ចូល​រួម​ជា​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​នៅ​ក្នុង​ដំណើរ​ការ​ជំនុំ​ជំរះ​នេះ​។
នា​ពេល​បច្ចុប្បន្ន​អង្គ​ជំនុំ​ជំរះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ត្រូវ​បាន​គេ​ទទួល​ស្គាល់​​ជា​អន្តរ​ជាតិ​ថា​ មិន​ត្រឹម​តែ​ជា​តុលាការ​គំរូ​ល្អ​មួយ​សំរាប់​ប្រទេស​ក​ម្ពុជា​ប៉ុណ្ណោះ​ទេ ហើយ​វា​ក៏​ជា​តុលា​ការ​គំរូ​ល្អ​មួយសំរាប់​តុលាការ​ទាំង​ឡាយ​ដែល​អាច​នឹង​ត្រូវ​បង្កើត​ឡើង​នា​ពេល​អនា​គត​ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​របស់​សហ​គមន៍​អន្តរ​ជាតិ​ផង​ដែរ​។ បញ្ហា​ប្រឈម​ខ្លាំង​បំផុត​នា​ពេល​បច្ចុប្បន្ន​គឺ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឱ្យ​អង្គ​ជំនុំ​ជំរះ​វិសាមញ្ញ​ក្នុង​តុលា​ការ​កម្ពុជា​បំពេញ​ការ​ងារ​ដែល​នៅ​សេស​សល់​ឱ្យ​បាន​រលូន​ និង​ចប់​សព្វ​គ្រប់​ឱ្យ​បាន​ទាន់​ពេល​វេលា​ និង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​។ ប្រសិន​បើ​យើង​ទទួល​បាន​ជោគ​ជ័យ​លើ​បញ្ហា​ប្រឈម​ទាំង​នេះ​ នោះ​អង្គ​ជំនុំ​ជំរះ​វិសាមញ្ញ​ក្នុង​តុលា​ការ​កម្ពុជានឹង​ទទួល​បាន​ឯត​ទគ្គ​កម្ម​ពិភព​លោក​ទី​៦​បន្ថែម​ទៀត៕
  • ដកស្រង់​សុន្ទរកថា​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​សុខ អាន ថ្លែង​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម​ថ្ងៃ​ទី​២៧ តុលា ២០១០​​​​៕ ដកស្រង់ពី​ កោះសន្តិភាព

បន្ទាប់ពីប្រកាស​ជូនរង្វាន់​៣ពាន់ដុល្លារ ចាប់បានចោរ​អាកា​៤នាក់​ ​ប្លន់​កក្រើក

ដោយ ៖ កោះឯករាជ្យ
ថ្ងៃ សុក្រ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១០

រាជធានីភ្នំពេញ ៖ ក្រុម​ចោរ​កាំ​ភ្លើង​អាកា ដែល​ធ្វើសកម្មភាពប្លន់​យកទ្រព្យសម្បត្តិ​​តាម​ផ្ទះ​ប្រជាពលរដ្ឋ​​យ៉ាង​កក្រើក​​កន្លង​មមក ត្រូវ​បាន​កំលាំង​ប៉ូលិសនៃ​អធិការដ្ឋាន​​ខណ្ឌដង្កោ ចាប់​ខ្លួន​បាន​ជា​បន្ត​បន្ទាប់​​៤នាក់ ព្រមទាំង​ដក​ហូត​បាន​អាវុធ​អាកា​២ដើម និង​កំពុងបន្តស្វែង​រក​ចាប់ខ្លួន​បក្សពួក​ដែល​នៅ​សេស​សល់​ជា​បន្ត​ទៀត ។
ការ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​៤នាក់​នោះ​បាន​ធ្វើ​ឡើង​រយៈ​ពេល​២ថ្ងៃមកហើយ ចាប់តាំង​ពី​ថ្ងៃ​ទី​១១-១២ វិច្ឆិកា ​២០១០ នៅ​កន្លែង​ផ្សេងៗ​ពី គ្នា​​ដូចជា​នៅ​ខេត្ត​តាកែវ ​ព្រៃ​វែង និងក្នុងមូល​ដ្ឋានខណ្ឌដង្កោ រាជធានីភ្នំពេញ ។​​​ ​ការ​ចាប់​ខ្លួន​នេះ​គឺ​បន្ទាប់ពី​គណៈ​បញ្ជាការ​​​ឯកភាព​កោះប្រជុំ​ពង្រឹង​សន្តិសុខ​​ និង​ប្រកាស​រង្វាន់​៣ពាន់​​​ដុល្លារ សំរាប់​អ្នក​រាយការណ៍​​មុខ​សញ្ញា​ចោរ​ប្លន់​អាកា ។
ជនសង្ស័យ​ជា​ក្រុម​ចោរ​ប្លន់​ទាំង​៤​នាក់​នោះ សមត្ថ​កិច្ច​ពុំទាន់​បង្ហាញ​ពីអត្តសញ្ញាណ​នៅឡើយ​ទេ គ្រាន់​​តែ​បង្ហើប​ឱ្យដឹង​ថា ការ​ចាប់ខ្លួន​នោះគឺ​​ចំ​មុខសញ្ញា​​ចោ​រ​កាំ​ភ្លើង​​អាកា​ដែល​តែង​តែ​ធ្វើ​​សកម្មភាព​ប្លន់ប្រជាពលរដ្ឋ​យកទ្រព្យ​ស​ម្បត្តិ​នៅតាម​​​​ផ្ទះ​នោះហើយ ៕

Thursday, November 11, 2010

សហរដ្ឋ​អាមេរិក​បដិសេធ​​ការអំពាវនាវ​​ឱ្យ​លុប​ចោល​ទោស​ប្រហារ​ជីវិត

លោកអូបាម៉ា និងមេដឹកនាំឥណ្ឌូណេស៊ី
(ប្រុសកោះ)
ថ្ងៃ ពុធ ទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០១០
រូបភាព បរទេស
លោកអូបាម៉ា និងមេដឹកនាំឥណ្ឌូណេស៊ី
 
សហរដ្ឋ​អាមេរិក​បានបដិសេធ​​​កាលពីថ្ងៃ​ទី៩ វិច្ឆិកា ចំពោះ​ការ​អំពាវ​នាវ​​របស់បណ្តា​ប្រទេស​​ជា​សមា​ជិកក្រុម​ប្រឹក្សា​សិទ្ធិ​ មនុស្ស​អ.ស.ប ដែល​ស្នើដល់​អាជ្ញា​ធរ​អាមេ​រិក​ឱ្យ​លុប​ចោល​​ទោស​ប្រហារ​ជីវិត​ ។
បណ្តា​ប្រទេស​ជា​សមា​ជិក​ក្រុម​ប្រឹក្សា​​នោះ​​បានស្នើ​ដល់ក្រុង​វ៉ា​ស៊ីន​ តោន​ឱ្យលុប​ចោល​ទោស​ប្រហារ​ជី​វិត​ក្នុង​ក្រ​ប​ខណ្ឌ​​​នៃ​អនុ​សាសន៍​មួយ​ ចំនួន​ស្តី​ពី​សភាព​ការណ៍​សិទ្ធិ​មនុស្ស​នៅសហ​រដ្ឋ​អាមេរិក ។ ប្រទេស​ដទៃៗ​ទៀត​​បាន​ស្នើ​​ដល់​អាជ្ញា​ធរ​អាមេរិក​ឱ្យ​កាត់បន្ថយ​ចំនួន​ អ្នក​ទោស​​ដែល​ជាប់​ឃុំ​ឃាំង​គរ​ជើង​គ្នា​ច្រើន​ក្នុង​ពន្ធនា​គារ​ផ្តល់​ សច្ចា​ប័ន​​លើ​សន្ធិសញ្ញា​អន្តរ​ជាតិ​​ទាំង​ឡាយ​ស្តីពី​សិទ្ធិ​​នារី និងកុមារ និងចាត់​វិធាន​ការ​នានា​​បន្ថែម​ទៀត​​ ដើម្បី​តស៊ូ​ប្រឆាំង​ការ​រីក​សាយ​នៃ​ការ​ប្រកាន់ពូជ​សាសន៍ ។
ទីប្រឹក្សា​ច្បាប់​របស់​ក្រសួង​ការបរទេស​អា​មេរិក​លោក HAROLD KOH ​បាន​បដិ​សេធ​​ការ​អំពាវ​នាវ​ទាំងឡាយ​ឱ្យ​​លុប​ចោល​ទោស​​ប្រហារ​​ជីវិត​ដោយ​ ពន្យល់​ប្រាប់​ក្រុមប្រឹក្សា​សិទ្ធិ​​មនុស្ស​មាន​មូល​ដ្ឋាននៅ​ក្រុង​ហ្សឺណែវ ​ថា ទោស​ប្រហារ​ជីវិត​​អនុញ្ញាត​ដោយ​ច្បាប់​អន្តរ​ជាតិ ៕

