ថ្ងៃ អង្គារ ទី ២ ខែ វិច្ឆិកា ឆ្នាំ ២០១០
រូបភាព កោះសន្តិភាព
ប៉ូលិសបង្ហាញមុខចោរឆក់ទូរស័ព្ទ
រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ចខណ្ឌសែនសុខចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១ វិច្ឆិកា នៅចំណុចភ្លើងស្តុបណតប្រ៊ីដ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បន្ទាប់ពីជននោះជិះម៉ូតូម៉ាក SL ពណ៌ខ្មៅ មានស្លាកលេខ ភ្នំពេញ 1X-6416 ធ្វើសកម្មភាពឆក់ទូរស័ព្ទ ម៉ាកណូគៀរកញ្ចាស់ ស៊េរី១២១០ មួយគ្រឿង ពីនិស្សិតស្រីម្នាក់ ដែលជិះម៉ូតូនិយាយទូរស័ព្ទនៅតាមមហាវិថីសហព័ន្ធរុស្ស៊ី មុខសាលាកូរ៉េ ហើយជិះម៉ូតូគេចខ្លួនជួបគ្រោះថ្នាក់ចរាចរណ៍ ។
ជនសង្ស័យ ដែលត្រូវចាប់ខ្លួន ១-ឈ្មោះមាស ដេវីដ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌដង្កោ ត្រូវចាប់ខ្លួនបានភ្លាមៗបន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ ២-ឈ្មោះភិន សុធា ភេទប្រុស អាយុ២៥ឆ្នាំ ជាកម្មករសំណង់ មានទីលំនៅភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌដង្កោ បានគេចខ្លួនបាត់រយៈពេលជាង៥ម៉ោង ទើបសមត្ថកិច្ចស្រាវជ្រាវចាប់បានវិញ។ តាមមន្ត្រីប៉ូលិសខណ្ឌសែនសុខបានឱ្យដឹងថា ជនសង្ស័យ២នាក់នេះ ត្រូវកំលាំងប៉ូលិសល្បាតរួមទាំងប៉ូលិសចរាចរដែលឈរជើងចំណុចភ្លើង ស្តុបណតប្រ៊ីដ ចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទមួយគ្រឿង ពីនិស្សិតស្រីមា្នក់ដែលជិះម៉ូតូនិយាយទូរស័ព្ទ ។
ពេលឆក់បាន សំរេច ជនសង្ស័យបានជិះម៉ូតូគេចខ្លួន ហើយបានជួបគ្រោះថ្នាក់ចរាចរណ៍នៅចំណុចភ្លើងស្តុប ដែលជាហេតុធ្វើឱ្យប៉ូលិសចាប់ខ្លួនបានភ្លាមៗម្នាក់គឺឈ្មោះមាស ដេវីដ ហើយជាង៥ម៉ោងក្រោយមកក៏ឈានទៅចាប់ខ្លួនបានម្នាក់ទៀត ខណៈកំពុងផឹកស៊ីនៅផ្ទះជួល៕ ដកស្រង់ពី កោះសន្តិភាព

No comments:
Post a Comment