Saturday, September 25, 2010

លោក​ប៊ីលហ្គេត​កាន់​កាប់​តំណែង​មហាសេដ្ឋី​លំដាប់ទី១បាន១៧ឆ្នាំបន្ត​គ្នា

ថ្ងៃ សុក្រ ទី ២៤ ខែ កញ្ញា ឆ្នាំ ២០១០
លោក​ប៊ីលហ្គេត​​មហាសេដ្ឋី​លំដាប់ទី១
រូបភាព​ពី​វ៉េបសាយ​បរទេស
លោក​ប៊ីលហ្គេត​​មហាសេដ្ឋី​លំដាប់ទី១
 
តាម​ទី​ភ្នាក់​ងារ​រ៉យ​ទ័រ​បានផ្សាយ​ កាលពីថ្ងៃ​ទី២៣ កញ្ញា កន្លង​មក​ថា ទស្ស​នាវដ្តី​ហ្វប់​បាន​រៀប​ចំ​លំដាប់​ថ្នាក់​មហា​សេដ្ឋី​ ជន​ជាតិ​អាមេរិក​ប្រចាំ​ឆ្នាំ​២០១០ គឺ​លោក​ប៊ីលហ្គេត ម្ចាស់ប្រព័ន្ធ​​ម៉ៃក្រូសហ្វ (Microsoft) នៅ​តែ​គ្រប់​គ្រង​តំណែង​មហា​សេដ្ឋីជនជាតិ​អាមេរិក ​មានទ្រព្យ​ស្តុកស្តម្ភ​បំផុត​ជា​ឆ្នាំទី១៧ បន្តបន្ទាប់គ្នា​ដោយ​មានទ្រព្យ​សម្បត្តិសរុប​៥៤.០០០លាន​ដុល្លារ ច្រើន​ជាង​ឆ្នាំ​មុន (២០០៩) ​ចំនួន​៤.០០០​លាន​ដុល្លារ ។
ចំណែក​លំដាប់​ទី២ របស់​លោក​វ័រវ៉េន បាហ្វហ្វេត ម្ចាស់​ក្រុម​ហ៊ុនវិនិ​យោគ​ទុន «ប៊ើក​ឈៀ ហេថាវ៉េ» មានទ្រព្យ​សម្បត្តិ​សរុប​៤៥,០០០លានដុល្លារ កើនលើសពីឆ្នាំ២០០៩​ ចំនួន៥,០០០លានដុល្លារ ។ សំរាប់លំដាប់ទី៣ នៅ​តែ​ជារបស់លោក​លែរ៍រី អេលលីសុន អ្នកបង្កើតក្រុមហ៊ុន​អូរ៉ា​ឃើល មានទ្រព្យ​សម្បត្តិសរុប​២៧.០០០លាន ដុល្លារ​ស្មើ​នឹងឆ្នាំ​មុន​ និង​លំដាប់ទី៤ ជា​របស់ លោក​គ្រីស្ទីវ៉ល​តុន មានទ្រព្យ​សម្បត្តិ​សរុប​២៤.០០០​លាន​ដុល្លារ កើន​លើស​ពីឆ្នាំ​មុន​ចំនួន​២.៥០០​លាន​ដុល្លារ ។
ដោយ​ឡែក​ចំពោះមហាសេដ្ឋី​ដែលមានវ័យ​ចំណាស់​បំផុត​គឺ​ លោកដេវីដ​ រ៉ុកគីហ្វេលល័រ ស៊ីនៀ អាយុ​៩៥ឆ្នាំ មានទ្រព្យ​សម្បត្តិ​២.៤០០​លានដុល្លារ​ ប៉ុន្តែ​ការ​មានទ្រព្យស្តុក​ស្តម្ភនេះ​មិន​មាន​ការ​កំណត់​លំដាប់ថ្នាក់ឡើយ ៕

No comments:

Post a Comment