នៅ​ឥណ្ឌូ​ណេ​ស៊ី លោក​អូ​បាម៉ា ការ​ពារការ​បើក​ចំហ​ចំពោះ​អ៊ិស្លាម

លោកអូបាម៉ា និងសមភាគីឥណ្ឌូណេស៊ី (ប្រុសកោះ)
ថ្ងៃ ពុធ ទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០១០
រូបភាព បរទេស
លោកអូបាម៉ា និងសមភាគីឥណ្ឌូណេស៊ី
 
ប្រធានា​ធិបតី​អាមេរិក​ លោក​បារ៉ាក់​ អូ​បាម៉ា ដែល​ទៅ​ដល់​ឥណ្ឌូ​ណេ​សីុ​ កាល​ពី​ថ្ងៃ​ទី​៩ វិច្ឆិកា អះ​អាង​ជា​ថ្មី​ពី​ឆន្ទៈ​បើក​ចំហ​របស់​លោក​ចំពោះ​ពិភព​អ៊ិស្លាម​ ដោយ​លោក​យល់​ថា​ ​ផ្លូវ​នឹង​នៅ​វែង​ឆ្ងាយ​ត​ទៅ​ទៀត​មុន​ពេល​ឈាន​ទៅ​ដល់​បណ្តា​ឆ្នាំ​នៃ​ការ​ លុប​ចោល​ការ​មិន​យល់​គ្នា​ និង​ការ​មិន​ជឿ​ទុក​ចិត្ត​គ្នា​។
ក្នុង​សន្និ ​សីទ​សារ​ព័ត៌​មាន​រួម​មួយ​​ជាមួយ​ប្រធានា​ធិបតី​ឥណ្ឌូ​ណេ​ស៊ី លោក​ស៊ូ​ស៊ីឡូ បាម​បង់​យូ​ដូ​យ៉ូណូ​ លោក​អូ​បា​ម៉ា​មាន​ប្រសាសន៍​​ថា​ ខ្ញុំ​យល់​ថា​ ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​យើង​ត្រូវ​បាន​ធ្វើ​ ហើយ​ទទួល​ការ​គាំទ្រ។​ យើង​ពុំ​អាច​លុប​បំបាត់​ចោល​ទាំង​ស្រុង​នូវ​ការ​មិន​យល់​ចិត្ត​គ្នា និង​ការ​មិន​ជឿ​ទុក​ចិត្ត​គ្នា​ដែល​កើត​មាន​ចាប់​តាំង​ពី​យូរ​មក​ហើយ​នោះ​ បាន​ឡើយ ក៏​ប៉ុន្តែ​យើង​យល់​ថា​ យើង​ដើរ​លើ​ផ្លូវ​ដ៏​ល្អ​ហើយ​។
លោក​អូ​ បាម៉ា​ចាត់​ទុក​​ទំនាក់​ទំនង​ជាមួយ​ពិភព​អ៊ិស្លាម​ថា​ ជា​អាទិ​ភាព​មួយ​ក្នុង​ចំណោម​អាទិភាព​ខាង​ការ​ទូត​របស់​លោក​ ខណៈ​ដែល​អន្តរា​គមន៍​យោធា​នៅ​អ៊ីរ៉ាក់ និង​នៅ​អាហ្វ​ហ្គា​នី​ស្ថាន​ ការ​ស្ទះ​នៃ​ដំណើរ​ការសន្តិ​ភាព​នៅ​មជ្ឈឹម​បូព៌ា​ និង​ការ​តស៊ូ​ប្រឆាំង​អាល់​កៃ​ដា​សុទ្ធ​តែ​ជា​ប្រធាន​បទ​ដ៏​លំបាក​រយៈ​ពេល​ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​សំរាប់​ក្រុង​វ៉ា​សីុន​តោន​។​ កាល​ពី​ខែ​មិថុនា​ ឆ្នាំ​២០០៩ នៅ​ទី​ក្រុង​គែរ លោក​អូបា​ម៉ា បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​ចេញ​ដំណើរ​ថ្មី​មួយ​​រវាង​សហ​រដ្ឋ​អាមេរិក​ និង​ពួក​អ៊ិ​ស្លាម​លើ​ពិភព​លោក​ទាំង​មូល​ដោយ​ឈរ​លើ​មូល​ដ្ឋាន​នៃ​ផល​ ប្រយោជន៍​ និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ លើ​ការ​ជឿ​ទុក​ចិត្ត​គ្នា​ក្នុង​ប្រការ​ដែល​អាមេរិក​ និង​អ៊ិស្លាម​ពុំ​មាន​ការ​ប្រកួត​ប្រជែង​គ្នា​។
ចំពោះ​បញ្ហា​នៅ​មជ្ឈឹម​ បូព៌ា​ លោក​បារ៉ាក់​ អូបាម៉ា ទទួល​ស្គាល់​ពី​ការ​លំបាក​នានា​ក្នុង​ដំណើរ​ការ​សន្តិ​ភាព​។ នៅ​ក្រុង​ហ្សា​ការ​តា​ លោក​មាន​ប្រសាសន៍​ថា​ ឧបស​គ្គ​ធំៗ​នៅ​តែ​មាន​ក្នុង​ការ​ស្វែង​រក​សន្តិ​ភាព​នៅ​មជ្ឈឹម​បូព៌ា ។ ការ​ទទួល​ស្គាល់​នេះ​ហាក់​ដូច​ជា​ការ​សារភាព​មួយ​អំពើ​​បរា​ជ័យ ៕

នាយករដ្ឋ​មន្ត្រី​វៀតណាមនឹង​អញ្ជើញ​ធ្វើ​ទស្សន​កិច្ច​ផ្លូវការ​នៅព្រះរាជាណាចក្រ​កម្ពុជា ថ្ងៃទី​១៥ វិច្ឆិកា

នាយករដ្ឋ​មន្ត្រី​វៀតណាម លោកង្វៀន តាន់​យុង (NGUYEN TAN DUNG)
ដោយ ៖ កោះឯករាជ្យ
ថ្ងៃ ពុធ ទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០១០
រូបភាព​ពី​វ៉េបសាយ​បរទេស
នាយករដ្ឋ​មន្ត្រី​វៀតណាម លោកង្វៀន តាន់​យុង (NGUYEN TAN DUNG)
 
តាមការអញ្ជើញ​របស់​សម្តេច​អគ្គ​មហាសេនា​ បតីតេជោ​ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃព្រះរាជា​ណាចក្រកម្ពុជា ​លោកង្វៀន តាន់​យុង (NGUYEN TAN DUNG) នាយករដ្ឋ​មន្ត្រីនៃ​​សាធា​រណ​រដ្ឋ​​សង្គម​និយម​វៀត​ណាម នឹងដឹកនាំ​​គណៈប្រតិភូ​​ជាន់ខ្ពស់​​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច​ផ្លូវការ​ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី​១៥ វិច្ឆិកា ២០១០ ហើយ​បន្ទាប់​មក​នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល CLV លើកទី​៦ និង​កិច្ច​ប្រជុំ​កំពូល CLMV លើកទី​៥ ពីថ្ងៃទី​១៦ ដល់​​១៧ វិច្ឆិកា ២០១០។
លោកង្វៀន ​តាន់​យុង នឹង​ចូលក្រាប​បង្គំ​គាល់​ព្រះករុណា ព្រះបាទ​​សម្តេច​​ ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​​នៃព្រះរាជា​ណា​ចក្រ​កម្ពុជា។ ក្រៅពីនេះ លោកង្វៀន តាន់យុង នឹង​អញ្ជើញ​​ចូលជួបសំដែង​ការគួរសម​ជាមួយ​សម្តេច​អគ្គ​មហា​ធម្មពោធិសាល ជា​ ស៊ីម ប្រធាន​ព្រឹទ្ធសភា​ សម្តេច​អគ្គ​មហា​ពញាចក្រី ហេង​ សំរិន ​ប្រធានរដ្ឋ​សភា និង​ជួបពិភាក្សា​​ការ​ងារ​ជាមួយ​សម្តេច​អគ្គ​មហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផងដែរ។​ ក្នុងអំឡុងពេលនៃ​​ទស្សនកិច្ច​នេះ ភាគី​ទាំង​ពីរ​​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​​ទូទាត់​រវាង​​​ ធនាគារជាតិ​កម្ពុជា និង​ធនាគាររដ្ឋ​វៀត​ណាម៕

