ថ្ងៃ ពុធ ទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០១០
រូបភាព បរទេស
លោកអូបាម៉ា និងសមភាគីឥណ្ឌូណេស៊ី
ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា ដែលទៅដល់ឥណ្ឌូណេសីុ កាលពីថ្ងៃទី៩ វិច្ឆិកា អះអាងជាថ្មីពីឆន្ទៈបើកចំហរបស់លោកចំពោះពិភពអ៊ិស្លាម ដោយលោកយល់ថា ផ្លូវនឹងនៅវែងឆ្ងាយតទៅទៀតមុនពេលឈានទៅដល់បណ្តាឆ្នាំនៃការ លុបចោលការមិនយល់គ្នា និងការមិនជឿទុកចិត្តគ្នា។
ក្នុងសន្និ សីទសារព័ត៌មានរួមមួយជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី លោកស៊ូស៊ីឡូ បាមបង់យូដូយ៉ូណូ លោកអូបាម៉ាមានប្រសាសន៍ថា ខ្ញុំយល់ថា ការខិតខំប្រឹងប្រែងរបស់យើងត្រូវបានធ្វើ ហើយទទួលការគាំទ្រ។ យើងពុំអាចលុបបំបាត់ចោលទាំងស្រុងនូវការមិនយល់ចិត្តគ្នា និងការមិនជឿទុកចិត្តគ្នាដែលកើតមានចាប់តាំងពីយូរមកហើយនោះ បានឡើយ ក៏ប៉ុន្តែយើងយល់ថា យើងដើរលើផ្លូវដ៏ល្អហើយ។
លោកអូ បាម៉ាចាត់ទុកទំនាក់ទំនងជាមួយពិភពអ៊ិស្លាមថា ជាអាទិភាពមួយក្នុងចំណោមអាទិភាពខាងការទូតរបស់លោក ខណៈដែលអន្តរាគមន៍យោធានៅអ៊ីរ៉ាក់ និងនៅអាហ្វហ្គានីស្ថាន ការស្ទះនៃដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ា និងការតស៊ូប្រឆាំងអាល់កៃដាសុទ្ធតែជាប្រធានបទដ៏លំបាករយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះសំរាប់ក្រុងវ៉ាសីុនតោន។ កាលពីខែមិថុនា ឆ្នាំ២០០៩ នៅទីក្រុងគែរ លោកអូបាម៉ា បានអំពាវនាវឱ្យមានការចេញដំណើរថ្មីមួយរវាងសហរដ្ឋអាមេរិក និងពួកអ៊ិស្លាមលើពិភពលោកទាំងមូលដោយឈរលើមូលដ្ឋាននៃផល ប្រយោជន៍ និងគោរពគ្នាទៅវិញទៅមក លើការជឿទុកចិត្តគ្នាក្នុងប្រការដែលអាមេរិក និងអ៊ិស្លាមពុំមានការប្រកួតប្រជែងគ្នា។
ចំពោះបញ្ហានៅមជ្ឈឹម បូព៌ា លោកបារ៉ាក់ អូបាម៉ា ទទួលស្គាល់ពីការលំបាកនានាក្នុងដំណើរការសន្តិភាព។ នៅក្រុងហ្សាការតា លោកមានប្រសាសន៍ថា ឧបសគ្គធំៗនៅតែមានក្នុងការស្វែងរកសន្តិភាពនៅមជ្ឈឹមបូព៌ា ។ ការទទួលស្គាល់នេះហាក់ដូចជាការសារភាពមួយអំពើបរាជ័យ ៕

No comments:
Post a Comment