Saturday, September 25, 2010

ប្រធានាធិបតីអ៊ីរ៉ង់​ចោ​ទ​​សហរដ្ឋអាមេរិក​ថា នៅ​ពីក្រោយ​ការ​វាយ​ប្រហារ​ភេរវកម្ម​ថ្ងៃ​ទី​11 កញ្ញា 2001

ថ្ងៃ សុក្រ ទី ២៤ ខែ កញ្ញា ឆ្នាំ ២០១០
ប្រធានាធិបតីអ៊ីរ៉ង់ថ្លែងក្នុង អ ស ប
រូបភាព បរទេស
ប្រធានាធិបតីអ៊ីរ៉ង់ថ្លែងក្នុង អ ស ប
 
គណៈ​ប្រតិភូ​សហរដ្ឋ​អាមេរិក និង​គណៈ​ប្រតិ​ភូ​មកពី​ប្រទេស​លោក​ខាង​លិចដទៃ​ទៀត កាលពី​ថ្ងៃទី​២៣ កញ្ញា បានដើរ​ចេញ​ពី​វេទិកា​នៃ​មហា​សន្និ​បាត​ អ.ស.ប លើកទី​៦៥ ដើម្បី​ជា​ការ​ប្រឆាំង​​នឹង​ការ​លើក​ឡើង​របស់ប្រធានាធិបតី​អ៊ីរ៉ង់ លោក​ម៉ា​មូដ អាម៉ា​ឌី​ណឺ​ហ្សាដ ដែល​វាយ​ប្រហារ​ដោយពាក្យ​សំដី​លើ​ក្រុង​វ៉ាស៊ីន​តោន ។ ក្នុង​ឱកាស​នៃ​ការ​ចូលរួមថ្ងៃ​ដំបូង​នៃ​មហា​សន្និ​បាត​ អ.ស.ប នោះ លោក​អាម៉ា​ឌឺ​ណឺ​ហ្សាដ បានថ្លែង​ចោទ​ប្រកាន់​សហរដ្ឋអាមេរិក​ថា ជា​អ្នក​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​ភេរវកម្ម​ថ្ងៃទី​១១ កញ្ញា​ ឆ្នាំ​២០០១ ដែ​ល​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​ជិត​៣.០០០​នាក់ ។ លោកអាម៉ាឌី​ណឺ​ហ្សាដ ថ្លែង​​ថា មាន​មនុស្ស​មួយ​ចំនួន​បាន​ឃើញ​ហេតុ​ការណ៍​វាយប្រហារ​ភេវរកម្ម​ថ្ងៃទី​១១ កញ្ញា ឆ្នាំ​២០០១ ដោយ​លោក​ចោទ​ប្រកាន់​ថា ការ​វាយ​ប្រហារ​​នេះជា​ផ្នែក​មួយនៃ​ផែន​ការ​របស់​អាមេ​រិក ដើម្បី​ការពារអ៊ីស្រា​អែល ។
លោកអាម៉ាឌីណឺ​ហ្សាដ ​ថ្លែង​ទៀត​ថា រូប​លោក​នឹង​រៀប​ចំ​សន្និ​សីទ​មួយ​ស្តី​ពី​អំពើ​​ភេរវកម្ម​នៅឆ្នាំ​ក្រោយ ហើយ​លោក​ថ្លែង​ថា ឆ្នាំ​២០១១ គួរ​តែ​​ជា​ឆ្នាំ​នៃការរំលាយ​អាវុធ​​​នុយ​ក្លេអ៊ែរ ។ លោក​អាម៉ា​ឌី ណឺ​ហ្សាដ ធ្លាប់​ធ្វើ​ឱ្យ​មេ​ដឹកនាំ​​អាមេរិក និង​មេដឹកនាំ​អឺរ៉ុប ដើរ​ចេញ​ពី​មហា​សន្និ​បាត​ អ.ស.ប ម្ត​ងរួចហើយ ដោយ​សារ​​​អត្ថា​ធិ​ប្បាយ​របស់​​លោក​ប្រឆាំង​​អាមេរិក​ និង​អ៊ីស្រា​អែល ៕

No comments:

Post a Comment