កើតហតុការណ៍​អាថ៌​កំបាំង​នៅលើ​មហាសមុទ្រ​ប៉ាស៊ីហ្វិក

ហេតុការណ៍អាថ៌​កំបាំង​នេះកើត​ឡើងនៅលើ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ ដោយ ៖ កោះឯករាជ្យ
ថ្ងៃ ពុធ ទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០១០
ហេតុការណ៍អាថ៌​កំបាំង​នេះកើត​ឡើងនៅលើ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​
  មាន​​ហេតុ​ការណ៍​យ៉ាង​អាថ៌​កំបាំង​មួយ​កើត​ ឡើង​ត្រង់​ចំណុចមួយ​មានចំងាយ​៣៥គីឡូម៉ែត្រ ពីឆ្នេរ​សមុទ្រ​រដ្ឋកាលី​ហ្វ័រនីញ៉ា នៃ​មហាសមុទ្រ​​ប៉ាស៊ី​ហ្វិក។ ហេតុការណ៍​នេះហាក់ដូចជា​ការ​បាញ់​គ្រាប់មីស៊ីល​ទៅលើអាកាស​ ប៉ុន្តែ​ទោះបីជា​បែប​ណា​ យោ​ធា​អាមេរិក​បាន​សារភាព​ថា ពួក​គេ​មិន​អា​ចពន្យល់​អំពីហេតុការណ៍​នោះបាន​ឡើយ ដែល​មើលទៅ​ហាក់ដូចជា​ការបាញ់​គ្រាប់​មីស៊ីល​ធុនធំមួយគ្រាប់​អ៊ីចឹង។
ទាក់ទិននឹង​ហេតុការណ៍​នេះ មន្ទីរប៉ង់​តា​ហ្គោន​បានទាក់ទង​ទៅកង​ទ័ព​ជើងទឹក កង​កំលាំង​ទ័ពអាកាស និងទីភ្នាក់ងារ​ការពារ​មីស៊ីល។ វត្ថុ​នោះ​​ត្រូវបាន​ពិព័រណ៌នា​​ដោយអតីត​មន្ត្រី​​យោធា​អាមេរិក​ថា ជា «របស់​​ធំមួយ» ដែល​​មាន​​តាំងពីយូរមកហើយ។ ក្រោយពី​មានកើត​ហេតុ​ការណ៍នោះ​មក ការ​និយាយពី​មាត់​មួយ​ទៅមាត់មួយថា របស់​នោះជា​ការបាញ់​មីស៊ីលអន្តរ​ទ្វីប ដើម្បី​សំញែង​កំលាំងយោធា​ចំពោះ​​តំបន់​អាស៊ី ហើយអ្នក​ខ្លះនិយាយ​​ថា ជាការបាញ់មីស៊ីល​ស្ថិតក្នុង​​ផ្នែកមួយ​នៃ​កម្មវិធី​បាញ់​​សាក​​ល្បង​មីស៊ីល​ ៕

Wednesday, November 10, 2010

លោក​បារ៉ាក់ អូបាម៉ា ទៅកាន់​ឥណ្ឌូណេស៊ី

ថ្ងៃ អង្គារ ទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០១0
 
លោកអូបាម៉ា និងភរិយា ពេលចេញទៅ​ឥណ្ឌូណេ​ស៊ីប្រធានាធិបតី​អាមេរិក លោក​បារ៉ាក់ អូបា​ម៉ា បានចេញ​ដំណើរ​កាលពីថ្ងៃ​ទី​៩ វិច្ឆិកា ទៅ​កាន់​ទីក្រុង​​ហ្សាការតា ជាមួយនឹង​ទិសដៅ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម និងកិច្ច​សហ​ប្រតិបត្តិ​ការ​​ខាង​សន្តិសុខ រវាង​សហរដ្ឋ​អាមេរិក និង​ឥណ្ឌូណេ​ស៊ី ហើយ​លោក​ក៏​នឹង​ថ្លែង​​សារ​ថ្មី​មួយទៀត​ចំពោះ​ពិភពអ៊ិស្លាម​ផងដែរ ។ ទស្សន​កិច្ច​របស់​ប្រធានាធិបតី​អាមេរិក​ក្នុង​ប្រទេស​នោះ​ជា​កន្លែង​កាលពី​ តូច​លោក​ធ្លាប់​រស់​នៅ​​អស់​រយៈ​ពេល​៤​ឆ្នាំ​ ត្រូវបាន​ពន្យា​រពេល​​​២លើក​នា​ឆ្នាំនេះ គឺ​កាលពី​ខែមីនាម្តង មកពី​​លោក​ជាប់​​ដៃ​ជំរុញ​ឱ្យ​មាន​ការ​អនុម័ត​លើការ​កែ​ទំរង់​ប្រព័ន្ធ​​​ សុខាភិបាល​របស់លោក និង​បន្ទាប់​មក​ក្នុងខែមិថុនា ​ពេលលោកជាប់​ដៃ​ក្នុង​ការ​​ប្រឈម​មុខ​​ចំពោះបញ្ហា​​ប្រេងអណ្តែត​ដ៏ធំ​ជា​ ប្រវត្តិសាស្ត្រ​ក្នុង​ឈូង​សមុទ្រ​​ម៉ិចស៊ិក ។ លើក​​នេះ​ទៀត ទស្សន​កិច្ច​របស់លោក​អូបាម៉ា នៅ​ឥណ្ឌូ​ណេស៊ី​ វីស​ត្រូវ​ខក​ខាន​​ដោយសារ​ភ្នំភ្លើង MERAPI ។
យោង​តាម​​ពួក​អ្នក​ហែ​ហម​ លោក​ថា ​ទស្សន​​កិច្ច​​របស់​លោក​អូបាម៉ា ​នៅឥណ្ឌូណេស៊ី​ជា​ទស្សន​កិច្ច​​មួយ​កាន់តែ​​សំខាន់​ទាំង​ដោយ​សារ​ហេតុ​ផល​ ផ្ទាល់ខ្លួន​ ទាំង​ដោយ​សារ​ហេតុ​ផល​​យុទ្ធសាស្ត្រ ។ ជា​ប្រទេស​​ប្រជា​ធិបតេយ្យសមា​ជិករបស់ក្រុម​​ប្រទេស G-20 និង​ជា​ប្រទេស​​អ៊ិស្លាម​ធំជាង​គេលើពិភពលោក ឥណ្ឌូណេស៊ី​ជា​សម្ព័ន្ធ​​មិត្ត​មួយដែល​​កាន់តែ​មាន​ទំងន់​សំរាប់សហ​ រដ្ឋអាមេរិក ៕

សម្តេច​តេជោ​​ជួប​​សន្ទនា​​លោក​ស្រី​រដ្ឋ​មន្ត្រី​ក្រសួង​ការ​​ងារ​យុទ្ធ​ជន​​ពិការ​សង្គម​កិច្ច​វៀតណាម

លោក​ជំទាវ NGUYEN THI KIM NGAN បាន​គោរព​​ជំរាប​ជូន​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី ដោយ ៖ កោះឯករាជ្យ
ថ្ងៃ អង្គារ ទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០១0
 
រាជធានីភ្នំពេញ ៖ លោក​អ៊ាង សុផល្លែត ជំនួយ​ការ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន បាន​ប្រាប់​ឱ្យ​ដឹង​ថា លោក​ជំទាវ NGUYEN THI KIM NGAN រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ​យុទ្ធ​ជន​ពិការ សង្គម​កិច្ច​វៀត​ណាម បាន​គោរព​​ជំរាប​ជូន​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ថា ដំណើរ​ទស្ស​ន​កិច្ច​របស់​លោក​ជំទាវ​មក​កាន់​​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​នៅ​ ពេល​នេះ គឺ​ដើម្បី​ជួប​ជា​មួយ​ក្រសួង​ការ​ងារ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ និង​​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធ​ជន​ និង​យុវ​តី​តិសម្ប​ទា​កម្ពុជា ដើម្បី​ផ្លាស់​​ប្តូរ​បទ​ពិសោធន៍ និង​ពង្រឹង​ ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ក្រសួង​ការ​ងារ​យុទ្ធ​​ជន​ពិការ សង្គម​កិច្ច​​វៀត​ណាម​ និង​ក្រសួង​ទាំងពីរ​របស់​កម្ពុជា។
លោក​អ៊ាង សុផល្លែត បាន​ប្រាប់​ឱ្យ​ដឹង​បែប​នេះ នា​ព្រឹក​ថ្ងៃ​​ទី​៨ វិច្ឆិកា ឆ្នាំ​២០១០ ក្នុង​ឱកាស​ដែល​លោក​ជំទាវ​រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ យុទ្ធ​ជន​ពិការ សង្គម​កិច្ច​វៀត​ណាម​ចូល​ជួប​សំដែង​ការ​គួរ​សម​ជា​មួយ​សម្តេច​តេជោ​នាយក​ រដ្ឋ​មន្ត្រី​​ ហ៊ុន សែន នៅ​អគារ​សន្តិ​ភាព​នៃ​ទីស្តី​ការ​​នាយក​រដ្ឋ​មន្ត្រី ខណៈ​ពេល​ដែល​គណៈ​ប្រតិភូ​វៀត​ណាម​អញ្ជើញ​​មក​បំពេញ​ទស្សន​កិច្ច​នៅ​ព្រះ​​ រាជា​ណាចក្រ​កម្ពុជា។ លោក​ជំទាវ​​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​ថា លោក​ជំទាវ​បាន​ជួប​ប្រជុំ​កាល​ពី​ថ្ងៃ​ទី​៧ វិច្ឆិកា ជា​មួយ​នឹង​​ក្រសួង​ការ​ងារ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​​​​ដោយ​បាន​ពិភាក្សា ​គ្នា​​លើ​ការ​ពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ក្នុង​ការ​បណ្តុះ​បណ្តាល​ធន​ធាន​ មនុស្ស។ តមក​លោក​ជំទាវ​បាន​ពិភាក្សា​ជា​មួយ​នឹង​ក្រសួង​សង្គម​កិច្ច​អតីត​យុទ្ធ​ជន​ និង​យុវ​នីតិ​សម្ប​ទា​​ ដោយ​​បាន​​លើក​ឡើង​​ពី​ការ​សហ​ការ​​គ្នា​ជំរុញ​លើ​វិស័យ​សុខុមាល​ភាព។
លោក​ជំទាវ​រដ្ឋម​ន្ត្រី​បាន​សំដែង​នូវការប្តេជ្ញា​ ចិត្ត​​ ដោយ​​ធ្វើ​យ៉ាងណា​​​សហ​ការ​ជា​មួយ​ភាគី​កម្ពុជា​ឱ្យ​​បាន​កាន់​តែ​​ខ្លាំង​​ ក្លា​ថែម​ទៀត​ក្នុង​​ការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ ក៏​ដូច​ជា​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​​ឱ្យ​មាន​ការ​រីក​ចំរើន​ផង​ដែរ​ ។ជា​ការ​​ឆ្លើយ​តប ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​កោត​សរសើរ​​ដល់​ជោគ​ជ័យ​នៃ​កិច្ច​​​សហ​​ប្រតិ​បត្តិ​ការ​រវាង​ក្រសួង​ ទាំង​បី ​នៃ​ប្រទេស​ទាំង​២​។ សម្តេច​បាន​ផ្តល់​​អនុ​សាសន៍​ឱ្យ​ក្រសួង​​ពាក់​ព័ន្ធ​នៃ​ប្រទេស​​ទាំង​២​ បន្ត​សហ​ការ​គ្នា​ក្នុង​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ ជា​ពិសេស​ទៅ​លើ​វិស័យ​កសិ​​កម្ម​​។ កន្លង​មក និស្សិត​ដែល​បាន​រៀន​ចប់​ហើយ​តែង​តែ​​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ ការ​ងារ​ផ្សេងៗ ក្រៅពី​វិស័យ​កសិ​​កម្ម ដូច្នេះ​គប្បី​​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​វិស័យ​នេះ៕

