ថ្ងៃ ច័ន្ទ ទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១០
(រូបថត សហការី)
លោកជំទាវឧកញ៉ា ភាព ហៀក ក្នុងការជួបសំដែងការគួរសមជាមួយលោកចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី១២ វិច្ឆិកា កន្លងមកក្នុងការជួបសំដែងការគួរសមរវាងក្រុមហ៊ុនខ្មែរប្រ៊ីវើររី (Khmer Brewery Ltd) តំណាងដោយលោកជំទាវឧកញ៉ា ភាព ហៀក លោកឧកញ៉ាលាង ឃុន ជាប្រធានក្រុមប្រឹក្សាភិបាលជាមួយលោកចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស្តីអំពីការនាំចេញផលិតផលស្រាបៀរខ្មែរទៅក្រៅប្រទេស។ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានកោតសរសើរលោកជំទាវឧកញ៉ា ភាព ហៀក ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនខ្មែរប្រីវើររីដែល ពីមុនមានលក់តែគ្រឿងសំណង់ និងនាំចូលផលិតផលគ្រឿងឧបភោគបរិភោគគ្រប់មុខតែរហូតដល់ បច្ចុប្បន្នឈានដល់ការផលិតស្រាបៀរខ្មែរថែមទៀត នេះជាការរីកចំរើនគួរឱ្យកត់សំគាល់។ លោកទេសរដ្ឋមន្ត្រីបានធ្វើការផ្តាំផ្ញើដល់ក្រុមហ៊ុនខ្មែរប្រីវើររី ឱ្យខិតខំផលិតស្រាបៀរដែលមានគុណភាពល្អស័ក្តិសមនឹងឈ្មោះលើសពីនេះទៀត ស្លាកសញ្ញារបស់ស្រាបៀរនេះ ត្រូវមានលក្ខណៈជាខ្មែរ និងសោភ័ណភាពល្អ។
រោងចក្រផលិតស្រាបៀរខ្មែរដ៏ធំមួយដែលបានវិនិយោគអស់ទឹកប្រាក់ ចំនួន៦០លានដុល្លារ អាមេរិក និងដែលបានប្រារព្ធពិធីបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៧ មីនា ឆ្នាំ២០១០ នៅការដ្ឋានរោងចក្រស្រាបៀរខ្មែរ ស្ថិតក្នុងភូមិជើងឯកសង្កាត់ជើងឯក ខណ្ឌដង្កោ។ ក្នុងគោលបំណងប្រកួតប្រជែងជាមួយស្រាបៀរអន្តរជាតិ និងប្រកាសប្រាប់ពីរោងចក្រស្រាបៀរខ្មែរដែលមានសមត្ថភាពផលិតស្រាបៀរ ក្នុងមួយឆ្នាំ បានចាប់ពី១លានហិចតូលីត្រ រហូតដល់ទៅ២លានហិចតូលីត្រ ដោយប្រើបច្ចេកវិទ្យាទំនើបបំផុតមកពីប្រទេសអាល្លឺម៉ង់ក្នុងការផលិត។ លោកឧកញ៉ាប្រធានក្រុមហ៊ុននិយាយថា ចំពោះការសាងសង់រោងចក្រ យើងបានផ្តល់សិទ្ធិសាងសង់ទៅឱ្យក្រុមហ៊ុនហ្ស៊ីម៉ាន់ គ្រុបជាដៃគូដ៏រឹងមាំ និងមានបទពិសោធន៍ឯកទេសខាងផលិតស្រាបៀរជាង១៥០ឆ្នាំ នៅលើពិភពលោក ហើយក៏ជាក្រុមហ៊ុននាំមុខគេផ្នែកអនុវត្តគំរោងសាងសង់លើពិភពលោកដែរ។
រោងចក្រស្រាបៀរខ្មែរថ្មីជាមួយនឹងកិត្តិនាមថ្មីនេះ រួមផ្សំជាមួយនឹងបទពិសោធន៍១៥០ឆ្នាំមកពីអាល្លឺម៉ង់ ស្រាបៀរខ្មែរនឹងធ្វើការនាំចេញទៅក្រៅប្រទេសក្នុងគោលបំណង ប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។ ម្យ៉ាងវិញទៀតក្រុមហ៊ុនខ្មែរប្រ៊ីវើររី និងដើរតួយ៉ាងសំខាន់ក្នុងការជួយកាត់បន្ថយភាពក្រីក្រ ព្រមទាំងលើកស្ទួយអភិវឌ្ឍន៍វិស័យឧស្សាហកម្មផ្នែកស្រាបៀរ នៅកម្ពុជាដោយផលិតនូវស្រាបៀរគុណភាពចំណាត់ថ្នាក់ពិភពលោក។
ឈរលើអត្ថប្រយោជន៍ ស្រាបៀរខ្មែរ ផលិតដោយខ្មែរ ក្នុងន័យបំពេញតំរូវការអតិថិជនជាតិ និងអន្តរជាតិឱ្យមានភាពជាប់ចិត្តជាមួយនឹងគុណភាពផ្តាច់គេរបស់ស្រាបៀរ ខ្មែរ។ ដូច្នេះក្រុមហ៊ុនខ្មែរប្រ៊ីវើររី (Khmer Brewery Ltd) ដ៏ថ្មីនេះ នឹងរួមចំណែកយ៉ាងផុសផុលក្នុងការធ្វើឱ្យរីកចំរើនប្រកបដោយជោគជ័យនៅ ក្នុងប្រទេសកម្ពុជា៕ដកស្រង់ពី កោះសន្តិភាព