ថ្ងៃ អង្គារ ទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០១0

ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា បានចេញដំណើរកាលពីថ្ងៃទី៩ វិច្ឆិកា ទៅកាន់ទីក្រុងហ្សាការតា ជាមួយនឹងទិសដៅពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការខាងសន្តិសុខ រវាងសហរដ្ឋអាមេរិក និងឥណ្ឌូណេស៊ី ហើយលោកក៏នឹងថ្លែងសារថ្មីមួយទៀតចំពោះពិភពអ៊ិស្លាមផងដែរ ។ ទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកក្នុងប្រទេសនោះជាកន្លែងកាលពី តូចលោកធ្លាប់រស់នៅអស់រយៈពេល៤ឆ្នាំ ត្រូវបានពន្យារពេល២លើកនាឆ្នាំនេះ គឺកាលពីខែមីនាម្តង មកពីលោកជាប់ដៃជំរុញឱ្យមានការអនុម័តលើការកែទំរង់ប្រព័ន្ធ សុខាភិបាលរបស់លោក និងបន្ទាប់មកក្នុងខែមិថុនា ពេលលោកជាប់ដៃក្នុងការប្រឈមមុខចំពោះបញ្ហាប្រេងអណ្តែតដ៏ធំជា ប្រវត្តិសាស្ត្រក្នុងឈូងសមុទ្រម៉ិចស៊ិក ។ លើកនេះទៀត ទស្សនកិច្ចរបស់លោកអូបាម៉ា នៅឥណ្ឌូណេស៊ី វីសត្រូវខកខានដោយសារភ្នំភ្លើង MERAPI ។
យោងតាមពួកអ្នកហែហម លោកថា ទស្សនកិច្ចរបស់លោកអូបាម៉ា នៅឥណ្ឌូណេស៊ីជាទស្សនកិច្ចមួយកាន់តែសំខាន់ទាំងដោយសារហេតុផល ផ្ទាល់ខ្លួន ទាំងដោយសារហេតុផលយុទ្ធសាស្ត្រ ។ ជាប្រទេសប្រជាធិបតេយ្យសមាជិករបស់ក្រុមប្រទេស G-20 និងជាប្រទេសអ៊ិស្លាមធំជាងគេលើពិភពលោក ឥណ្ឌូណេស៊ីជាសម្ព័ន្ធមិត្តមួយដែលកាន់តែមានទំងន់សំរាប់សហ រដ្ឋអាមេរិក ៕
No comments:
Post a Comment