ព្រហស្បតិ, 04 វិច្ឆិកា 2010 14:07 |
កិច្ចពិភាក្សាកាលពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១០នេះ បានធ្វើឡើងនៅទីស្ដីការក្រសួងការ បរទេស ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់លោករដ្ឋមន្រ្តី។ ថ្លែងទៅកាន់លោក Premjith Sadasivan ឯកអគ្គរដ្ឋទូតសឹង្ហបូរីថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជាលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានសំដែងនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ឲ្យ កាន់តែមានកិច្ចសហប្រតិបត្តិការល្អថែមទៀត។ លោកទូត បានជម្រាបលោករដ្ឋមន្រ្តីវិញថា ក្នុងនាមឯកអគ្គរដ្ឋទូតថ្មី សូមធ្វើការគាំទ្រដល់រដ្ឋា ភិបាលកម្ពុជា ពិសេសក្រសួងការបរទេសកម្ពុជា ដែលជួយឲ្យបេសកកម្មការទូតទទួលបានជោគ ជ័យ។ លោកទូតថ្មីក៏បានបង្ហាញពីការត្រៀមខ្លួនជួយគ្រប់បែបយ៉ាងដល់ កម្ពុជា ពិសេសនៅ ពេលកម្ពុជាធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន នៅឆ្នាំ២០១២ខាងមុខ។ លោកបន្តថា សឹង្ហបូរី បានបង្កើតមជ្ឈមណ្ឌលសឹង្ហបូរី នៅកម្ពុជា ហើយបានបណ្ដុះបណ្ដាល មន្រ្តីរាជការរាប់ពាន់នាក់។លោកទូតបន្តថា ស្ថានទូតសឹង្ហបូរី នឹងបង្កើតគេហទំព័រមួយសរសេរជាភាសាខ្មែរ ដើម្បីឲ្យប្រជាជនងាយស្រួលមើលនិងបានដឹងពីព័ត៌មានពីស្ថានភាពនៃ ប្រទេសទាំងពីរ។ ចំណែកជំនួបដាច់ដោយឡែកមួយទៀត រវាងលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងលោកឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងថ្មី ប្រចាំកម្ពុជា បានឲ្យដឹងផងដែរថា ប្រជាជនកម្ពុជា សូមថ្លែង អំណរគុណដល់ប្រទេសកូរ៉េខាងត្បូង ដែលបានផ្ដល់ជំនួយក្នុងការអភិវឌ្ឍទាំងឡាយដល់កម្ពុជា ហើយបានរំលឹកពីការឈានមុខរបស់ប្រទេសកូរ៉េខាងត្បូង លើវិស័យទាំង៨កន្លងមក មានដូចជា វិស័យវិនិយោគ, ទេសចរណ៍, វប្បធម៌, បណ្ដុះបណ្ដាលវិជ្ជាជីវៈ, បច្ចេកវិទ្យា IT, សំណង់, ហិរញ្ញវត្ថុ និងសេវាអាកាសចរ។ លោកឧបនាយករដ្ឋមន្រ្តីបានជម្រាបជូនលោកទូតថ្មីថា កន្លងមកបេសកម្មរបស់លោកលី យ៉ុងបាក់ ប្រធានាធិបតីកូរ៉េខាងត្បូង បានបង្ហាញឲ្យឃើញពីការរីកចម្រើនក្នុងកិច្ចទំនាក់ទំនងរវាង ប្រទេសទាំង២កម្ពុជា-កូរ៉េខាងត្បូង។ លោកបន្តថា កម្ពុជាស្វាគមន៍ចំពោះគំនិតផ្ដួចផ្ដើមរបស់លោក លី យ៉ុងបាក់ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូង នៅទីក្រុងហាណូយ ដើម្បីឲ្យមានកិច្ចសហ ប្រតិបត្តិការរវាងប្រទេស នៅតាមទន្លេមេគង្គ ជាមួយសាធារណរដ្ឋកូរ៉េ៕ដកស្រង់ពីកម្ពុជាថ្មី |
ដើមអំពិល កោះសន្តិភាព កម្ពុជាថ្មី ភ្នំពេញប៉ុស្តិ ...........
Friday, November 5, 2010
លោកហោ ណាំហុង ស្វាគមន៍រដ្ឋទូតថ្មី សឹង្ហបូរី និងកូរ៉េខាងត្បូង
Subscribe to:
Post Comments (Atom)
No comments:
Post a Comment