Monday, November 8, 2010

ចាប់​បាន​ឃាត​ជន​បាញ់សំលាប់​ថៅកែ​​ហាងនំ​រដ្ឋា​អង្គរជាតិ​ទម្លាក់​ចោល​ពី​លើ​រថយន្ត​ឡិចស៊ីស​ និងបក្ស​ពួក​ច្រើននាក់

ឃាត​ជន​បាញ់​ប្រហារ​ថៅកែ​ហាង​នំ​​រដ្ឋា​អង្គរជាតិ ដោយ ៖ កោះឯករាជ្យ
ថ្ងៃ អាទិត្យ ទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០១០
 
រាជធានីភ្នំពេញ ៖ ថ្ងៃ​នេះ​​ទី​បញ្ជា​ការ​ប៉េអឹម​លើ​​ផ្ទៃ​ប្រទេស និង​ធ្វើ​សន្និ​សីទ​ជុំ​វិញ ការ​វែក​មុខ​ក្រុម​ឃាតក​ដៃ​ដល់​សំលាប់​ថៅកែ​ហាង​នំប៉័ង​ដែល​​បង្ក​ឱ្យ​មាន​ ការ​ភ្ញាក់​ផ្អើល​​នៅ​កណ្តាល​រាជ​ធានី​ភ្នំពេញ កាល​ពី​២១​ថ្ងៃ​កន្លង​មក។
តាម ​ព័ត៌​មាន​ជំហាន​ដំបូង​មិន​ទាន់​ជា​ផ្លូវ​ការ​នៅ​ឡើយ​ ប៉ុន្តែ​អាច​ជា​ព័ត៌​មាន​យក​ជា​ការ​​បាន​ខ្លះៗ​បាន​​ឱ្យ​ដឹង​ថា កាល​ពី​​វេលា​ម៉ោង​​២​រសៀល​ថ្ងៃ​ទី​៧ វិច្ឆិកា សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ដឹក​នាំ​ដោយ​លោក​ឧត្តម​ សេនីយ៍​ត្រី សៀ សម្បត្តិ ប្រធាន​ការិយា​ល័យ​ស្រាវ​ជ្រាវ​បទ ល្មើស​ព្រហ្ម​ទណ្ឌ​ លោក​វរ​សេនីយ៍​ឯក ពូ ដាវី មេ​បញ្ជាំ​ការ​រង​កង​រាជអាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ លោក​វរសេនីយ៍​ទោ សយ ចាន់​ឌី មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​៧​មករា និង​មន្ត្រី​​ជំនាញ​ពាក់​ព័ន្ធ​បាន​នាំ​យក​ជន​សង្ស័យ​ម្នាក់​ដែល​បាញ់​ សំលាប់​ថៅកែ​ហាង​នំប៉័ង​ ហើយ​រុញ​ទំលាក់​ពី​រថយន្ត​នៅ​ក្បែរ​របង​ក្រសួង​ការ​ពារ​ជាតិ​ទៅ​ធ្វើ​កាយ​ វិការ​អំពី​សកម្ម​ភាព​មុន​ និង​ក្រោយ​ពេល​ហេតុ​ការណ៍​​បាន​កើត​ឡើង។
ជន​​សង្ស័យ​បាញ់​សំឡាប់​ថៅកែ​នំប័ុង​មាន​ឈ្មោះ​សន វឿន ភេទ​ប្រុស អាយុ​ប្រមាណ​៣០​ឆ្នាំ មុខ​របរ​បើក​ភោជនីយ​ដ្ឋាន​យី​ហោ Happy Day (ហាប់​ភភី​ដេ) ស្ថិត​នៅ​ក្បែរ​វត្ត​ទួល​ទំពូង សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌ​ចំការ​មន រាជ​ធានី​ភ្នំពេញ។ មន្ត្រី​សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​រាជ​ធានី​ភ្នំពេញ និង​ខណ្ឌ​៧​មករា ដែល​បាន​ដុត​ដៃ​ដុត​ជើង​សហ​ការ​គ្នា​បង្ក្រាប​​លើ​ករណី​បាញ់​សំលាប់​ថៅ​កែ​ នំប៉័ង​នេះ​មាន​រយៈ​ពេល​២១​ថ្ងៃ ឃាត់​ខ្លួន​ជ​នសង្ស័យ​ទាំង​អស់​ជាង​១០​នាក់ ប៉ុន្តែ​ជន​ដៃ​ដល់​មាន​តែ​៤​នាក់​ទេ គឺ​មាន​ជន​ដៃ​ដល់​ផ្តល់អាវុធ​ និងម្ចាស់​មធ្យោយ​បាយ។ នៅ​វេលាម៉ោង​​២១​រសៀល ថ្ងៃទី​៧ វិច្ឆិកា ​សមត្ថ​កិច្ច​កង​រាជអាវុធ​ហត្ថ​បាន​នាំ​ជនដៃ​ដល់​ឈ្មោះ​សន វឿន ទៅ​​ឱ្យ​ធ្វើកាយវិការ​ (ធ្វើ​ត្រាប់) បង្ហាញ​ពី​សកម្ម​ភាព។ ជន​សង្ស័យ​ឈ្មោះ​សន វឿន ​ត្រូវ​បាន​ដឹក​តាម​រថយន្តម៉ាក​ឡិចស៊ីស ៤៧០ ពណ៌​ស្ករ ​ជា​រថយន្តរបស់ជនរងគ្រោះដែលប៉ូលិស​ទើប​ប្រគល់​​ឱ្យគ្រួសារ​សព​មុន​​នេះ បាននាំ​មក​​ប្រើ​​សំរាប់​ការ​សំដែង​​ឡើងវិញ។
ដោយ​បាន​​នាំ​ទៅកាន់​កន្លែង​​លាង​រថយន្ត​បុរី​កីឡា​ កាច់ជ្រុក​ខាងកើត​ និង​ខាង​ជើង​មុខ​ផ្ទះ​លោក​ហុក ឡងឌី នៅ​សង្កាត់​វាល​វង់ ខណ្ឌ​៧​មករា។ ពេលទៅ​ដល់​កន្លែង​លាង​រថយន្ត​បុរីកីឡា​នោះ សន វឿន​​ បាន​ប្រាប់​សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ថ​​ថា ខ្លួន​ និងបក្សពួក​ម្នាក់ទៀត​បាន​ជិះ​រថយន្ត​កាម​រី​ឆ្លាម​ ពណ៌ស ​អត់​មាន​ពាក់ស្លាក​លេខ ​ទៅជួបឈ្មោះ​ស៊ឹម រដ្ឋា (ជន​​រងគ្រោះ) ដែល​កំពុង​​លាង​រថយន្ត​ឡិចស៊ីស​នៅទីនោះ។ ពេល​ទៅដល់ឈ្មោះ​ស៊ឹម ​រដ្ឋា បាន​លាង​រថយន្ត​ហើយ​ ឯ​ខ្លួន​ (សន វឿន) បាន​ឡើង​បើក​រថយន្ត​ឡិចស៊ីស​នោះ​ ដោយឈ្មោះ​ស៊ឹម រដ្ឋា ម្ចាស់​រថ​យន្ត​​អង្គុយ​អែប​ខាង​ស្តាំ ឯ​បក្សពួក​គេ​ម្នាក់​ទៀត​បានបើក​រថយន្ត​កាមរី​ឆ្លាម ​ពណ៌ស្លែ តាម​ពីក្រោយ។ ជនសង្ស័យ​នេះ​ថា ខ្លួន​​មិន​បាន​​និយាយ​​អ្វីទាំង​អស់​ ពេល​តំរូវ​ឱ្យធ្វើ​កាយ​វិការ​ឡើងវិញ​ ដោយគ្រាន់តែ​​បាន​បញ្ជាក់​ថា ជិះ​តាម​ផ្លូវ​​​មានការ​ឈ្លោះប្រកែក​​​គ្នា​រហូត ដែលជំលោះ​​នោះ​មិន​អាច​ធ្វើ​ឱ្យឈ្មោះ​ស៊ឹម រដ្ឋា ​ទ្រាំ​នៅ​ក្នុង​រថយន្ត​បន្ត​ដំណើរ​បាន​​ ពេល​ទៅ​ដល់​កាច់ជ្រុង​ដេ​អិន ឈ្មោះស៊ឹម រដ្ឋា សំរេច​បើក​ទ្វារ​រថយន្ត​​បំណង​​លោត​ចុះ ដើម្បី​គេច​ឱ្យ​ផុត​ពីការ​គំរាម​។ ចំណុចនេះ​​មិនទាន់​ត្រូវបាន​ទំលាយ​ទេ តើ​​ចាំ​បាច់​​​អ្វីម្ចាស់​រថយន្ត​បើក​ទ្វារ​រត់គេច។ តាម​ការ​សារ​ភាព​ខ្លះៗថា ​ខណៈ​ឈ្មោះស៊ឹម រដ្ឋា​ បើក​ទ្វារ​រថ​យន្ត​បំរុង​លោតចុះ​នោះ ជនសង្ស័យ (សន វឿន) ​បានដក​កាំភ្លើង​​ពីចង្កេះ ម៉ាក​កា៥ បាញ់​លើ​ស៊ឹម រដ្ឋា ចំនួន​៣គ្រាប់ ពេលនោះ​ឃើញ​រដ្ឋា ​ធ្លាក់​ចេញ​ពី​​រថយន្ត ហើយ​​ជនសង្ស័យ​ក៏បើក​រថយន្ត​​គេច​ទៅ​​ទិស​ខាងកើត ហើយ​បក្សពួក​ម្នាក់ទៀត​​ដែលជិះ​រថយន្ត​ឆ្លាម បើក​តាមពីក្រោយជាប់។
