
លោកនាយឧត្ដមសេនីយ៍ជា តារា បានប្រាប់កម្ពុជាថ្មីថា សណ្ឋាគារភ្នំពេញ គឺជាទីតាំងកំណត់យកធ្វើជាកន្លែងជំនួបកំពូលថ្នាក់មេទ័ពទាំងពីរ ភាគី។ លោកបានប្រាប់ថា ភាគីថៃថ្នាក់មេទ័ព កំពូលៗរបស់គេគ្រប់សមាសភាពចំនួន២៦នាក់ ក្នុងនោះក៏មានទីប្រឹក្សាក្រសួងការពារជាតិរបស់គេ ចូលរួមផងដែរ។ តាមគម្រោងប្រតិភូមេបញ្ជាការកងទ័ពទាំង២ភាគីមានគម្រោងក្រោយពី បញ្ចប់ ជំនួប នឹងចូលគាល់ព្រះមហាក្សត្រ។
ទាក់ទងនឹងការដកកងទ័ពចេញពីព្រំដែនទៀតនោះ យើងមិនទាន់ធ្វើក្នុងជំហានទី៣ទេ ដោយភាគីទាំងពីរបានឯកភាពគ្នាថា ក្រោយពីបញ្ចប់ជំនួបកំពូលថ្នាក់មេទ័ពនៅទីក្រុងភ្នំពេញនេះ កងទ័ពនៅតាមព្រំដែននឹងមានការកែសម្រួលភ្លាមៗ។
លោកនាយឧត្ដមសេនីយ៍ជា តារា បានបញ្ជាក់ថា បើទោះបីជំនួបកំពូលនេះ ត្រូវជួបនៅថ្ងៃទី ២៧ តុលា ក៏ដោយតែប្រតិភូមួយចំនួនដែលយើងចែកចេញជាក្រុមពិសេសតូចៗ បានមកដល់ថ្ងៃទី ២៦ តុលា ហើយជួបប្រជុំគ្នាមុនពេលឈានដល់ជំនួបកំពូលថ្ងៃទី២៧តុលា។
លោកឧត្ដមសេនីយ៍ទោ ស្រី ឌឹក បាននិយាយថា ជាការពិតហើយជំនួបនេះ ពិតជាកើតមាន មែននៅទីក្រុងភ្នំពេញ តែនេះជាថ្នាក់ប្រិតភូកងទ័ពដែលយើងបានឯកភាពគ្នាថា បញ្ចប់បញ្ហានៅតាមព្រំដែន រួចហើយដកកងទ័ពចេញឲ្យផុតពីតំបន់ប្រាសាទបូរាណរបស់ខ្មែរ។
លោកកាស៊ីត ភីរម្យយ៉ា រដ្ឋមន្រ្តីក្រសួងការបរទេសថៃ ក៏បានប្រាប់ក្រុមអ្នកសារព័ត៌មានកម្ពុជានៅក្នុងដំណើរទស្សនកិច្ច ទៅទីក្រុងបាងកករយៈពេល១សប្ដាហ៍ថា រដ្ឋាភិបាលរបស់លោកចង់បានសន្តិភាពនៅតាមព្រំដែន ហើយការពន្យារពេលក្នុងការផ្ដល់សច្ចាប័នពីសភាលើកំណត់ហេតុ ៣ មិនមែនជាចេតនាអូសបន្លាយជម្លោះនោះទេ។ តែរឿងទាំងអស់ខាងលើដោយសារតែសភារបស់ ខ្លួនមានរបៀបវារៈច្បាប់ច្រើនដែលត្រូវអនុម័ត។
លោកអាប់ភីស៊ីត និយាយថា យើងអត់ពង្រីកទំនាស់ឬប្រើប្រាស់កម្លាំងនោះទេ បើទោះបី ជម្លោះនេះមិនទាន់ត្រូវបានដោះស្រាយចប់ក៏ដោយ។ លោកអាប់ភីស៊ីតបានបង្ហាញជំហរយ៉ាងច្បាស់ចំពោះរដ្ឋាភិបាលរបស់ខ្លួន ថា ដំណោះស្រាយព្រំដែននេះ ត្រូវប្រើប្រាស់យន្តការរូបមន្ត អនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០(MOU)។
លោកអាប់ភីស៊ីតប្រាប់ក្រុមអ្នកសារព័ត៌មានកម្ពុជា ទៀតថា អនុសញ្ញា និងសន្ធិសញ្ញាឆ្នាំ១៩០៤-១៩០៧-១៩០៨ រដ្ឋាភិបាលថៃមិនបដិសេធទេ តែយើងត្រូវតែកែសម្រួលខ្លះឲ្យត្រូវតាមស្ដង់ ដារបច្ចេកវិទ្យាទំនើបទាន់សម័យដែលសង្គមកំពុងតែដើរបច្ចុប្បន្ន៕
No comments:
Post a Comment