Friday, November 5, 2010

លោក​ហោ ណាំហុង ស្វាគមន៍​រដ្ឋ​ទូត​ថ្មី សឹង្ហ​បូរី និង​កូរ៉េ​ខាងត្បូង





ព្រហស្បតិ, 04 វិច្ឆិកា 2010 14:07
04-11-2010-e04-11-2010-fភ្នំពេញ ៖ លោក​ហោ ណាំហុង ឧប​នាយក​រដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ជួប​សវនាការ​​ការងារ​ជាមួយ​លោក​ទូត​សឹង្ហបូរី និង​ទូត​កូរ៉េ​ខាងត្បូង​ថ្មី ប្រចាំ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា។
កិច្ច​ពិភាក្សា​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១០​នេះ បាន​ធ្វើ​ឡើង​នៅ​ទីស្ដីការ​ក្រសួង​ការ បរទេស ដោយ​មាន​ការ​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ពី​សំណាក់​លោក​រដ្ឋមន្រ្តី។

ថ្លែង​ទៅ​កាន់​លោក Premjith Sadasivan ឯក​អគ្គ​រដ្ឋ​ទូត​សឹង្ហបូរី​ថ្មី ប្រចាំ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​លោក​ឧបនា​យករដ្ឋមន្រ្តី ហោ ណាំហុង បាន​សំដែង​នូវ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​២​ឲ្យ កាន់​តែ​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​ថែម​ទៀត។
លោក​ទូត បាន​ជម្រាប​លោក​រដ្ឋមន្រ្តី​វិញ​ថា ក្នុង​នាម​ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី សូម​ធ្វើ​ការ​គាំទ្រ​ដល់​រដ្ឋា ភិបាល​កម្ពុជា ពិសេស​ក្រសួង​ការ​បរទេស​កម្ពុជា ដែល​ជួយ​ឲ្យ​បេសកកម្ម​ការ​ទូត​ទទួល​បាន​ជោគ ជ័យ។ លោក​ទូត​ថ្មី​ក៏​បាន​បង្ហាញ​ពី​ការ​ត្រៀម​ខ្លួន​​ជួយ​គ្រប់​បែប​យ៉ាង​ដល់​ កម្ពុជា ពិសេស​នៅ ពេល​កម្ពុជា​ធ្វើ​ជា​ប្រធាន​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន នៅ​ឆ្នាំ​២០១២​ខាងមុខ។ លោក​បន្ត​ថា សឹង្ហបូរី បាន​បង្កើត​មជ្ឈមណ្ឌល​សឹង្ហបូរី នៅ​កម្ពុជា ហើយ​បាន​បណ្ដុះបណ្ដាល មន្រ្តី​រាជការ​រាប់​ពាន់​នាក់។​លោក​ទូត​បន្ត​ថា ស្ថាន​ទូត​សឹង្ហបូរី នឹង​បង្កើត​គេហទំព័រ​មួយ​សរសេរ​ជា​ភាសា​ខ្មែរ ដើម្បី​ឲ្យ​ប្រជាជន​ងាយ​ស្រួល​មើល​និង​បាន​ដឹង​ពី​ព័ត៌មាន​ពី​ស្ថាន​ភាព​នៃ​ ប្រទេស​ទាំង​ពីរ។
ចំណែក​ជំនួប​ដាច់​ដោយ​ឡែក​មួយ​ទៀត រវាង​លោក​ឧបនាយក​រដ្ឋមន្រ្តី ហោ ណាំហុង និង​លោក​ឯកអគ្គរដ្ឋ​ទូត​កូរ៉េ​ខាង​ត្បូង​ថ្មី ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ប្រជាជន​កម្ពុជា សូម​ថ្លែង អំណរ​គុណ​ដល់​ប្រទេស​កូរ៉េ​ខាង​ត្បូង ដែល​បាន​ផ្ដល់​ជំនួយ​ក្នុង​ការ​អភិវឌ្ឍ​ទាំងឡាយ​ដល់​កម្ពុជា ហើយ​បាន​រំលឹក​ពី​ការ​ឈាន​មុខ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង លើ​វិស័យ​ទាំង​៨​កន្លង​មក មាន​ដូច​ជា វិស័យ​វិនិយោគ, ទេសចរណ៍, វប្បធម៌, បណ្ដុះបណ្ដាល​វិជ្ជាជីវៈ, បច្ចេកវិទ្យា IT, សំណង់, ហិរញ្ញវត្ថុ និង​សេវា​អាកាសចរ។
លោក​ឧបនាយក​រដ្ឋមន្រ្តី​បាន​ជម្រាប​ជូន​លោក​ទូត​ថ្មី​ថា កន្លង​មក​បេសកម្ម​របស់​លោក​លី យ៉ុងបាក់ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​រីក​ចម្រើន​​ក្នុង​កិច្ច​ទំនាក់ទំនង​រវាង ប្រទេស​ទាំង​២​កម្ពុជា-កូរ៉េ​ខាងត្បូង។ លោក​បន្ត​ថា កម្ពុជា​ស្វាគមន៍​ចំពោះ​គំនិត​ផ្ដួចផ្ដើម​របស់​លោក លី យ៉ុងបាក់ ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-កូរ៉េ​ខាងត្បូង នៅ​ទីក្រុង​ហាណូយ ដើម្បី​ឲ្យ​​មាន​កិច្ច​សហ ប្រតិបត្តិការ​រវាង​ប្រទេស នៅ​តាម​ទន្លេ​មេគង្គ ជាមួយ​សាធារណរដ្ឋ​កូរ៉េ៕​ដកស្រង់ពីកម្ពុជាថ្មី

No comments:

Post a Comment