ជនដៃ​ដល់​បាន​និយាយ​ឱ្យ​​​ដឹង​ខ្លះៗទៀត​ថា ការ​បាញ់​សំលាប់ឈ្មោះស៊ឹម រដ្ឋា ថៅកែ​ហាង​នំបុ័ង​​៣កន្លែង​នៅផ្សារ​ចោមចៅ ជា​អំពើ​ប្លន់​យក​រថយន្ត​ ដោយសារ​រូប​គេចាញ់​ល្បែងនៅកាស៊ី​ណូ​​អស់​១ម៉ឺន​​​ដុល្លារ ដែល​ប្រាក់នោះគឺ​ខ្ចីគេ​ទាំងអស់។ ប៉ុន្តែ​បំណង​ប្លន់​យក​រថយន្ត​ឈ្មោះស៊ឹម រដ្ឋា ថៅកែ​ហាង​លក់នំបុ័ង ​ត្រូវបានសមត្ថ​កិច្ច​​ដេញ​ប្រកិត​ប្រកៀកពីក្រោយ​ ទើប​សំរេច​ចិត្ត​ប្លុង​រថ​យន្ត​ជន​រងគ្រោះ​​​ចោល ហើយបានឡើង​ជិះ​រថ​យន្តកាមរី​ឆ្លាម​គេចខ្លួន​តែម្តងទៅ។ ពេលជិះ​រថ​យន្ត​​ឆ្លាម​ទៅដល់​មុខ​​ច្រក​ចូល​ដេអិន បាន​ឱ្យ​បក្ស​ពួក​​គេម្នាក់​រួម​​បន្ត​ដំណើរ​ទៅ​មុខទៀត ហើយ​យប់​នេះ​ក៏បែក​គ្នា​អស់ទោ ខ្លួនគេ​សន វឿន បានទៅ​ជួល​ផ្ទះសំណាក់​១ក្នុង​រាជធានី​ភ្នំពេញ ​ស្នាក់​បណ្តោះអាសន្ន លុះ បាន​​២ទៅ​៣​ថ្ងៃ​ក្រោយ​មក​ខ្លួន​បាន​យកអាវុធ​ម៉ាក​កា៥៩ ​ដែលជា​អាវុធ​បាញ់​ប្រហារ​ជនរងគ្រោះ​​ទៅ​បោះ​ចោល​នៅទន្លេ​​មុខ​វាំង​ មុខព្រះអង្គ​ដង​​កើ ​ពេល​យប់​ស្ងាត់។ ក្នុង​ការ​នាំ​ខ្លួន​ឱ្យ​ចង្អុល​កន្លែង​បោះ​អាវុធ​ចោល គេ​ទៅ​បង្ហាញ​កន្លែង​បោះ​អាវុធ​ចូល​ទន្លេ​នោះ​ផង​ដែរ។ ការ​នាំ​ជន​សង្ស័យ​ទៅ​បង្ហាញ​កន្លែង​បោះ​អាវុធ​នេះ លោក​ឧត្តម​សេនីយ៍​ត្រី សៀ សម្បត្តិ ប្រធាន​ការិយា​ល័យ​ស្រាវ​ជ្រាវ​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​កង​រាជ​អាវុធ​ហត្ថ​លើ​ ផ្ទៃ​ប្រទេស​មិន​ទាន់​បាន​ធ្វើ​ការ​អត្ថា​ធិប្បាយ​លើ​ករណី​ឃាត់​ខ្លួន​ជន​ សង្ស័យ​បាញ់​សម្លាប់ថៅ​កែ​ហាង​នំ​បុ័ង​យីហោ រដ្ឋ​អង្គរ​ជាតិ នៅ​ឡើយ​ទេ ដោយ​លោក​ឧត្តម​សេនីយ៍​ត្រី​គ្រាន់​តែ​អះ​អាង​ថា សមត្ថ​កិច្ច​របស់​លោក​ដោយ​មាន​ការ​ដឹក​នាំ​បញ្ជា​ផ្ទាល់​ពី​លោក​នាយ​ឧត្តម​ សេនីយ៍ ផ្កាយ​មាស​៤ សៅ សុខា អគ្គ​មេ​​បញ្ជា​ការ​រង​កង​យោធ​ពល​ខេមរ​ភូមិន្ទ និង​ជា​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ពិត​ជា​បាន​បង្ក្រាប​ក្រុម​ឧក្រិដ្ឋ​បាញ់​សម្លាប់​ថៅកែ​ហាង​នំបុ័ង​ឈ្មោះ​ ស៊ឹម រដ្ឋា នោះ​មែន ហើយ​សមត្ថ​កិច្ច​លោក​នៅ​បន្ត​តាម​ចាប់​ខ្លួន​បក្ស​ពួក​ដែល​រួម​គំនិត​បន្ត​ ទៀត។
លោក​ឧត្តម​សេនីយ៍​​ត្រី​បន្ត​ថា ពេល​សមត្ថ​កិច្ច​របស់​លោក​ធ្វើ​ការ​ការ​ងារ​នេះ​ចប់​សព្វ​គ្រប់ និង​មាន​ធ្វើ​សន្និ​សីទ​កាសែត​ជា​ផ្លូវ​ការ​អំពី​សកម្ម​ភាព​ពិស្តារ​លើ​ករណី ​នេះ។ លោក​​ឧត្តម​សេនីយ៍​ត្រី សៀ សម្បត្តិ បាន​អះ​អាង​ថា រឿង​បាញ់​សម្លាប់​លោក​ស៊ឹម រដ្ឋា ទម្លាក់​​សព​ចោល​នៅ​ជាប់​របង​ក្រសួង​ការ​ពារ​ជាតិ​កាល​ពី​ថ្ងៃ​ទី​១៥ តុលា នោះ ជា​អំពើ​ប្លន់​ប្រដាប់​អាវុធ។ ពេល​នេះ​យើង​ចាប់​បាន​ជន​សង្ស័យ ហើយ​​ជន​សង្ស័យ​ក៏​បានសារ​ភាព​អស់​ហើយ​ដែរ។
បើទោះ​បីមានការ​អះ​អាង​ពី​ សមត្ថ​កិច្ចថា ករណីនេះ​ជា​អំពើ​សម្លាប់​ប្លន់​​យក​រថ​យន្ត​​មិន​បាន​​សំរេច​ក៏ដោយ​ប្រភព​ ក្រៅ​ផ្លូវ​ការ​បាននិយាយ​ថា​សម្លាប់​ជា​រឿង​គំនុំបណ្តាល​មកពី​រឿង​ទំនាស់​ ដីធ្លី។​ ជនសង្ស័យ​​ឈ្មោះសន វឿន​ បាន​សារ​ភាពថា ​កាលពី​​២ឆ្នាំ​មុន​ខ្លួនធ្លាប់​បាន​បាញ់​សម្លាប់​មនុស្ស​ម្នាក់​ នៅអង្គស្នួល​​ជាអ្នក​ភូមិ​ជិតខាង​គ្នា ក៏​ជា​រឿង​គំនុំផ្ទាល់​​ខ្លួន​ដែរ។​ នៅ​រសៀលថ្ងៃទី៧ វិច្ឆិកា នេះ​សមត្ថកិច្ច​កង​រាជ​អាវុធ​ហត្ថ​បាន​ជួល​​អ្នក​នេសាទ​ជន​ជាតិចាម​ឱ្យ​ មុជទឹក​ទន្លេ ដើម្បីរក​កាំ​ភ្លើង​ដែលឈ្មោះ​សន វឿន យក​ទៅបោះ​ចោល ប៉ុន្តែ​រកមិនឃើញទេ៕ ដកស្រង់ពីកាសែត​​ កោះសន្តិភាព

