រូបចម្លាក់ក្បាលតោ ខ្លួនត្រី ជានិមិត្តសញ្ញាតំណាងឲ្យសិង្ហបុរី ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មធំបំផុតមួយក្នុងពិភពលោក។ រូបថត Bloomberg
ភោជនីយដ្ឋាន សិង្ហបុរី អ៊ីគហ្គី បានឈានឡើងពីចំណាត់ថ្នាក់លេខ ២ កាលពីឆ្នាំមុន មកចំណាត់ថ្នាក់កំពូលនៅឆ្នាំនេះ។ នេះបើយោងតាមការចាត់ចំណាត់ថ្នាក់ប្រចាំឆ្នាំនូវភោជនីយដ្ឋាន កំពូលៗទាំង ២០ នៅក្នុងតំបន់អាស៊ី ដែលធ្វើឡើងដោយ ដឺ មីឡេ ហ្គាយ។
ភោជនីយដ្ឋាន ឡាតេលីយ័រ ដេ ចូល រ៉ប៊ូជុន ក្នុងទីក្រុងហុងកុង បានធ្លាក់ពីចំណាត់ថ្នាក់លេខ ១ កាលពីឆ្នាំមុន មកនៅលេខ ២ នៅក្នុងឆ្នាំនេះ។
ភោជនីយដ្ឋានចំនួន ៦ទៀត ក្នុងទីក្រុងហុងកុង ក៏ស្ថិតនៅលើបញ្ជីចំណាត់ថ្នាក់នោះដែរ ភោជនីយដ្ឋានចំនួន ៥ មកពីសិង្ហបុរី ភោជនីយដ្ឋានចំនួន ២ មកពីប្រទេសឥណ្ឌូណេស៊ី និងភោជនីយដ្ឋាន ២ ទៀត មកពីប្រទេសឥណ្ឌា ហើយភោជនីយដ្ឋានចំនួន ១ មកពីទីក្រុងម៉ាកាវ ប៉េកាំង ម៉ាឡេស៊ី ហ្វីលីពីន និងជប៉ុន។
ប្រទេស ម៉ាឡេស៊ី បានជាប់ក្នុងបញ្ជីនេះជាលើកដំបូង នៅពេលដែលភោជនីយដ្ឋាន ស៊ីឡានត្រូ ក្នុងទីក្រុងគួឡាឡុំពួរ បានចូលក្នុងចំណាត់ថ្នាក់លេខ ៨។
ដឺ មីឡេ ហ្គាយ បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ការជាប់នៅក្នុងបញ្ជីចំណាត់ទាំង ២០ របស់ភោជនីយដ្ឋាន ស៊ីឡានត្រូ បង្ហាញថា ប្រទេសម៉ាឡេស៊ីគួរតែអបអរឲ្យបានច្រើនសម្រាប់មុខម្ហូប «អ្នកបង្ហាត់ឆ្លាមសមុទ្រ» របស់ខ្លួន។
អ្នកទើបជាប់ថ្មីមួយ ទៀត គឺភោជនីយដ្ឋាន ដុម ភូក ក្នុងក្រុងប៉ុមប៉ៃ ស្ថិតនៅក្នុងលំដាប់ទី ១៧។ ចំណែកភោជនីយដ្ឋានប៊ូខារ៉ា ក្នុងទីក្រុងញូដេលី ដែលធ្លាប់ជាម្ចាស់ចំណាត់ថ្នាក់លេខ ១១ កាលពីឆ្នាំមុននោះ បានធ្លាក់មកលេខ ១៤៕ ប្រែសម្រួល ឌិត សុខធី
No comments:
Post a Comment