ថ្ងៃ អង្គារ ទី ២ ខែ វិច្ឆិកា ឆ្នាំ ២០១០ជនលួចម៉ូតូដែលត្រូវប៉ូលិសឃាត់ខ្លួន
ជនសង្ស័យលួចម៉ូតូដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះង្វៀង វុំងហុង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងលាបថ្នាំ ស្នាក់នៅផ្ទះជួល ក្រោយអតីតរោងភាពយន្តគិរីរម្យ ផ្លូវលេខ២៨៨ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ។
យោងតាមពាក្យបណ្តឹងម្ចាស់ម៉ូតូឈ្មោះឃុន ភ័ក្ត្រា ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៨E1 ផ្លូវលេខ១៧៤ ភូមិ១៣ សង្កាត់ផ្សារថ្មីទី ៣ ខណ្ឌដូនពេញ ឱ្យនគរបាលប៉ុសិ៍្តរដ្ឋបាលផ្សារថ្មីទី៣ដឹងថា មុនពេលកើតហេតុខ្លួនបានចត
ម៉ូតូម៉ាកអាយខន ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1H-7505 ទុកនៅច្រកឌឿងហែមកាំជណ្តើរផ្ទះលេខ៤៨Eo រួចឡើងទៅលើផ្ទះដើម្បី ហូបបាយ ។ នៅពេលឡើងទៅដល់លើផ្ទះបាន បន្តិចមិនទាន់រៀបបាយហូបផង ខ្លួនក៏អើតចុះមកក្រោម ស្រាប់តែឃើញជនម្នាក់កំពុងតែបញ្ឆេះម៉ូតូរបស់ខ្លួនបំរុងជិះចេញ ។ ឃើញដូច្នេះ
ខ្លួនក៏រត់ចុះមកក្រោមហើយស្រែកឆោឡោឡើង ដើម្បីឱ្យប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយអន្តរា គមន៍ចាប់ជនសង្ស័យ ។
មន្ត្រីនគរ បាលមូលដ្ឋានបាននិយាយថា ខណៈពេលដែលមានសំឡេងប្រជាពលរដ្ឋស្រែកថា «ចោរៗ» នោះ គឺស្របពេលដែលកំលាំងនគរបាលប៉ុសិ៍្តផ្សារថ្មីទី៣ ជិះម៉ូតូល្បាតឃើញក៏ចាប់បានជនសង្ស័យម្នាក់នោះ ព្រមទាំងដកហូតប្រដាប់ដាច់សោ.កម៉ូតូចំនួនមួយ និងម៉ូតូម៉ាកអាយខនមួយគ្រឿងរបស់ជនរងគ្រោះឈ្មោះឃុន ភ័ក្ត្រា។
ជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី ៕ ដកស្រង់ពី កោះសន្តិភាព
No comments:
Post a Comment