យោងតាមវេបសាយទស្សនាវដ្ដីឈ្មោះអ៊ីរ៉ាក់ ប៊ូឌី របស់ភូមាបានរាយការណ៍អះអាងតាមប្រ ភពអ្នកយកព័ត៌មានដែលកំពុងឃ្លាំយកព័ត៌មាននៅមុខផ្ទះអ្នកស្រី អ៊ួង សានស៊ូជី ជាមេដឹកនាំទាម ទារប្រជាធិបតេយ្យរបស់ភូមា នៅក្នុងទីក្រុងរ៉ង់ហ្កោនថា នាយឧត្តមសេនីយ៍ ប៉ាន់ ឈួយ មេដឹកនាំ កំពូលរបស់ភូមា បានចុះហត្ថលេខាបញ្ជាឲ្យដោះលែងអ្នកស្រីរួចទៅហើយក្នុងថ្ងៃនេះ។ប្រភពបន្តឲ្យដឹងទៀតថា គណបក្សសន្និបាតជាតិ ដើម្បីប្រជាធិបតេយ្យ ឬហៅថា NLD ដែល ត្រូវបានគេរំលាយចោលទៅហើយនោះ បានប្រកាសអញ្ជើញអ្នកសារព័ត៌មានឲ្យចូលរួមស្ដាប់ការ ថ្លែងព័ត៌មានរបស់អ្នកស្រីអ៊ួង សានស៊ូជី នៅវេលាម៉ោង៥រសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១០ តាមពេលវេលាតំបន់។ ខណៈខាងសមត្ថកិច្ចរបស់ភូមាបានរៀបចំផែនការរក្សាសន្តិសុខ ដល់អ្នកស្រី ដោយបានរៀបចំក្រុមកុម្ម៉ង់ដូពិសេស ដែលជាក្រុមធ្លាប់រក្សាសុវត្ថិភាពឲ្យអ្នកស្រីកន្លងមក។ ប្រភពព័ត៌មានឲ្យដឹងទៀតថា មានអ្នកសារព័ត៌មានច្រើនកកកុញបានឃ្លាំរង់ចាំនៅមុខផ្ទះរបស់អ្នកស្រីអ៊ួង សានស៊ូជី និងការិយាល័យរបស់ NLD ច្រើនកកកុញក្រៅពីនោះក៏មានលេចឮ ព័ត៌មានថា លោកគីម អារីស កូនប្រុសវ័យ៣៣ឆ្នាំរបស់អ្នកស្រី អ៊ួង សានស៊ូជី ក៏ទទួលបានវីហ្សាចូលភូមាវិញដែរ ដែលអាចធ្វើឲ្យកូនប្រុសម្នាក់នេះបានជួបមុខម្ដាយជាលើកដំបូងក្នុងអំឡុងជាង១០ឆ្នាំកន្លងមកនេះ។ ប្រភពបន្តទៀតថា ការដោះលែងខ្លួនអ្នកស្រីអ៊ួង សានស៊ូជី វាហាក់ដូចជាមានដំណើរការលឿនជាងអ្វីដែលគេបានប៉ាន់ស្មានទុកមួយថ្ងៃ ព្រោះកំណត់ទោសឃុំខ្លួនរយៈពេល១៨ខែរបស់ អ្នកស្រីក្នុងបទល្មើសនិងបទបញ្ជាឃុំឃាំងក្នុងបរិវេណ នឹងបញ្ចប់នៅថ្ងៃសៅរ៍ឯណោះ។ អ្នកស្រីត្រូវបានគេចាប់ខ្លួនតាំងពីខែឧសភា ឆ្នាំកន្លងទៅ ហើយត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារ៣ឆ្នាំ កាលពីខែសីហា ក្នុងឆ្នាំតែមួយដោយយោងតាមករណីមានបុរសអាមេរិកាំងហែលទឹកទន្លេឆ្លងចូល ទៅផ្ទះរបស់អ្នកស្រី ហើយបានដេកនៅទីនោះមួយយប់ដោយអ្នកស្រីមិនបានអញ្ជើញ។ ក៏ប៉ុន្តែនាយ ឧត្ដមសេនីយ៍ តាន់ ឈួយ បានកាត់បន្ថយទោសឲ្យឃុំខ្លួននៅក្នុងផ្ទះរយៈពេល១៨ខែ។ សហការីនយោបាយដ៏ជិតស្និទ្ធម្នាក់ បាននិយាយកាលពីថ្ងៃពុធថា លោកស្រីអ៊ួងសាន ស៊ូជី នឹងជួយធ្វើឲ្យការស៊ើបអង្កេតចោទប្រកាន់ ស្ដីពីការលួចបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោត ប្រសិនបើនៅពេលដែលលោកស្រីត្រូវបានគេដោះលែងពីការឃុំខ្លួននៅក្នុងផ្ទះនៅសប្ដាហ៍នេះ។ គោលបំណងនេះ ត្រូវបានគេប្រកាសតែប៉ុន្មានម៉ោងប៉ុណ្ណោះ នៅមុនពេលចេញលទ្ធផលជាផ្លូវការ លើកដំបូងពីការបោះឆ្នោត នៅថ្ងៃអាទិត្យត្រូវបានចេញផ្សាយនោះ ហើយដែលបានបង្ហាញថា គណ បក្សយោធានិយមរបស់ប្រទេសបាននាំមុខឆ្ពោះទៅរកជ័យជំនះ ដែលគេបានរំពឹងទុកជាមុននៅក្នុង ការបោះឆ្នោតនេះ។ ពួកអ្នកសង្កេតការណ៍ឯករាជ្យ និងពួកមេដឹកនាំលោកខាងលិចរួមទាំងលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ាផងនោះ បាននិយាយថា ការបោះឆ្នោតនៅលើកដំបូងក្នុងរយៈពេល២ទសវត្សរ៍ កន្លងមកនេះ គឺមិនប្រព្រឹត្តទៅដោយសេរីនិងយុត្តិធម៌នោះឡើយ៕ |
No comments:
Post a Comment