ហេតុការណ៍ បានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទី ថ្ងៃទី១ ខែតុលា ឆ្នាំ២០១០ ដោយម៉ូតូ១គ្រឿង បើកបរយ៉ាងលឿនបញ្ជាចង្កូតដោយឈ្មោះឆើត លីដា អាយុ១៦ឆ្នាំ រស់នៅភូមិ កណ្ដោល ឃុំសឹង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ចំណែកឯជនរងគ្រោះមានឈ្មោះយន់ រី ភេទ ស្រី អាយុ៨០ឆ្នាំ មានទីលំនៅភូមិសុរិយាថ្មី ឃុំគោក ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចប៉ូលិសបានឲ្យដឹងថា នៅមុនពេលកើតហេតុនោះ ក្មេងស្រីអាយុ១៦ឆ្នាំ បានបើក ម៉ូតូនៅលើកំណាត់ផ្លូវជាតិលេខ៥ មកដល់ចំណុចភូមិសុរិយាថ្មី ឃុំគោក ស្រុកអូរជ្រៅ ក៏គាប់ជួនជួបជាមួយលោកយាយអាយុ៨០ដើរឆ្លងផ្លូវ ទៅមុខមិនទៅ ថយក្រោយមិនថយ ទៅមុខបន្តិចថយក្រោយបន្តិច ក៏បុកចំពេញទំហឹងតែម្ដង។ សមត្ថកិច្ចបន្តថា ករណីនេះបង្កឡើងដោយម៉ូតូក្មេងស្រីបើកបរលឿន និងមិនទាន់គ្រប់អាយុដែលច្បាប់ឲ្យបើកបរ ហើយលោកយាយក៏ដើរឆ្លងផ្លូវមិនបានប្រយ័ត្នដោយភាពភ័យស្លន់ ទើបកើតគ្រោះថ្នាក់នេះឡើង។
បច្ចុប្បន្ន លោកយាយអាយុ៨០ ត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកឯម៉ូតូនិង អ្នកបើកបរយកមករក្សាទុក នៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ៕ ដកស្រង់ពី កម្ពុជាថ្មី
No comments:
Post a Comment