Friday, November 5, 2010

ហៃទី​រង​គ្រោះ​ក្នុង​រញ្ជួយ​ដី អាសន្ន​រោគ ឥឡូវ​កំពុង​ប្រឈម​មុខ​នឹង​ព្យុះ

101102_b05
អ្នក ​ជំងឺ​ជន​ជាតិ​ហៃទី​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​កន្លែង​ក្នុង ​Petite Riviere ខណៈ​ប្រទេស​នេះ​កំពុង​ប្រឈម​មុខ​នឹង​ព្យុះ​ថូម៉ាស់។ រូបថត AFP
ប្រទេស​ហៃ​ទី នៅ​ថ្ងៃ​អង្គារ ទី​២ វិច្ឆិកា បាន​ត្រៀម​ខ្លួន​ដើម្បី​​ជម្លៀស​មនុស្ស​រាប់​ម៉ឺន​នាក់​ មុន​ការ​មក​ដល់​នៃ​​ព្យុះ​ត្រូពិច​តូម៉ាស់​ដែល​អាច​នឹង​កើត​មាន​នៅ​សប្តាហ៍​ នេះ​ ខណៈ​ដែល​ប្រទេស​រង​គ្រោះ​ដោយ​សារ​រញ្ជួយ​ដី​នេះ បាន​​តស៊ូ​ដើម្បី​ងើប​ឲ្យ​ផុត​ពី​ការ​ផ្ទុះ​ឡើង​​នូវ​​ជំងឺ​អាសន្ន​រោគ​ ដែល​អាច​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​​រាប់​រយ​នាក់។
ក្រុម​អ្នក​ ព្យាករ​ បាន​និយាយថា​ ព្យុះ​តូម៉ាស់ ដែល​បាន​ធ្លាក់​មក​នូវ​វិសម្ពាធ​មួយ​យប់​​ពី​ព្យុះ​សង្ឃរា ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បង្កើន​ល្បឿន​ឡើង​វិញ​ ហើយ​នឹង​មក​ដល់​ប្រទេស​​ហៃ​ទី​ក្នុង​រង្វង់​រយៈ​ពេល ​៧២​ម៉ោង​ ​អាច​នឹង​ជា​​ព្យុះ​សង្ឃរា ត្រឹម​ថ្ងៃ​នៅ​សុក្រ​។
ល្បឿន​ខ្យល់​ពោរ​ ពេញ​ដោយ​កំហឹង ភ្លៀង​ដូច​គេ​ហែក​មេឃ និង​ការ​រអិល​បាក់​ដី​​ដោយ​សារ​តែ​​ព្យុះ​នេះ ​បាន​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​​ខ្លាំង​ដល់​មនុស្ស​រហូត​ដល់​ ១,៣​លាន​នាក់ ​ដែល​រស់​នៅ​ក្នុង​ជំរំ​តង់​ក្នុង​ទី​ក្រុង​បណ្តោះ​អាសន្ន​ ដែល​​គេ​បាន​បោះ​​បន្ទាប់​ពី​រញ្ជួយ​ដី​​ដ៏​មហន្តរាយ​កាល​ពី​ខែ​មករា​។
មន្រ្តី ​ការ​ពារ​ជន​ស៊ីវិល​ម្នាក់ បាន​និយាយ​ថា​៖ «​នៅ​ទី​ក្រុង​​ព័រអូប្រាំង យើង​នឹង​ស្នើ​ដល់​មនុស្ស​គ្រប់​ៗ​គ្នា ​ដែល​រស់​នៅ​ក្នុង​ជំរំ​ទាំង​នេះ ឲ្យ​ត្រៀម​ខ្លួន​ជម្លៀស​​ចេញ​ពី​តង់​​ទាំង​នេះ ដែល​អាច​នឹង​រលំ​ដោយ​សារ​តែ​ខ្យល់​ខ្លាំង​»​។
លោក​ប្រធានា​ធិបតី​ រ៉េណេ ប្រេវ៉ាល់ កាល​ពី​ថ្ងៃ​​អង្គារ បាន​ធ្វើ​ដំណើរ​ទៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​នេះ​ដើម្បី​ពិនិត្យ​មើល​កិច្ច​ ប្រឹង​ប្រែង​ជួយ​សង្គ្រោះ និង​ការ​ការ​ពារ​ជន​ស៊ីវិល​។
សូម​អាន​ព័ត៌មាន​ពិស្តារ​ក្នុង​កាសែត​ភ្នំពេញ ប៉ុស្តិ៍

ទឹក​ជំនន់​វាយ​ប្រហារ​ម៉ាឡេស៊ី ពីរ​នាក់​ស្លាប់ រាប់​ពាន់​​ជម្លៀស​ចេញ

101104_b01a
ប្រជាជន ​ម៉ាឡេស៊ី ជិះ​ឡាន​ចាក​ចេញ​ពី​ទីក្រុង​កាំងហ្គា រដ្ឋ​ភែរលីស ភាគ​ខាង​ជើង​ប្រទេស​ម៉ាឡេស៊ី ខណៈ​រដ្ឋ​នេះ​ទទួល​រង​ការ​វាយ​ប្រហារ​ពី​ទឹក​ជំនន់​ដ៏​គំហុក។ រូបថត AFP
យោង​តាម​សេចក្តី​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍ បាន​ឲ្យ​ដឹង​ថា មនុស្ស​ពីរ​នាក់ រួម​ទាំង​ស្ត្រី​ជន​ជាតិ​អាល្លឺម៉ង់​ម្នាក់​ផង បាន​ស្លាប់​ និង​ជាង ៤១ ០០០​នាក់ បាន​គេច​ចេញ​ពី​ទឹក​ជំនន់​នៅ​ភាគ​ខាង​ជើង​ប្រទេស​ម៉ាឡេស៊ី។
ទឹក​ជំនន់ ​ដ៏​គំហុក​ បាន​វាយ​ប្រហារ​បណ្តា​រដ្ឋ​របស់​ប្រទេស​ម៉ាឡេស៊ី នៅ​តាម​ព្រំ​ដែន​ជាប់​ជា​មួយ​ប្រទេស​ថៃ ដែល​ក៏​ទទួល​រង​​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ផង​ដែរ។
ព្រលាន​យន្ត​ ហោះ និង​ផ្លូវ​ហាយវ៉ៃ​ដ៏​សំខាន់​មួយ ត្រូវ​បាន​គេ​បិទ​ទ្វារ ហើយ​សេវាកម្ម​រថភ្លើង និង​ការ​ផ្គត់​ផ្គង់​ទឹក ក៏​ត្រូវ​បាន​កាត់​ផ្តាច់​​ផង​ដែរ​ដោយ​សារ​តែ​ទឹក​ជំនន់​ដ៏​អាក្រក់​បំផុត​​ នៅ​ក្នុង​រយៈ​ ៥​ឆ្នាំ​មក​នេះ​ នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។
ប៉ូលិស​នៅ​ ក្នុង​រដ្ឋ​កេដាហ៍ បាន​និយាយ​ថា សាក​សព​ស្ត្រី​​ជន​ជាតិ​អាល្លឺម៉ង់​អាយុ ៦៤​ឆ្នាំ ឈ្មោះ Erna Fisher ដែល​បាន​បាត់​ខ្លួន​កាល​ពី​ម្សិល​មិញ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ជិត​ផ្ទះ​របស់​គាត់ នេះ​ដោយ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ជាតិ​ប៊ែរណាម៉ា។
កាសែត​ New Straits Times បាន​និយាយ​ថា មនុស្ស​ជាង ៤១ ០០០​នាក់ ឥឡូវ​​នេះ ត្រូវ​បាន​គេ​នាំ​ទៅ​កាន់​មជ្ឈមណ្ឌល​សង្គ្រោះ ដើម្បី​គេច​ចេញ​ពី​ទឹក​ជំនន់ នៅ​រដ្ឋ​ភែរលីស កេដាហ៍ និង​កេឡានតាន់៕ ប្រែ​សម្រួល ឌិត សុខធី

