
ក្រោយពីជំនួបកាលពីថ្ងៃ ម្សិលមិញជាមួយនឹងលោក ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិករូបនេះបានថ្លែងថា បញ្ហាបំណុលត្រូវការ«ការយកចិត្តទុកដាក់ភ្លាមៗ» និងថា លោកស្រីនឹងដាក់បញ្ហានេះ«ឡើងលើលំដាប់អាទិភាព»ដល់រដ្ឋា ភិបាលអាមេរិក។
លោកស្រី គ្លីនតុន បានបញ្ជាក់ថា ៖«ពុំមានកិច្ចពិភាក្សាអ្វីទាល់តែសោះ ចាប់តាំងពីឆ្នាំ ២០០៦ មក ហើយយើងគិតថា វាដល់ពេលវេលាសម្រាប់អ្នកជំនាញរបស់យើងជួបនិងរុករកចំណុចជា សក្តា នុពល ដើម្បីដោះស្រាយបំណុលនេះ។ វាជាបញ្ហាមួយដែលមិនទាន់បានដោះស្រាយ ហើយខ្ញុំចង់ឃើញថា យើងចាត់ទុកវាជាអាទិភាព ហើយលោក (ហោ ណាំហុង) បានឯកភាព ដូច្នេះ យើងនឹងចាប់ផ្តើមធ្វើការលើបញ្ហានោះរួមគ្នា»។ ដកស្រង់ពី ភ្នំពេញប៉ុស្តិ
No comments:
Post a Comment