
មាសសម្រាប់ចែកចាយភ្លាមៗ ដែលឡើងដល់កម្រិតខ្ពស់បំផុតគឺ ១ ៣៨៧,៣៥ដុល្លារក្នុងមួយអោន(៨,៣ជី) កាលពីថ្ងៃទី១៤ ខែតុលា បានធ្លាក់ចុះ ១,៣៥ដុល្លារ នៅត្រឹម ១ ៣៥២,៥០ដុល្លារនៅប្រទេសសិង្ហបុរីកាលពីថ្ងៃអង្គារ ។ ប្រាក់សម្រាប់ចែកចាយភ្លាម បានកើនឡើង ០,៥ភាគរយ ដល់ជាង ២៤ ដុល្លារក្នុងមួយអោន បន្ទាប់ពីកើនឡើងដល់ជាង ២៥ដុល្លារជាលើកទីមួយចាប់ទាំងពីឆ្នាំ១៩៨០។
សន្ទស្សន៍ប្រាក់ ដុល្លារ ធៀបនឹងរូបិយប័ណ្ណចំនួន៦ បានធ្លាក់ចុះ ០,២ភាគរយ ដោយសារការរំពឹងទុកថា នៅថ្ងៃនេះ ធនាគារកណ្តាលនឹងប្រកាសវិធានការបន្ថែម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនអត្រាអតិផរណា។ យោងតាមទីភ្នាក់ងារ Bloomberg បានឲ្យដឹងកាលពីសប្តាហ៍មុនថា ធនាកណ្តាល នឹងបង្ហាញផែនការទិញមូលបត្ររយៈពេលវែងយ៉ាងហោចណាស់ក្នុងតម្លៃ ទឹកប្រាក់ ៥០០ពាន់លានដុល្លារ។
សូមអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍
No comments:
Post a Comment