កម្ពុជា ត្រៀម​ខ្លួន​ទាញ​យក​រ៉ែ​ទង់​ដែង​១៣​លាន​តោន​នៅ​ក្នុង​ខេត្ត​សៀម​រាប

នំពេញៈ លោក​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា កម្ពុជា​កំពុង​រៀប​ចំ​ផ្តល់​អាជ្ញា​ប័ណ្ណ​រុក​រក​រ៉ែ​ទង់​ដែង​ចំនួន ១៣​លាន​តោន នៅ​ខេត្ត​សៀម​រាប ក្នុង​តំបន់​អភិរក្ស​ប្រវត្តិសាស្ត្រ​កម្ពុជា​។
ក្នុង​អំឡុង​ពេល​ថ្លែង​ សុន្ទរកថា​ទៅ​កាន់​គណៈ​ប្រតិភូ​ចំនួន ៣៣​រូបមក​ពី​សភា​ពាណិជ្ជ​កម្ម​ និង​ឧស្សាហ​កម្ម​សិង្ហបុរី ចិន នៅ​ឯ​សណ្ឋាគារ​ឡឺរ៉ូយ៉ាល់ ក្នុង​រាជ​ធានី​ភ្នំ​ពេញ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​លោក​ចម ប្រសិទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​បាន​ឲ្យ​ដឹង​ថា ការ​សម្រេច​អនុញ្ញាត​ឲ្យ​រុក​រក​រ៉ែ​នៅ​តំបន់​នោះ​គ្រោង​ធ្វើ​នៅ​សប្តាហ៍​ ក្រោយ​បន្ទាប់​ពី​មាន​ការ​ប្រកាស​អំពី​ប្រភព​ធន​ធាន​រ៉ែ​ដ៏​ច្រើន​នៅ​តំបន់​ នោះ។
លោក មាន​ប្រសាសន៍​ថា ៖​«​នៅ​ខេត្ត​ព្រះ​វិហារ មាន​ធន​ធាន​រ៉ែ​ដែក​ជា​ច្រើន និង​ នៅ​សៀម​រាប មាន​ធន​ធាន​រ៉ែ​ទង់​ដែង​ជា​ច្រើន​។ ធន​ធាន​ទាំង​នេះ មាន​ចំនួន​ច្រើន​ជាង​ធន​ធាន​នៅ​ប្រទេស​ឡាវ ៣​ដង​ឯណោះ ពោល​គឺ ១៣​លាន​តោន ក្នុង​រយៈ​ពេល ៥០​ឆ្នាំ​ទៅ​មុខ​ទៀត»។
លោក​បាន​សង្កត់​ធ្ងន់​ថា បញ្ហា​តែ​មួយ​គត់ គឺ​ធន​ធាន​ទាំង​នោះ ស្ថិត​នៅ​តំបន់​ប្រវត្តិសាស្ត្រ​ដែល​ត្រូវ​អភិរក្ស ហើយ​តំបន់​មួយ​ចំនួន​ទៀត មាន​អាយុ​ប្រហេល ១​ពាន់​ឆ្នាំ​ហើយ​ៗ​អាច​នឹង​ទទួល​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ការ​រុក​រក​រ៉ែ​។

គេ​យក​ លី ស៊ាវឡុង​ បិទ​លើ​សំបក​ទំនិញ​ព្រាត គ្មាន​ការ​អនុញ្ញាត

101103_b02
រូប ​សំណាក់​​តារា​សម្តែង​ភាព​យន្ត​ហុងកុង​ ប្រ៊ូស លី ត្រូវ​បាន​គេ​ដាក់​តាំង​នៅ​​លើ​ដង​ផ្លូវ​ Avenue of Stars ក្នុង​ទីក្រុង​ហុងកុង ហើយ​ថ្មីៗ​នេះ នៅ​ប្រទេស​ចិន​ដី​គោក​ រូបថត និង​ឈ្មោះ​របស់​​តារា​សម្តែង​រូប​នេះ ត្រូវ​បាន​ប្រើ​ប្រាស់​នៅ​លើ​ផលិត​ផល​ព្រោង​ព្រាត។ រូបថត Bloomberg
យោង​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ បាន​និយាយ​នៅ​ថ្ងៃ​ពុធ ទី​០៣ វិច្ឆិកា​ថា ក្រុមហ៊ុន​ភាពយន្ត​​ចិន និង​ជន​ជាតិ​ចិន កំពុង​តែ​ប្រើ​ប្រាស់​ឈ្មោះ និង​រូបថត​អតីត​តារា​សម្តែង​ក្បាច់​គុន​ដ៏​ល្បី​ល្បាញ លោក ប្រ៊ូស លី ដោយ​ពុំ​មាន​សិទ្ធិ​អនុញ្ញាត​ពី​ក្រុម​គ្រួសារ​របស់​​តារា​សម្តែង​រូប​នេះ ភ្ជាប់​នៅ​លើ​វត្ថុ​គ្រប់​យ៉ាង​ចាប់​តាំង​ពី​កញ្ចប់​មី រហូតដល់​ច្រាស់​ដុស​ធ្មេញ។
កាសែត​​រដ្ឋ​ចិន បាន​រាយ​ការណ៍​ថា ​ក្រុម​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ Sharon កូន​ស្រី​របស់​តារា​សម្តែង​​ក្បាច់​គុន​​រូប​នេះ បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ និង​ស៊ើប​អង្កេត​នៅ​ទូទាំង​ប្រទេស​ពី​ការ​ប្រើ​ប្រាស់​ឈ្មោះ លី ស៊ាវឡុង ឈ្មោះ​ជា​ភាសា​​ចិន​របស់​​លោក​ ប្រ៊ូស លី ធ្វើ​ជា​ពាណិជ្ជ​សញ្ញា​នៅ​លើ​ផលិត​ផល​ជា​ច្រើន។
នាង Sharon ត្រូវ​បាន​គេ​ដក​ស្រង់​សម្តី​​ដែល​បាន​ថ្លែង​ថា ក្រុម​ហ៊ុន​ចិន​នានា និង​បុគ្គល​ផ្ទាល់​ខ្លួន ក៏​បាន​ប្រើ​ប្រាស់​ផង​ដែរ​នូវ​រូប​ថត​តារា​សម្តែង​ «Enter the Dragon» ដែល​បាន​​ទទួល​មរណភាព​​ដោយសារ​​ស្ទះ​ឈាម​​ក្នុង​ខួរ​ក្បាល នៅ​ពេល​អាជីព​របស់​គាត់​​បាន​ឡើង​ដល់​កំពូល​នៅ​ឆ្នាំ​១៩៧៣ ក្នុង​​អាយុ ៣២​ឆ្នាំ។
សេចក្តី​រាយការណ៍​មួយ​នៅ​ក្នុង​កាសែត​ Southern Daily បាន​និយាយ​ថា នាង Sharon បាន​ជួប​ពិភាក្សា​ជា​មួយ​ក្រុម​មន្ត្រី​នៅ​ក្នុង​​ទីក្រុង​ស៊ុនដេ ក្នុង​ខេត្ត​ក្វាងទុង ភាគ​ខាង​ត្បូង​ប្រទេស​ចិន ជា​ទី​កន្លែង​កំណើត​​នៃ​បុព្វ​បុរស​កំពូល​តារា​សម្បែង​ក្បាច់​គុន ប្រ៊ូស លី។
ទីក្រុង​នេះ បាន​សាង​ទុក​នូវ​​សួន​អនុស្សាវរីយ៍ដ៏​ធំ​​មួយ​ ហៅ​ថា «ឋាន​សួគ៌​លី ស៊ាវឡុង» ដើម្បី​ឧទ្ទិស​ដល់​វីរភាព​ ជីវិត​រស់​នៅ និង​អាជីព​សម្តែង​របស់​លោក​ លី ស៊ាវឡុង ។
សេចក្តី​រាយការណ៍ បាន​និយាយ​បន្ត​ថា កូន​ស្រី​របស់​លោក លី កំពុង​តែ​ស្វែង​រក​ជំនួយ​ពី​រដ្ឋាភិបាល​ក្នុង​តំបន់ ឲ្យ​ប្រគល់​ត្រឡប់​មក​ឲ្យ​ក្រុម​គ្រួសារ និង​មូលនិធិ​លោក ប្រ៊ូស លី វិញ ​នូវ​ពាណិជ្ជ​សញ្ញា​​គ្មាន​ការ​អនុញ្ញាត​នោះ ដើម្បី​ថែ​រក្សា​ភាព​ស្រប​ច្បាប់​របស់​អតីត​តារា​សម្តែង​ហុងកុង​រូប​នេះ។ ការ​អំពាវ​នាវ​របស់​កូន​ស្រី​​លោក លី ​ទៅ​ដល់​​រដ្ឋាភិបាល​ក្នុង​ទីក្រុង​​ស៊ុនដេ និង​អាជ្ញាធរ​សុវត្ថិភាព​ទីផ្សារ​ មិន​បាន​ទទួល​ការ​ឆ្លើយ​តប​ទេ​នៅ​ថ្ងៃ​ពុធ ទី​០៣​ វិច្ឆិកា។
យោង​តាម​ កាសែត China Daily បាន​ឲ្យ​ដឹង​ថា រដ្ឋ​បាល​​ចិន​​​សម្រាប់​​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម ដែល​ទទួល​បន្ទុក​ការពារ​ពាណិជ្ជ​សញ្ញា ថ្មីៗ​នេះ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ឈ្មោះ​របស់​អតីត​តារា​សម្តែង​ក្បាច់​គុន ទាំង​ភាសា​ចិន និង​ភាសា​អង់គ្លេស គឺ​ជា​កម្មសិទ្ធិ​របស់​ទាយាទ​លោក លី។
កាសែត ​ China Daily បាន​និយាយ​បន្ត​ថា ទីភ្នាក់ងារ​រដ្ឋ​ដដែល​នេះ បាន​បញ្ជា​ថា ការ​ដាក់​ពាក្យ​ស្នើ​សុំ​ដទៃ​ទៀត​ដើម្បី​ប្រើ​ប្រាស់​ឈ្មោះ​លោក លី ដែល​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​ដំណើរ​ការ​ នឹង​ត្រូវ​បាន​គេ​ច្រាន​ចោល។
ច្បាប់ ​កម្មសិទ្ធិ​បញ្ញា​ មិន​ត្រូវ​បាន​គេ​គោរព​ឡើយ​នៅ​ក្នុង​ប្រទេស​ចិន ដែល​ជា​ប្រទេស​​​មាន​ទីផ្សារ​​លួច​ចម្លង និង​ក្លែង​​បន្លំ​ធំ​បំផុត​នៅ​លើ​ពិភព​លោក។
ក្រុម​ប្រឹក្សា​រដ្ឋ​របស់ ​ប្រទេស​ចិន ឬ​គណៈ​រដ្ឋ​មន្ត្រី បាន​ប្រកាស​កាល​ពី​ខែ​មុន​ថា ខ្លួន​នឹង​ចាប់​ផ្តើម​នូវ​ការ​បង្រ្កាប​រយៈ​ពេល ៦​ខែ​មួយ ទៅ​លើ​ការ​​បទ​ឧក្រិដ្ឋ​លួច​ចម្លង​កម្មសិទ្ធិ​បញ្ញា ដែល​ចិន​និយាយ​ថា វា​បាន​រំខាន​ដល់​សណ្តាប់​ទូទៅ​របស់​ទីផ្សារ​​…និង​ធ្វើ​ឲ្យ​គេ​ឈ្មោះ​ ប្រទេស​ចិន​អាក្រក់​នៅ​ឯ​បរទេស៕ ប្រែ​សម្រួល ឌិត សុខធី

