ថ្ងៃ ពុធ ទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០១០
រូបភាពពីវ៉េបសាយបរទេស
នាយករដ្ឋមន្ត្រីវៀតណាម លោកង្វៀន តាន់យុង (NGUYEN TAN DUNG)
តាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនា បតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកង្វៀន តាន់យុង (NGUYEN TAN DUNG) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ វិច្ឆិកា ២០១០ ហើយបន្ទាប់មកនឹងចូលរួមកិច្ចប្រជុំកំពូល CLV លើកទី៦ និងកិច្ចប្រជុំកំពូល CLMV លើកទី៥ ពីថ្ងៃទី១៦ ដល់១៧ វិច្ឆិកា ២០១០។
លោកង្វៀន តាន់យុង នឹងចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ក្រៅពីនេះ លោកង្វៀន តាន់យុង នឹងអញ្ជើញចូលជួបសំដែងការគួរសមជាមួយសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។ ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ ភាគីទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទូទាត់រវាង ធនាគារជាតិកម្ពុជា និងធនាគាររដ្ឋវៀតណាម៕
No comments:
Post a Comment