ថ្ងៃ ពុធ ទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០១០
ហេតុការណ៍អាថ៌កំបាំងនេះកើតឡើងនៅលើមហាសមុទ្រប៉ាស៊ីហ្វិក
មានហេតុការណ៍យ៉ាងអាថ៌កំបាំងមួយកើត ឡើងត្រង់ចំណុចមួយមានចំងាយ៣៥គីឡូម៉ែត្រ ពីឆ្នេរសមុទ្ររដ្ឋកាលីហ្វ័រនីញ៉ា នៃមហាសមុទ្រប៉ាស៊ីហ្វិក។ ហេតុការណ៍នេះហាក់ដូចជាការបាញ់គ្រាប់មីស៊ីលទៅលើអាកាស ប៉ុន្តែទោះបីជាបែបណា យោធាអាមេរិកបានសារភាពថា ពួកគេមិនអាចពន្យល់អំពីហេតុការណ៍នោះបានឡើយ ដែលមើលទៅហាក់ដូចជាការបាញ់គ្រាប់មីស៊ីលធុនធំមួយគ្រាប់អ៊ីចឹង។
ទាក់ទិននឹងហេតុការណ៍នេះ មន្ទីរប៉ង់តាហ្គោនបានទាក់ទងទៅកងទ័ពជើងទឹក កងកំលាំងទ័ពអាកាស និងទីភ្នាក់ងារការពារមីស៊ីល។ វត្ថុនោះត្រូវបានពិព័រណ៌នាដោយអតីតមន្ត្រីយោធាអាមេរិកថា ជា «របស់ធំមួយ» ដែលមានតាំងពីយូរមកហើយ។ ក្រោយពីមានកើតហេតុការណ៍នោះមក ការនិយាយពីមាត់មួយទៅមាត់មួយថា របស់នោះជាការបាញ់មីស៊ីលអន្តរទ្វីប ដើម្បីសំញែងកំលាំងយោធាចំពោះតំបន់អាស៊ី ហើយអ្នកខ្លះនិយាយថា ជាការបាញ់មីស៊ីលស្ថិតក្នុងផ្នែកមួយនៃកម្មវិធីបាញ់សាកល្បងមីស៊ីល ៕
No comments:
Post a Comment