ថ្ងៃ អង្គារ ទី ២ ខែ វិច្ឆិកា ឆ្នាំ ២០១០
មន្ត្រីប៉ូលិសមូលដ្ឋានបានឱ្យដឹងថា នារីរងគ្រោះបានមកតាមប្តីដែលមកធ្វើការនៅក្រុងស្ទឹងសែន បន្ទាប់ពីដឹងថា ប្តីមានស្រីថ្មី ដោយគ្មានប្រាក់ធ្វើសោហ៊ុយទៅផ្ទះវិញក៏មកសុំស៊ីឈ្នួលបំរើ ស្ត្រីឈ្មោះលី ថាន់នី ដែលមានមុខរបរជាអ្នកលក់ទឹកក្រឡុក ដោយក្នុង១ខែត្រូវបានថ្លៃឈ្នួលចំនួន១៥ម៉ឺនរៀល។ ដោយឡែកនៅយប់កើតហេតុ នារីរងគ្រោះចូលធ្វើការទើបតែបាន៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលាងចានឆ្នាំង កែវរួចក៏ត្រូវម្ចាស់ហាង (លី ថាន់នី) ឱ្យទៅសាខ្សែភ្លើង ចំណែកម្ចាស់ហាងកំពុងរៀបចំចាន ឆ្នាំង កែវ និងសំភារផ្សេងៗដាក់រ៉ឺម៉កដើម្បីដឹកយកទៅទុកឯផ្ទះ។ ពេលនារីរងគ្រោះសាខ្សែភ្លើងនោះ គឺមិនទាន់ដកឌុយផ្តាច់ចរន្តភ្លើងពីគល់ខ្សែនៅឡើយទេ គឺនាងសាពីចុងខ្សែភ្លើងទៅមុន ដោយខ្សែភ្លើងមានមុខតំណច្រើនគួបផ្សំនឹងដៃនាងនៅសើមទៀត ទើបបណ្តាលឱ្យខ្សែភ្លើងឆក់ ហើយនាងស្រែកឱ្យគេជួយ ស្របពេលនោះនាងក៏ដួលសន្លប់ទៅ។
ភ្លាមនោះម្ចាស់ហាងរត់ទៅដកឌុយផ្តាច់ចរន្តភ្លើង ដើម្បីកុំឱ្យឆក់ទៀត បន្ទាប់មកដឹកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យខេត្ត តែត្រូវគ្រូពេទ្យនិយាយថា នាងស្លាប់តាំងពីនៅកន្លែងកើតហេតុម្ល៉េះ។ បច្ចុប្បន្នសពនារីរងគ្រោះកំពុងតំកល់នៅមន្ទីរពេទ្យដើម្បីរង់ចាំ ក្រុមគ្រួសារទៅទទួលយកធ្វើបុណ្យនៅឯស្រុកកំណើតវិញ។ ករណីគ្រោះថ្នាក់មួយទៀតនៅឯស្រុកកំពង់ស្វាយឯណោះវិញកាលពីវេលា ម៉ោង៣រសៀល ថ្ងៃទី៣១ តុលា នៅចំណុចប្រឡាយខាងជើងរបងវត្តក្តីដូង ស្ថិតក្នុងភូមិក្តីដូង ឃុំក្តីដូង មានបុរសវ័យចំណាស់ម្នាក់បានលង់ទឹកស្លាប់។ ជនរងគ្រោះឈ្មោះ ជា ខេម អាយុ៥៤ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ តាមមន្ត្រីប៉ូលិសប៉ុស្តិ៍ឃុំក្តីដូងបានឱ្យដឹងថា ជនរងគ្រោះជាមនុស្សប្រមឹកជាប្រចាំ បន្ទាប់ពីដកមេហើយ (ផឹកបន្តិចបន្តួច) ជនរងគ្រោះក៏ជិះកង់មកដល់កន្លែងកើតហេតុ ហើយផ្តេកកង់ក្បែរប្រឡាយ ចុះទៅដកព្រលឹតដើម្បីយកទៅធ្វើម្ហូប។ ពេលដើរដកព្រលឹតក្នុងប្រឡាយស្រាប់តែផុងរណ្តៅក្នុងប្រឡាយលេច ខ្លួនបាត់។ ពេលបាត់ជនរងគ្រោះយូរពេកក្រុមគ្រួសារបានដើររកឃើញតែកង់ និងស្បែកជើង នៅមាត់ប្រឡាយ ទើបនាំគ្នាចុះរាវរកស្រាប់តែឃើញជនរងគ្រោះលង់ទឹកស្លាប់ក៏នាំ គ្នាដឹកសពមកផ្ទះធ្វើបុណ្យតាមប្រពៃណី៕ ដកស្រង់ពី កោះសន្តិភាព
No comments:
Post a Comment