អង្ករ គឺជាប្រភពអាហារដ៏សំខាន់របស់ប្រជាពលរដ្ឋកម្ពុជា ហើយក៏ជាប្រភពដ៏ធំនៃចំណូលថវិកាជាតិ តាមរយៈការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាមួយការជំរុញពីរដ្ឋាភិបាល។ រូបថត ភ្នំពេញ ប៉ុស្តិ៍
យោងតាមស្ថិតិខាងលើបានឱ្យដឹងថា នៅត្រីមាសទី ៣ នេះ ការនាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុបមានចំនួនសរុប ១៣ ១២០ តោនស្មើនឹងទឹកប្រាក់ប្រមាណជាង ៨,១៣ លានដុល្លារអាមេរិក កើនឡើងចំនួន ៣៥ ភាគរយ បើធៀបទៅនឹងត្រីមាសទី ២ ដែលការនាំចេញសរុបមានចំនួនតែ ៩ ៧១៩ តោន ស្មើនឹងទឹកប្រាក់សរុបចំនួន ៧,៧២ លានដុល្លារអាមេរិក។
តាម មន្ត្រីរបស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា កំណើនបរិមាណនាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុប បានកើតឡើងក្រោយពីសហគមន៍អឺរ៉ុប បានប្រកាសលុបចោលពន្ធនាំចូល និងកូតា និងការជំរុញរបស់រដ្ឋាភិបាលកម្ពុជា សម្រាប់ផលិតកម្មស្រូវ និងការនាំចេញអង្ករទៅបរទេស។
លោក គង់ ពុទ្ធារ៉ា ប្រធាននាយកដ្ឋានស្ថិតិ និងព័ត៌មាន នៃក្រសួងពាណិជ្ជកម្ម បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ឲ្យដឹងនៅថ្ងៃពុធ ទី២០ តុលានេះថា ការប្រកាសដាក់ចេញគោលនយោបាយស្តីពីការបង្កើនផលិតកម្មស្រូវ និងការនាំចេញអង្កររបស់រដ្ឋាភិបាល កាលពីខែសីហា ក៏ជាកត្តាជំរុញឱ្យមានកំណើននេះដែរ ពីព្រោះថា ផលិតករដែលជាអ្នកនាំចេញទទួលបាននូវការសម្រួលពាណិជ្ជកម្មប្រសើរ ជាងមុន។
No comments:
Post a Comment