ភ្នំពេញ ៖ ឯកសារសន្ធិសញ្ញាស្នាមមេដៃ និងហត្ថលេខាប្រមាណជាង១លាន ដែលត្រូវបាន ប្រមូលពីប្រជាពលរដ្ឋនាពេលកន្លងមក នឹងត្រូវរំលាយចោល បន្ទាប់ពីច្បាប់ប្រឆាំងអំពើពុករលួយ ត្រូវបានអនុម័ត។កញ្ញា ឡុង បូរិន អ្នកសម្របសម្រួលសម្ព័ន្ធដើម្បីសុច្ចរិតភាព និងគណនីយភាពសង្គម បាន ប្រាប់កម្ពុជាថ្មីកាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១០ ឲ្យដឹងថា ស្នាមមេដៃ និងហត្ថលេខាដែល អង្គការបានប្រមូលពីប្រជាពលរដ្ឋ ដើម្បីគាំទ្រ ឲ្យមានការអនុម័តច្បាប់ប្រឆាំងអំពើពុករលួយនាពេល កន្លងមកនោះ នឹងត្រូវបំផ្លាញចោល នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១០ វេលាម៉ោង៨និង៣០នាទី ព្រឹក នៅអគ្គលេខាធិការដ្ឋាន នៃសម្ព័ន្ធ ដើម្បីសុច្ចរិតភាព និងគណនេយ្យភាពសង្គម ដែលស្ថិតនៅ ផ្ទះលេខ ១៣១B ផ្លូវលេខ២៥៩ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕
|
No comments:
Post a Comment