មាស អាច​ឡើង​ថ្លៃ​ដោយ​សារ​តម្លៃ​ប្រាក់​ដុល្លារ​ធ្លាក់​ចុះ

មាសអាចនឹង​បន្ត​​ឡើង​ថ្លៃបន្ត​ទៀតបន្ទាប់​ពី​ធ្លាក់​ចុះ​បន្តិច​​ ខណៈ​ការ​ចុះ​​ថ្លៃ​ប្រាក់​ដុល្លារ ហើយ​ប្រាក់ក៏មាន​តម្លៃ​ជិត​ដល់​កម្រិត​ខ្ពស់​ក្នុង​រយៈ​ពេល៣០​ឆ្នាំនេះ​មក​ ដែរ​។
មាស​សម្រាប់​ចែក​ចាយ​ភ្លាមៗ ដែល​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុតគឺ ១ ៣៨៧,៣៥​ដុល្លារ​ក្នុង​មួយ​អោន​(៨,៣ជី) កាល​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា បានធ្លាក់​ចុះ ១,៣៥​ដុល្លារ នៅ​ត្រឹម ១ ៣៥២,៥០​ដុល្លារ​នៅ​ប្រទេស​សិង្ហបុរីកាល​ពី​ថ្ងៃ​អង្គារ ។ ប្រាក់​សម្រាប់​ចែកចាយ​ភ្លាម បាន​កើន​ឡើង ០,៥​ភាគ​រយ ដល់​ជាង  ២៤​ ​ដុល្លារ​ក្នុង​មួយ​អោន បន្ទាប់​ពី​កើន​ឡើង​​ដល់​ជាង ២៥​ដុល្លារ​ជា​លើក​ទី​មួយ​ចាប់​ទាំង​ពី​ឆ្នាំ​១៩៨០។
សន្ទស្សន៍​ប្រាក់ ​ដុល្លារ ​ធៀប​នឹង​រូបិយ​ប័ណ្ណ​ចំនួន៦ បាន​ធ្លាក់​ចុះ ០,២​ភាគ​រយ ដោយ​សារ​ការ​រំពឹង​ទុក​ថា នៅ​ថ្ងៃ​នេះ ធនាគារកណ្តាលនឹង​​ប្រកាស​វិធាន​ការ​បន្ថែម ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​​បង្កើន​អត្រា​អតិផរណា។ យោង​តាម​ទីភ្នាក់​ងារ Bloomberg​ បាន​ឲ្យ​ដឹង​កាល​ពី​សប្តាហ៍​មុន​ថា ធនា​កណ្តាល នឹង​បង្ហាញ​ផែន​ការ​ទិញ​​មូល​បត្រ​រយៈ​ពេល​វែង​យ៉ាង​ហោច​ណាស់​ក្នុង​តម្លៃ​ ទឹក​ប្រាក់​ ៥០០​ពាន់​លាន​ដុល្លារ។
សូម​អាន​ព័ត៌មាន​ពិស្តារ​ក្នុង​កាសែត​ភ្នំពេញ ប៉ុស្តិ៍

កម្ពុជា​-​អាមេរិក​នឹង​សិក្សា​រួម​គ្នា​ដើម្បី​លុប​បំណុល​កខ្វក់​ហ៊ីឡារី​ថា​ខ្មែរ​មាន​ហេតុ​ផល​ធ្វើ​ទំនាក់​ទំនង​ល្អ​ជាមួយ​ចិន

ភ្នំពេញៈ លោក​ស្រី ហ៊ីឡារី គ្លីនតុន ​រដ្ឋ​មន្រ្តី​ការ​បរទេស​សហ​រដ្ឋ​អាមេរិក បាន​មាន​ប្រសាសន៍​ថា សហ​រដ្ឋ​អាមេរិក​នឹង​បញ្ចូន​«ក្រុម​អ្នក​ជំនាញ​»​មក​ដោះ​ស្រាយ​បញ្ហា​បំណុល​ ដ៏​យូរ​អង្វែង​របស់​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​ដែល​បាន​ជំពាក់​នៅ​ក្នុង​សម័យ​ លន់ នល់​ ក្នុង​ខណៈ​ពេល​ដែល​លោក​ស្រី​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល ២ ថ្ងៃ​មក​កម្ពុជា កាល​ពី​ថ្ងៃ​ម្សិល​មិញ។
ក្រោយ​ពី​ជំនួប​កាល​ពី​ថ្ងៃ​ ម្សិល​មិញ​ជាមួយ​នឹង​លោក​ ហោ ណាំ​ហុង រដ្ឋ​មន្រ្តី​ការ​បរទេស អ្នក​ការ​ទូត​កំពូល​របស់​សហ​រដ្ឋ​អាមេរិក​រូប​នេះ​បាន​ថ្លែង​ថា បញ្ហា​បំណុល​ត្រូវ​ការ​«​ការ​យក​ចិត្ត​ទុក​ដាក់​ភ្លាម​ៗ» និង​ថា លោក​ស្រី​នឹង​ដាក់​បញ្ហា​នេះ​«ឡើង​លើ​លំដាប់​អាទិភាព»ដល់​រដ្ឋា​ ភិបាល​អាមេរិក។
លោក​ស្រី គ្លីន​តុន ​បាន​បញ្ជាក់​ថា ៖​«​ពុំ​មាន​កិច្ច​ពិភាក្សា​អ្វី​ទាល់​តែ​សោះ ចាប់​តាំង​ពី​ឆ្នាំ ២០០៦ មក ហើយ​យើង​គិត​ថា វា​ដល់​ពេល​វេលា​សម្រាប់​អ្នក​ជំនាញ​របស់​យើង​ជួប​និង​រុក​រក​ចំណុច​ជា​ សក្តា ​នុពល ដើម្បី​ដោះ​ស្រាយ​បំណុល​នេះ​។ ​វា​ជា​បញ្ហា​មួយ​​ដែល​មិន​ទាន់​បាន​ដោះ​ស្រាយ​ ហើយ​ខ្ញុំ​ចង់​ឃើញ​ថា យើង​ចាត់​ទុក​វាជា​អាទិភាព ហើយ​លោក (ហោ ណាំ​ហុង​) បាន​ឯក​ភាព​ ដូច្នេះ យើង​នឹង​ចាប់​ផ្តើម​ធ្វើ​ការ​លើ​បញ្ហា​នោះ​រួម​គ្នា​»។ ដកស្រង់ពី​ ភ្នំពេញប៉ុស្តិ