ប្រជាជន ម៉ាឡេស៊ី ជិះឡានចាកចេញពីទីក្រុងកាំងហ្គា រដ្ឋភែរលីស ភាគខាងជើងប្រទេសម៉ាឡេស៊ី ខណៈរដ្ឋនេះទទួលរងការវាយប្រហារពីទឹកជំនន់ដ៏គំហុក។ រូបថត AFP
ទឹកជំនន់ ដ៏គំហុក បានវាយប្រហារបណ្តារដ្ឋរបស់ប្រទេសម៉ាឡេស៊ី នៅតាមព្រំដែនជាប់ជាមួយប្រទេសថៃ ដែលក៏ទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ។
ព្រលានយន្ត ហោះ និងផ្លូវហាយវ៉ៃដ៏សំខាន់មួយ ត្រូវបានគេបិទទ្វារ ហើយសេវាកម្មរថភ្លើង និងការផ្គត់ផ្គង់ទឹក ក៏ត្រូវបានកាត់ផ្តាច់ផងដែរដោយសារតែទឹកជំនន់ដ៏អាក្រក់បំផុត នៅក្នុងរយៈ ៥ឆ្នាំមកនេះ នៅក្នុងប្រទេសម៉ាឡេស៊ី។
ប៉ូលិសនៅ ក្នុងរដ្ឋកេដាហ៍ បាននិយាយថា សាកសពស្ត្រីជនជាតិអាល្លឺម៉ង់អាយុ ៦៤ឆ្នាំ ឈ្មោះ Erna Fisher ដែលបានបាត់ខ្លួនកាលពីម្សិលមិញ ត្រូវបានគេរកឃើញនៅជិតផ្ទះរបស់គាត់ នេះដោយយោងតាមទីភ្នាក់ងារព័ត៌មានជាតិប៊ែរណាម៉ា។
កាសែត New Straits Times បាននិយាយថា មនុស្សជាង ៤១ ០០០នាក់ ឥឡូវនេះ ត្រូវបានគេនាំទៅកាន់មជ្ឈមណ្ឌលសង្គ្រោះ ដើម្បីគេចចេញពីទឹកជំនន់ នៅរដ្ឋភែរលីស កេដាហ៍ និងកេឡានតាន់៕ ប្រែសម្រួល ឌិត សុខធី
No comments:
Post a Comment